Advertisement
យុត្តិធម៌​នៅ​វៀតណាម

កាត់​ទោស​ចោរ​លួច​ឆ្កែ​៦នាក់ ម្នាក់ៗ​ជាប់​គុក​ពី ៣-៧ឆ្នាំ...


ខ្លះ​ជា​អ្នក​ឆក់ ខ្លះ​ជា​អ្នក​ចាប់​ញាត់​ក្នុង​បាវ រួចហើយ​យក​ទៅ​លក់​ឲ្យ​កន្លែង​សត្តឃាដ ដែល​កាប់​សាច់​លក់នៅ​តាម​ផ្សារ។ ក្រុម​ចោរ​លួច​ឆ្កែ ៦នាក់ ទីបំផុត ត្រូវ​នគរបាល​ចាប់​ខ្លួន និង​ត្រូវ​តុលាការ​ផ្ដន្ទាទោស​យ៉ាង​​ចាស់​ដៃ។
តុលាការខេត្ត​តៃនិញ វៀតណាម កាត់ទោស​អ្នក​លួច​ឆ្កែ​ ៦នាក់​ ដាក់​ពន្ធនាគារ​ពី ៣ ទៅ ៧ឆ្នាំ។ រូបថត៖ VN Express
ដោយ
អំពី វៀតណាម​ 149
Advertisement

ទោស​លួច​សុនខ (ឆ្កែ) ជាទោសព្រហ្មទណ្ឌ និង​ជា​ទោស​ធ្ងន់​គួរសម​​ នៅ​វៀតណាម។ ថ្មីៗ​នេះ តុលាការ​វៀតណាម​នៃ​ខេត្ត​តៃនិញ បាន​កាត់​ទោស​បុរស​លួច​ឆ្កែ ៦នាក់ ឲ្យ​ជាប់​ពន្ធនាគារម្នាក់ៗ ពី ៣ឆ្នាំ ដល់ ៧ឆ្នាំ។ 

នេះ​បើ​យោងតាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មានVN Express។ 

ប៉ូលិស​ដែល​បំបែក​សំណុំ​រឿង​ចោរ​លួច​ឆ្កែ​នេះ បាន​ឲ្យ​ដឹងថា ក្រុម​ចោរ​នេះ​ធ្វើ​សកម្ម​ភាព​ឆក់​ឆ្កែ​នៅ​តាម​ដង​ផ្លូវ នៅពេល​យប់ រួចហើយ​យក​ទៅ​លក់​ឲ្យ​ប្ដីប្រពន្ធ​អ្នក​កាប់​និងលក់​សាច់​សត្វ​ឆ្កែ នៅ​ក្នុង​តំបន់។ 

តម្លៃ​លក់​សត្វ​ឆ្កែ​រស់ នៅ​វៀតណាម គឺ​ ១គីឡូ តម្លៃ ១,៥​ដុល្លារ និង​សាច់​មិន​ទាន់​ចម្អិន​ លក់​ក្នុង​តម្លៃ ជាង ២ដុល្លារ​ក្នុង​មួយគីឡូ។ 

យោងតាម​សារព័ត៌មាន​ដដែល ប្រទេស​វៀតណាម​ជា​ប្រទេស​បរិភោគ​សាច់​សត្វ​សុនខ​ច្រើន​ជាង​គេ​បំផុត​ទីពីរ នៅ​លើ​ពិភព​លោក បន្ទាប់ពី​ប្រទេស​ចិន។ 

ក្នុងមួយឆ្នាំៗ សត្វ​សុនខ​ប្រហែល ៥លាន​ក្បាល​ ត្រូវ​បាន​សម្លាប់​យក​សាច់​ក្នុង​មួយ​ឆ្នាំៗ ចំណែក​នៅ​ប្រទេស​ចិន​វិញ គឺ​មួយឆ្នាំៗ សម្លាប់​សុនខ​យក​សាច់​បរិភោគប្រមាណ ២០​លាន​ក្បាល៕




អត្ថបទបន្ទាប់


នៅ​ជប៉ុន មនុស្ស​ចាស់​កាន់​តែ​ច្រើន​ឡើង​«ស្លាប់​ដោយ​ឯកា»

ព័ត៌មាន
នៅ​ប្រទេស​ជប៉ុន ប្រជាជន​ប្រមាណ ៤ម៉ឺន​នាក់​ស្លាប់​ដោយ​ឯកា (ស្លាប់​ម្នាក់​ឯង​គ្មាន​សាច់​ញាតិ) ក្នុង​មួយឆ្នាំៗ។ ហើយ​«ការស្លាប់​ដោយ​ឯកា»...

រថយន្ត Sweptail ដែល Rolls-Royce ទើប​ចេញ ​ថ្លៃ​ជាង​គេ​បំផុត​លើ​ពិភព​លោក (វីដេអូ)

ព័ត៌មាន
ក្រុមហ៊ុនរថយន្ត​ Rolls-Royce ទើប​បាន​ផលិត​រួចរាល់​នូវ​ម៉ូដែល​ថ្មី​បំផុត​មួយ ឈ្មោះ Sweptail ដែល​ក្រុមហ៊ុន​អះអាងថា អាច​ជា​រថយន្ត​ដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ