អេស៊ីលីដាម៉ូបាល

អស់កង្វល់ ទូរស័ព្ទអស់លុយ សេវាអ៊ីនធឺណែតខ្សោយ អត់ Wifiក៏អាចប្រើអេស៊ីលីដាម៉ូបាលបានដែរ


ធនាគារអេស៊ីលីដា ជាធនាគារខ្មែរដែលគិតគូរក្នុងការផ្ដល់អត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់អតិថិជន។ ឥឡូវនេះ កាន់តែពិសេសថែមទៀត ដោយអតិថិជននៅតែអាចប្រើប្រាស់អេស៊ីលីដាម៉ូបាល បានយ៉ាងងាយស្រួល ទោះបីជាទូរសព្ទដៃរបស់លោកអស់លុយ​ប្រើប្រាស់​អ៊ីនធឺណែត​ក៏ដោយ ពោលគឺអ្នកប្រើប្រាស់នៅតែអាចធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ប្រភេទបានដូចធម្មតា ប៉ុន្ដែ​សម្រាប់​តែអ្នកប្រើប្រព័ន្ធទូរសព្ទស្មាតប៉ុណ្ណោះ។
លោក ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សារ ធនាគារ អេស៊ីលីដា
ដោយ
លោក ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សារ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ឥឡូវនេះ អតិថិជន អាចរីករាយជាមួយការប្រើប្រាស់អេស៊ីលីដាម៉ូបាល បានយ៉ាងងាយស្រួល ទោះបីជាទូរស័ព្ទដៃអស់លុយ​ប្រើប្រាស់​សេវាអ៊ីនធឺណែតក៏ដោយ។ 

លោក សុខចំរើន បន្ថែមថា ទោះបីទូរស័ព្ទអស់លុយ​សម្រាប់​ប្រើអ៊ីនធឺណែតក្ដី ប៉ុន្ដែអតិថិជននៅតែអាចប្រើប្រាស់សេវាប្រតិបត្តិការ ដែលមាននៅលើអេស៊ីលីដាម៉ូបាល បានដូចធម្មតា ដូចជាការទូទាត់តាម QR Code, ផ្ទេរប្រាក់, បញ្ចូលលុយទូរសព្ទ ឬធ្វើប្រតិបត្តិការផ្សេងៗ លើអេស៊ីលីដាម៉ូបាល បានទៅតាមតម្រូវការ ។ 

យ៉ាងណាក៏ដោយចុះ នៅជំហានដំបូងនេះ ការដាក់ដំណើរការសេវាកម្មនេះ គឺអាចប្រើទូទាត់បានតែលើប្រព័ន្ធទូរស័ព្ទស្មាតប៉ុណ្ណោះ។ ប៉ុន្ដែ ធនាគារអេស៊ីលីដា នឹងបន្ដភ្ជាប់ជាមួយប្រព័ន្ធទូរស័ព្ទផ្សេងៗទៀត ដែលនឹងដាក់ឲ្យដំណើរការ​នៅពេលបន្តបន្ទាប់ ជាមួយសេវាកម្មនេះនាពេលឆាប់ៗនេះ។

លោកអ្នកអាចទាញយក អេស៊ីលីដាម៉ូបាល ប្រើប្រាស់ក្នុងទូរសព្ទដៃ និងបង្កើតគណនីដោយមានលេខទូរសព្ទរបស់អ្នកជាលេខគណនី បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យធនាគារទេ។ ទាញយក (download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery រួចហើយបើកគណនីជាលេខទូរសព្ទផ្ទាល់ខ្លួនរបស់អ្នក ប្រើប្រាស់ដោយខ្លួនឯង បានភ្លាមៗយ៉ាងងាយស្រួលជាទីបំផុត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកសម្លឹងរកការចងសម្ព័ន្ធជាមួយជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់លើឧស្សាហកម្មបន្ទះឈីប ដើម្បីដាក់សម្ពាធចិន

ព័ត៌មាន
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើឱ្យបង្កើតសម្ព័ន្ធឧស្សាហកម្មបន្ទះឈីប ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ី រួមមានកូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ ដ…

កងទ័ពជើងគោកកម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ

ព័ត៌មាន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាទ្វេភាគីតាមប្រព័ន្ធ Online…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ