រៀន​ធ្វើ​ជំនួញ!

នាយក​ប្រតិបត្តិ Anussa៖ ធ្វើ​ជំនួញ​មិន​ខុស​ពី​ការ​រៀន​ជំនាញ​នោះ​ទេ


ថ្លែង​នៅ​ក្នុង​កម្មវិធី​សន្និសីទ​​ធុរកិច្ច៖ «រៀន​ធ្វើ​ជំនួញ» កាល​ពី​ពេល​ថ្មីៗ​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Anussa លោក សេង ពិសិដ្ឋ បាន​លើក​ឡើង​ថា ការ​ធ្វើ​ជំនួញ​មិន​ខុស​ពី​ការ​រៀនសូត្រ​ជំនាញ​ការ​អ្វី​មួយ​នោះ​ទេ ពោល​គឺ​មាន​ការ​ប្រទាក់​ក្រឡា​គ្នា​ច្រើន​ណាស់ មុន​នឹង​ឈាន​ទៅ​រក​ភាព​ជោគជ័យ។
លោក សេង ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន អនុស្សា។
ដោយ

បច្ចុប្បន្ន ការ​ប្រកប​អាជីវកម្ម​ផ្ទាល់​ខ្លួន​បាន​និង​កំពុង​ក្លាយ​ជា​ក្ដី​ស្រមៃ​មួយ​អង្រួន​ដល់​ដួង​ចិត្ត​យុវវជន​ជា​ច្រើន ប៉ុន្ដែ ដើម្បី​ឲ្យ​ក្ដី​ស្រមៃ​មួយ​នេះ​ក្លាយ​ជា​ការ​ពិត​បាន វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ដូច្នេះ​ហើយ ទើប​អ្នក​ជំនាញ ឬ​ហៅ​ថា អ្នក​រលក​មុខ​ក្នុង​វិស័យ​ជំនួញ​ភាគ​ច្រើន តែង​ឲ្យ​ដំបូន្មាន​ទៅ​កាន់​អ្នក​ចង់​ធ្វើ​ជំនួញ​ថា ត្រូវ​មាន​ការ​សិក្សា​ពី​មូលដ្ឋាន​នៃ​ការ​ធ្វើ​ជំនួញ​ឲ្យ​បាន​ជាក់​លាក់​ជា​មុន​សិន មុន​នឹង​បោះទុន​បង់​ប្រាណ​ចូល​ទៅ​ក្នុង​វិស័យ​ជំនួញ​ដែល​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។

លោក សេង ពិសិដ្ឋ បាន​លើក​ឡើង​ថា ដើម្បី​បង្កើន​នូវ​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ជំនួញ​សម្រាប់​អ្នក​ចង់​ក្លាយ​ជា​សហគ្រិន ក្រុមហ៊ុន​លោក​បាន​រៀបចំ​កម្មវិធី​លើក​ទី២​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ ស្ដីពី​ប្រធាន​បទ​ទាក់ទង​ការ​ធ្វើ​ជំនួញ ដោយ​លោក​អះអាង​ថា ការ​ធ្វើ​ជំនួញ មិន​ខុស​ពី​ការ​រៀន​ជំនាញ​នោះ​ទេ ពោល​គឺ​ត្រូវ​មាន​ការ​សិក្សា​ឲ្យ​បាន​ល្អិន​ល្អន់​ជា​មុន​សិន ទើប​អាច​ចេញ​ទៅ​ប្រតិបត្តិ​ប្រកប​ដោយ​អត្រា​ជោគ​ជ័យ​ខ្ពស់។

នាយក​ប្រតិបត្តិ​វ័យ​ជាង​២០​ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួញ​មាន​ជំនាញ​ជា​ច្រើន​ដែល​សហគ្រិន​ត្រូវ​ចេះ ដូចជា ជំនាញ​លក់ ជំនាញ​ធ្វើ​ទីផ្សារ ជំនាញ​គ្រប់គ្រង​ធនធាន​មនុស្ស ជំនាញ​ទំនាក់​ទំនង និង​ជំនាញ​ផលិត​ផលិតផល និង​សេវាកម្ម ជាដើម។

និស្សិត​វ័យ​ក្មេង​​ចូលរួម​យ៉ាង​កុះ​ករ​នៅ​ក្នុង​សន្និសីទ​ធុរកិច្ច៖ រៀន​ធ្វើ​មុខ​ជំនួញ កាលពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០១៧។

លោក​បន្ថែម​ថា ការ​ចូលរួម​ស្ដាប់់​យោបល់​ក៏​ដូចជា​ដំបូន្មាន​ពី​វាគ្មិន​នៅ​ក្នុង​កម្មវិធី​សិក្ខា​សាលា​នេះ វា​គ្រាន់​តែ​ជា​ផ្នែក​មួយ​ពង្រឹង​ស្មារតី​ទាក់ទង​នឹង​មូលដ្ឋាន​នៃ​សហគ្រិន​ភាព​ប៉ុណ្ណោះ ប៉ុន្ដែ មិន​មែន​ប្រាកដ​ថា បន្ទាប់​ពី​ស្ដាប់​ហើយ ចេញ​ទៅ​ប្រកប​អាជីវកម្ម​បាន​ជោគជ័យ ១០០%​នោះ​ឡើយ។ 

លោកបានគូសបញ្ជាក់ថា បើគិតជាភាគរយវិញ ការចូលរួមស្ដាប់នេះ គឺជាការវិនិយោគលើចំណេះដឹងផ្នែកជំនួញបានប្រមាណតែ១០% ប៉ុណ្ណោះ។ 

យ៉ាងណាក៏ដោយ សហគ្រិន​វ័យ​ក្មេង​ដដែល​នេះ បាន​ក្រើន​រំឭក​ថា ក្លាយ​ជា​សហគ្រិន​មិន​មែន​ទាល់​តែ​មាន​អាជីវកម្ម​ក្នុង​ដៃ​ទើប​មាន​គំនិត​បែប​សហគ្រិន​នោះ​ទេ ប៉ុន្ដែ ទោះបី​ជា​អ្នក​កំពុង​ធ្វើការ​ឲ្យ​គេ​ក៏​អាច​រៀនសូត្រ​ពី​អត្តចរិត​និង​ស្មារតី​សហគ្រិន​ភាព​នេះ​បាន​ផង​ដែរ។ 

លោក​បាន​គូស​បញ្ជាក់​ទៀត​ថា សម្រាប់​យុវវជន មុន​នឹង​ចង់​ក្លាយ​ជា​សហគ្រិន ដំបូង​ឡើយ ត្រូវ​ធ្វើ​ខ្លួន​ឯង​ឲ្យ​មាន​តម្លៃ​ជា​មុន​សិន។ តម្លៃ​នេះ គឺ​បាន​មក​ដោយសារ​អ្វី​ដែល​ជា​សមិទ្ធផល​ដែល​បុគ្គល​សម្រេច​បាន ដូចជា បើ​ធ្វើ​ឲ្យ​ការ​ឲ្យ​គេ​ត្រូវ​ធ្វើ​ឲ្យ​សកម្ម បាន​ប្រាក់​ខែ​ខ្ពស់ មុខ​តំណែង​ខ្ពស់ កសាង​នូវ​មុខ​សម្រាប់​ខ្លួន​ឯង (Personal Branding) មាន​​ការ​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​សង្គម និង​កសាង​ទំនុក​ចិត្ត​សម្រាប់​ខ្លួន​ឯង និង​អ្នក​ដទៃ​ជាដើម។ ហើយ​ទាំង​អស់​នេះ នឹង​ក្លាយ​ជា​យាន​ដ៏​សំខាន់ ដើម្បី​នាំ​អ្នក​ទៅ​រក​វិថី​សហគ្រិន​ភាព​ប្រកប​ដោយ​ភាព​ភ្លឺ​ស្វាង៕




អត្ថបទបន្ទាប់


វិស័យ SME មាន​គោល​នយោយបាយ​ពី​រដ្ឋ​ហើយ តែ​នៅ​ឡើយ​ខ្វះ​អ្នក​ចូលរួម​ធ្វើ!

ព័ត៌មាន
អ្នក​ជំនាញ​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា (SME) បាន​លើក​ឡើង​ថា វិស័យ​នេះ​ហាក់​​កំពុង​​មាន​​ដំណើរការ​លូត​លាស់​ទា…

“មាស​បៃតង”​កំពុង​ត្រូវ​បាន​ជ្រោម​ជ្រែង​ខ្លាំង​ពី​រដ្ឋាភិបាល

ព័ត៌មាន
ក្រៅពី​អង្ករ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​មាស​ស និង​ម្រេច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​មាស​ខ្មៅ​របស់​កម្ពុជា ហើយ​ថ្មីៗ​នេះ រាជ​រដ្ឋាភិបាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ