Advertisement
កោះឋានសួគ៌

កោះ​ឋានសួគ៌​ កន្លែង​លម្ហែ​កាយ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ


កោះ​ឋានសួគ៌ បាន​ក្លាយ​ជា​រមណីយដ្ឋាន​លម្ហែ​កាយ​បែ​ប​ធម្មជាតិ ដោយ​មាន​ឆ្នេរ​ភ្លោះ​ខ្សាច់​ស​ក្បុស​អម​ដោយ​ដើម​ដូង​ជា​ច្រើន និង​ព័ទ្ធ​ដោយ​ភ្នំ​ដែល​មាន​ដើម​ឈើ​ពណ៌​បៃតង​ដ៏​ស្រស់​ស្អាត​ទៀត​ផង។ កោះ​ឋាន​សួគ៌​ស្ថិត​នៅ​សង្កាត់​កោះរ៉ុង ដែល​មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះសីហនុ។
កោះ​ឋានសួគ៌​ កន្លែង​លម្ហែ​កាយ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ
ដោយ
Advertisement

ហើយ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ អាច​សម្រាក​លម្ហែ​កាយ​ជាមួយ​ធម្មជាតិ​ដែល​មាន​ជំនោរ​សមុទ្រ​ដ៏​ត្រជាក់​នៅ​កោះ​ឋានសួគ៌ ដោយ​គ្រាន់​តែ​ធ្វើ​ដំណើរ​តាម​នាវា​ល្បឿន​លឿន​ពី​ឆ្នេរ​អូរ​ឈើទាល​ប្រហែល​១​ម៉ោង និង​២០​នាទី​ប៉ុណ្ណោះ។

កោះ​ឋានសួគ៌ ដែល​ពី​មុន​គ្រាន់តែ​ទី​ឋាន​ដ៏​ស្ងាត់​ជ្រងំ ត្រូវ​បាន​ប្រែក្លាយ​ជា​រមណីយដ្ឋាន​ដ៏​ស្រស់​បំព្រង ដែល​បាន​និង​កំពុង​បង្អួត​ភ្នែក​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ ហើយ​ការ​អភិវឌ្ឍ​កោះ​ទៀត​សោត ក៏​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ផង​ដែរ។

លោក​ឧកញ៉ា ទៀ វិចិត្រ អ្នក​អភិវឌ្ឍ​កោះ​ឋាន​សួគ៌ បាន​ឲ្យ​ដឹង​ថា កោះ​នេះ​បាន​ចាប់​ផ្តើម​អភិវឌ្ឍន៍​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​បាន​សាងសង់​ផ្ទះ​ធម្មជាតិ​រចនាបថ​ខ្មែរ ការ​កែ​ច្នៃ​ទៅ​ជា​កម្សាន្ដ​នានា និង​បាន​អភិរក្ស​ព្រៃ​ឈើ និង​ព្រៃ​កោងកាង​បាន​យ៉ាង​ល្អ​ទៀត​ផង។ តើ​កោះ​ឋានសួគ៌​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ANZ Royal នឹងត្រូវ​បាត់ឈ្មោះ​លែងមាន​នៅកម្ពុជា​ក្នងពេល​ឆាប់ៗ​នេះ បន្ទាប់​ពីបាន​លក់ភាគ​ហ៊ុន ៥៥% ទៅឲ្យ​ធនាគារ​ជប៉ុន ក្នុង​តម្លៃ​ជាង ៨០​លានដុល្លារ

ព័ត៌មាន
ក្រោយពីមានប្រតិបត្តិការរបស់ខ្លួនបានរយៈពេលជាង១ទសវត្សរ៍ នៅកម្ពុជា ធនាគារ ANZ Royal បានសម្រេចលក់ភាគហ៊ុនរបស់ខ្លួន ៥៥% ដែលជាភាគហ៊ុនរបស់...

ផ្សារទំនើបអ៊ីអន២ បើកសម្ពោធនៅថ្ងៃទី ៣០ឧសភា ខាងមុខនេះហើយ

ព័ត៌មាន
ផ្សារអ៊ីអនសាខាទី២ ដែលជាការវិនិយោគរបស់ជប៉ុនក្នុងទំហំទឹកប្រាក់១២០លានដុល្លារអាមេរិក នឹងបើកសម្ពោធនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុនខា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ