Advertisement
គន្លឹះអាជីវកម្ម

ម្ចាស់​ពាន​សហគ្រិន​វ័យ​ក្មេង​ស្ត្រី​ឆ្នើម​២០១៧ ប្រាប់​ពី​គន្លឹះ​ដើម្បី​ជោគជ័យ​ក្នុង​ជំនួញ


ឱកាស​សម្រាប់​ការ​ចាប់​ផ្ដើម​អាជីវកម្ម​តែងតែ​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្ដែ មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មើល​ឃើញ​ឱកាស​នោះ​ទេ។ តួយ៉ាង អ្នក​ខ្លះ​មើល​ឃើញ​ឱកាស​ថា​ជា​បញ្ហា អ្នក​ខ្លះ​មើល​ឃើញ​បញ្ហា​ថា​ជា​ឱកាស។
លោកស្រី ឃី មុនី សហស្ថាបនិក​និង​ជា​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Amru Rice ដែល​ទើប​ទទួល​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​ស្ត្រី​ឆ្នើម ២០១៧។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

យ៉ាង​ណា​ក៏​ដោយ​ចុះ អ្វី​ដែល​គេ​មើល​ឃើញ​ថា​ជា​រឿង​លំបាក និង​សំខាន់​ជាង​នេះ​ទៀត​នោះ ការ​អភិវឌ្ឍ​អាជីវកម្ម​ឲ្យ​មាន​និរន្តរ​ភាព​គឺ​ជា​រឿង​មួយ​លំបាក​បំផុត​សម្រាប់​សហគ្រិន ដូច្នេះ​ហើយ ទើប​យើង​អាច​ឃើញ​ថា អាជីវកម្ម​ជោគជ័យ​មាន​តិច​ជាង​បរាជ័យ។ 

តាម​រយៈ​ ខេមបូណូមីស លោកស្រី ឃី មុនី សហស្ថាបនិក​និង​ជា​នាយិកា​គ្រប់គ្រង​ ក្រុមហ៊ុន Amru Rice ដែល​ជា​ម្ចាស់​ជ័យ​លាភី​សហគ្រិន​វ័យ​ក្មេង​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧ បាន​បង្ហើប​ពី​គន្លឹះ​មួយ​ចំនួន​សម្រាប់​អ្នក​ចង់​ជោគជ័យ​ក្នុង​មុខ​ជំនួញ​គួរ​ពិចារណា រួមមាន៖

មាន​គម្រោង​អាជីវកម្ម​ច្បាស់​លាស់

គម្រោង​អាជីវកម្ម គឺ​ដូចជា​ផែនទី​មួយ​សម្រាប់​អាជីវកម្ម ដែល​អាច​នាំ​អ្នក​ទៅ​រក​ទិសដៅ​ដែល​អ្នក​ចង់​ទៅ ហើយ​ម្ចាស់​អាជីវកម្ម​គួរ​តែ​គិតគូរ និង​ចំណាយ​ពេល​រៀបចំ​ផែនទី​មួយ​នេះ​ឲ្យ​បាន​ល្អិត​ល្អន់​មុន​សម្រេច​ចិត្ត​ចេញ​ប្រកប​អាជីវកម្ម។

Advertisement

បើ​អ្នក​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ផែនការ​ជាក់​លាក់​ទេ មិន​យូរ​មិន​ឆាប់ អ្នក​ច្បាស់​ជា​ត្រូវ​វង្វេង​ផ្លូវ ពិបាក​នឹង​រក​ផ្លូវ​ទៅ​មុខ​បាន​លឿន​ណាស់ ឬ​ងាយ​នឹង​ប្រឈម​​ហានិភ័យ។ 

ឆ្លាត​ក្នុង​ការ​ប្រើប្រាស់​ដើម​ទុន

ម្ចាស់​អាជីវកម្ម​មិន​តិច​នោះ​ទេ ដែល​តែង​ជួប​បញ្ហា​ចាយ​លុយ​ខុស​ក្បូន​ក្នុង​អាជីវកម្ម ឬ​ហៅ​ថា​ចំណាយ​ហួស​មាឌ។ ការ​ចំណាយ​ទុន​ខុស​នេះ ប្រាកដ​ណាស់​គឺ​អ្នក​នឹង​ត្រូវ​ជួប​នូវ​បញ្ហា​លំហូរ​សាច់​ប្រាក់ ឬ​ខ្វះ​សាច់​ប្រាក់​ក្នុង​ការ​ប្រតិបត្តិការ។ 

ដូច្នេះ គ្រប់​ការ​ចំណាយ អ្នក​ត្រូវ​ប្រាកដ​ថា ត្រូវ​តាម​ការ​កំណត់ មិន​ខ្ជះខ្ជាយ ពោល​គឺ​ចំណាយ​តិច តែ​អាច​រក​ផល​ចំណូល​មក​វិញ​បាន​ច្រើន។   

Advertisement

សមត្ថភាព​ក្នុង​ការ​ដឹកនាំ

ការ​គ្រប់គ្រង​ធនធាន​មនុស្ស គឺ​សំខាន់​បំផុត​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម ឬ​ក្រុមហ៊ុន។ បុគ្គលិក​គឺ​ជា​អតិថិជន​ខាង​ក្នុង​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ តែ​បើ​ខ្វះ​ការ​គ្រប់គ្រង​ល្អ នោះ​វា​ក៏​អាច​នឹង​ចោទ​ជា​បញ្ហា​សម្រាប់​ក្រុមហ៊ុន​ស្ទើរ​តែ​រាល់​ថ្ងៃ​ផង​ដែរ។ ដូច្នេះ ការលើក​ទឹក​ចិត្ត​បុគ្គលិក និង​ការ​បង្កើត​ឲ្យ​មាន​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ​នៅ​ក្នុង​ក្រុមហ៊ុន គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត ដើម្បី​ជំរុញ​ឲ្យ​បុគ្គលិក​ធ្វើ​ការងារ​ដោយ​ក្ដី​រីករាយ​និង​នាំ​ក្រុមហ៊ុន​ទៅ​រក​វិបុលភាព។

មាន​ការ​ច្នៃ​ប្រឌិត

សហគ្រិន​ឆ្នើម គឺ​ជា​បុគ្គល​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ ពោល​គឺ​តែង​មាន​គំនិត​ក្នុង​ការ​បង្កើត​ថ្មីៗ​ជានិច្ច។ លោកស្រី ឃី មុនី បាន​ប្រាប់ ខេបូណូមីស ថា ដ្បិត​ថា​ក្រុមហ៊ុន Amru Rice របស់​លោកស្រី រក​ស៊ី​ក្នុង​វិស័យ​ស្រូវ​អង្ករ​មែន ប៉ុន្ដែ លោកស្រី​មិន​បាន​គិត​ថា ខ្លួន​លក់​តែ​អង្ករ​នោះ​ទេ ពោល​គឺ​លោកស្រី​តែង​តែ​រក​នូវ​វិធី​សាស្ត្រ​ធ្វើ​យ៉ាង​ណា​ឲ្យ​បរិយាកាស​ក្នុង​មុខ​ជំនួញ​របស់​លោកស្រី​មាន​ភាព​ស្រស់​បំព្រង។ 

ក្នុង​ន័យ​នេះ គឺ​លោកស្រី​តែង​មាន​កិច្ច​សហការ​ល្អ​ជាមួយ​កសិករ​ដែល​ជា​ដៃគូ​អាជីវកម្ម និង​តែងតែ​រក​នូវ​ពូជ​ស្រូវ​ដែល​ប្រទេស​ដទៃ​មិន​មាន យក​មក​ឲ្យ​កសិករ​ធ្វើការ​ដាំ​ដុះ និង​នាំ​ចេញ​ទៅ​លក់​​លើ​​ទីផ្សារ​បាន​តម្លៃ​ថ្លៃ​ជាដើម។ 

Advertisement

ស្គាល់​ពី​ទីផ្សារ​ក្នុង​និង​ក្រៅ

អាជីវកម្ម​រស់​ព្រោះ​ទីផ្សារ ឬ​អតិថិជន ដូច្នេះ បើ​អ្នក​មិន​ស្គាល់​ច្បាស់​ពី​អតិថិជន​គោលដៅ​របស់​ខ្លួន​ជា​នរណា​ទេ នោះ​អាជីវ​កម្ម​អ្នក​មិន​ងាយ​នឹង​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ។ 

ជាមួយ​គ្នា​នេះ លោក​អ្នក​ក៏​គួរ​តែ​មាន​ចំណេះ​ដឹង​បន្ថែម​ខ្លះៗ​ផង​ដែរ ទាក់ទង​នឹង​និន្នាការ​ទីផ្សារ និង​សាកល​លោក ដើម្បី​ជំនួយ​ឲ្យ​ការ​វិភាគ​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​មាន​ទស្សនៈ និង​ចក្ខុ​វិស័យ​វែង​ឆ្ងាយ៕

សូម​ប្រិយមិត្ត​អ្នក​អាន រង់ចាំ​អាន​ជីវប្រវត្តិ​​ និង​ការ​ប្រឡូក​ក្នុង​អាជីវកម្ម​របស់​លោកស្រី ឃី មុនី ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ!!!

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិន​ទាំង​អស់​តែង​មាន​បុគ្គលិក​លក្ខណៈ​ពិសេស​មួយ​នេះ។ តើ​អ្នក​មាន​វា​ដែរ​ឬ​ទេ?

ព័ត៌មាន
តើ​បុគ្គលិក​លក្ខណៈ​ពិសេស​អ្វី​ដែល​អ្នក​ត្រូវ​តែ​មាន​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម? តើ​លក្ខណៈ​ពិសេស​អ្វី​ដែល ស្ទីវ ចប, រ៉េ គ្រុក និង វ៉ល ឌីស...

ទីបំផុតទៅ បង់ក្លាដេស​ចែចូវ​ស្រូវ​អង្ករ​កម្ពុជា​បាន​សម្រេច​ហើយ គ្រោង​ទិញ​១​លាន​តោន

ព័ត៌មាន
កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប្រទេស​បង់ក្លាដេស​ធ្លាប់​មក​ចែចូវ​ចង់​ទិញ​អង្ករ​កម្ពុជា ប៉ុន្តែ កាលនោះ​បាន​ត្រឹម​តែ​ជា​ជំនួប​ប្រជុំ គ្មាន​លទ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ