ANZ Royal លក់ភាគហ៊ុន

ធនាគារ ANZ Royal នឹងត្រូវ​បាត់ឈ្មោះ​លែងមាន​នៅកម្ពុជា​ក្នងពេល​ឆាប់ៗ​នេះ បន្ទាប់​ពីបាន​លក់ភាគ​ហ៊ុន ៥៥% ទៅឲ្យ​ធនាគារ​ជប៉ុន ក្នុង​តម្លៃ​ជាង ៨០​លានដុល្លារ


ក្រោយពីមានប្រតិបត្តិការរបស់ខ្លួនបានរយៈពេលជាង១ទសវត្សរ៍ នៅកម្ពុជា ធនាគារ ANZ Royal បានសម្រេចលក់ភាគហ៊ុនរបស់ខ្លួន ៥៥% ដែលជាភាគហ៊ុនរបស់ធនាគារ ANZ Group នៅអូស្ត្រាលី ទៅឲ្យធនាគារធំមួយរបស់ជប៉ុន គឺ JTrust។ បន្ទាប់ពី ប្រតិបត្តិការលក់ ត្រូវបានបញ្ចប់រួចរាល់ ធនាគារ ANZ Royal ក៏នឹងត្រូវផ្លាស់ប្តូរឈ្មោះថ្មីរបស់ខ្លួនផងដែរ ក្រោមការដឹកនាំដោយម្ចាស់ភាគហ៊ុនធំ គឺធនាគារ JTrust ។ ការចុះហត្ថលេខាទិញលក់ភាគហ៊ុននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨។
ការិយាល័យធនាគារ ANZ Royal មួយកន្លែងនៅរាជធានីភ្នំពេញ
ដោយ

បើតាម​ការបញ្ជាក់​អះអាង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ JTrust បានឲ្យ​ដឹងថា ភាគហ៊ុន ៥៥% ដែលខ្លួន​បានទិញ​ពីធនាគារ ANZ Royal នោះ មានចំនួន​ហ៊ុន​សរុប​ជាង ៤១២.៥០០ ហ៊ុន ដែលមាន​តម្លៃជា​ទឹកប្រាក់​សរុប​ជាង ៨២,៤ លានដុល្លារ​អាមេរិក។

ធនាគារ JTrust ក៏បាន​ប្រកាស​ដែរថា បន្ទាប់​ពីទទួល​បានភាគ​ហ៊ុន ៥៥%​របស់ ANZ Royal ឈ្មោះធនាគារ ANZ Royal ក៏នឹង​ត្រូវធ្វើការ​ផ្លាស់ប្ដូរ​ថ្មី​ផងដែរ។ ទោះយ៉ាង​ណា​ អាជីវកម្ម​បច្ចុប្បន្ន​របស់ ANZ Royal នៅតែ​បន្តមាន​ការអភិវឌ្ឍ​ដដែល តាមរយៈ​ការពង្រីក​លើពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​លក់រាយ និង​គោលដៅ​ពង្រីក​ទីផ្សារ និងក្នុង​ការបង្កើន​ចីរភាព​ជាដើម។ មិនតែប៉ុណ្ណោះ ក្រោមការ​កាច់ចង្កូត​របស់ JTrust ក៏នឹង​យក ធនាគារ​ ANZ Royal ធ្វើជា Platform មួយ សម្រាប់ការ​ពង្រីកខ្លួន​ចូលទៅក្នុង​ទីផ្សារ​តំបន់​ទន្លេមេគង្គ ដូចជាប្រទេស មីយ៉ាន់ម៉ា និងឡាវជាដើម។ 

នៅក្នុងសេចក្ដី​ប្រកាសព័ត៌​ដដែល ធនាគារ JTurst បានលើក​ឡើងពីការ​យល់ឃើញ​របស់ខ្លួន​មកលើ​ទីផ្សារ​កម្ពុជា​ថា កម្ពុជា​គឺជា​ប្រទេស​មួយក្នុង​ចំណោម​ប្រទេស ដែលមាន​កំណើន​សេដ្ឋកិច្ច​លូតលាស់​លឿនជាងគេ​នៅក្នុង​តំបន់​អាស៊ី។ ក្នុងនោះ វិស័យ​ហិរញ្ញវត្ថុ​ក៏មាន​កំណើន​ខ្ពស់​ផងដែរ ជាក់ស្ដែង ទឹកប្រាក់​កម្ចីក្នុង​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ ​មានកំណើន​ប្រមាណ​ជាមធ្យម ២៦% ក្នុងរយៈពេល​៥ឆ្នាំកន្លង​មកនេះ។

ដោយឡែក បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ ANZ បានឲ្យ​ដឹងដែរ​ថា ធនាគារនេះ នឹងនៅអាច​បន្តកាន់​កាប់ភាគ​ហ៊ុន ៥៥% និងគ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន រហូត​ដល់​ត្រឹម​រយៈពេល ១២ខែ ក្រោយ​ពីការ​ប្រកាស​នេះ ពោល​គឺនឹងដក​ខ្លួនចេញ​ពីប្រតិបត្តិការ​នៅខែ ឧសភា ឆ្នាំ២០១៩ ខាងមុខ ហើយ ANZ នឹងធ្វើ​ការយ៉ាង​ជិតស្និទ​ជាមួយ​នឹងធនាគារ JTrust ដើម្បី​ធានាឲ្យ​មានភាព​ផ្លាស់ប្តូរ​នៃភាពជា​ម្ចាស់កម្ម​សិទ្ធិ​ដោយ​រលូន។ ជាមួយគ្នានេះ សម្រាប់​ដំណើរការ​នៃចំណាយ​នានា ជុំវិញ​ការទិញ​លក់ និងផ្ទេរ​សិទ្ធិកាន់​កាប់ភាគ​ហ៊ុននេះ អាច​នឹងចំណាយ​ទឹកប្រាក់អស់​ប្រមាណ​ជាង ២២,៥៩ លាន​ដុល្លារ​អាមេរិក។ 

គិតត្រឹម​ចុងឆ្នាំ​២០១៧​នៃឆ្នាំ​សារពើពន្ធ  ធនាគារ ANZ Royal មាន​ទ្រព្យសកម្ម​សរុបប្រមាណ​ជាង ១ពាន់​លានដុល្លារ​អាមេរិក ខណៈដែល​ប្រាក់ចំណូល​សុទ្ធមាន​ជាង ២០លាន​ដុល្លារ​អាមេរិក និងមាន​ដើមទុន​សរុប​ប្រមាណ ៧៥លាន​ដុល្លារ​អាមេរិក។

សូមជម្រាបថា ធនាគារ ANZ Royal ត្រូវបាន​វិនិយោគ​រួមគ្នា​ដោយ​ធនាគារ ANZ Group ដែលមាន​មូលដ្ឋាន​នៅប្រទេស​អូស្ត្រាលី ជាមួយនឹង​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង ដែល​ក្នុងនោះ ភាគហ៊ុន​របស់​ធនាគារ ANZ Group មាន​៥៥% និង ក្រុមហ៊ុន Royal Group មាន៤៥%។ ហើយការ​លក់ភាគ​ហ៊ុន​នេះ គឺលក់​តែភាគ​ហ៊ុនរបស់ ANZ Group ៥៥% ប៉ុណ្ណោះ ខណៈដែល​ក្រុមហ៊ុន Royal Group នៅតែមាន​ភាគហ៊ុន​របស់ខ្លួន​ ៤៥% នៅក្នុង​ធនាគារ ANZ Royal ដដែល។ គិតមកទល់​ពេលនេះ ធនាគារ ANZ Royal មានវត្តមាន​នៅកម្ពុជា​អស់រយៈពេល​១៣ឆ្នាំមក​ហើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់សហគ្រាស នឹងត្រូវមានទោសព្រហ្មទណ្ឌ បើរកឃើញថា ផលិតផលខ្លួនសម្លាប់អ្នកប្រើប្រាស់

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គ្រប់ម្ចាស់សហគ្រាសផលិតទាំងអស់ ដែលមានផលិតផលផលិតផល មានផ្ទុកសារជា…

កោះ​ឋានសួគ៌​ កន្លែង​លម្ហែ​កាយ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ

ព័ត៌មាន
កោះ​ឋានសួគ៌ បាន​ក្លាយ​ជា​រមណីយដ្ឋាន​លម្ហែ​កាយ​បែ​ប​ធម្មជាតិ ដោយ​មាន​ឆ្នេរ​ភ្លោះ​ខ្សាច់​ស​ក្បុស​អម​ដោយ​ដើម​ដូង​ជា​ច្រើន និង​ព័ទ្ធ​ដោយ​ភ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ