វិនិយោគជប៉ុន​

ដឹង​ទេ ភោជនីយដ្ឋាន​អាហារ​ជប៉ុន​មាន​ប៉ុន្មាន​នៅ​ស្រុក​ខ្មែរ?


ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំណាប់​អារម្មណ៍​នៃ​វិនិយោគិន​ជប៉ុន​ចំពោះ​ប្រទេស​កម្ពុជា កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ វិនិយោគទុន​ជប៉ុន​នៅ​ក​ម្ពុជា​កើន​ឡើង​ជា​លំដាប់ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ជឿជាក់​របស់​វិនិយោគិន​ជប៉ុន​មក​លើ​កម្ពុជា​ជា​គោលដៅ​វិនិយោគ។
ភោជនីយដ្ឋាន​អាហារ​ជប៉ុន​មាន​ ២៥០​កន្លែង​នៅ​ប្រទេស​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ជាក់ស្ដែង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (ស៊ីឌីស៊ី) បាន​ឲ្យ​ដឹងថា គម្រោង​វិនិយោគ​ដែល​ឆ្លង​កាត់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ឆ្នាំ​២០១៦ បង្ហាញ​ថា ជប៉ុន​ក្លាយ​ជា​វិនិយោគិន​ផ្ទាល់​ធំ​ជាង​គេ​នៅ​កម្ពុជា។ តម្លៃ ​ទុន​វិនិយោគ​សរុប​របស់​ជប៉ុន មាន​ប្រមាណ ៨២២​លាន​ដុល្លារ​អាមេរិក គិត​ពេញ​មួយ​ឆ្នាំ​២០១៦។ 

ក្រៅ​ពី​រក​ស៊ី​លើ​មុខ​ជំនួញធំៗ ដូចជា ផ្សារទំនើប រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​ទំនើបៗ ។ល។ វិនិយោគិន​ជប៉ុន​ក៏​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​លើ​ភោជនីយដ្ឋាន​អាហារ​ជប៉ុន​ផង​ដែរ។ 

យោង​តាម​របាយការណ៍ ស៊ីឌីស៊ី ចំនួន​ភោជនីយដ្ឋាន​ជប៉ុន​មាន​រហូត​ដល់ ២៥០កន្លែង គឺ​ ២០០​​កន្លែង នៅរាជធានី​ភ្នំពេញ និង​ជាង​៥០​កន្លែង​នៅ​ខេត្ត​សៀមរាប។

ការ​វិនិយោគ​​ផ្ទាល់​​របស់​​ជប៉ុន​​នៅ​​កម្ពុជា​​ដ៏​​ច្រើន​​គឺ​​ជា​ការ​ឆ្លុះប​ញ្ចាំង​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា រួម​ជាមួយ​ចំនួន​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម​បាន​កើន​ឡើង​ផង​ដែរ។ 

វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា មិន​ត្រឹមតែ​បាន​ចូលរួម​បង្កើនការងារជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំង​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជា​ច្រើន មាន​ការ​ដាំ​ដើម​ឈើ ការ​ជួយ​ដល់​ជន​ពិការ ការ​ចូលរួម​ក្នុង​ការ​កម្ចាត់​មីន និង​សាងសង់​សាលា​ជាដើម។

ដើម្បី​ជំរុញ​ការ​វិនិយោគ​កាន់​តែ​ច្រើន​ដូច​ដែល​បាន​បង្ហាញ​ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម​ឆ្នាំ​២០១៥-​២០២៥ នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ស្នើ​ដល់​ភាគី​ជប៉ុន លោក ណូបឹអូ គីស៊ី អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ ពិនិត្យ​លទ្ធភាព​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​បង្កើត​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បី​ចំណុច​​ដែល​​កម្ពុជា​ត្រូវ​តែ​ពង្រឹង​​ដើម្បីទាក់ទាញ​វិនិយោគិន​អឺរ៉ុប​​បន្ថែមទៀត

ព័ត៌មាន
នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នា​ពេល​ថ្មីៗ​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា ថ្លែង​ថា កម្ពុជា​ត្រូវ​កែ​លម្អ​លក្ខខណ្ឌ​មួយ​ចំនួន​បន្…

កម្ពុជាត្រូវការកាហ្វេជាង​១២០០តោន​ក្នុងមួយឆ្នាំៗ

ព័ត៌មាន
ហាង​​កាហ្វេ​ម៉ាក​យីហោ​ល្បីៗ​លំដាប់​ស្តង់ដារ​អន្តរជាតិ បាន​ចូល​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​អស់​ហើយ។ ម៉ាក​ល្បីៗ​ទំាង​អស់​នោះ រួម​មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ