ថៃឈ្លានពានកម្ពុជា

អ្នកជំនាញជំរុញលើកទឹកចិត្តឱ្យប្រើពាក្យ «ថៃឈ្លានពានកម្ពុជា» នៅលើបណ្ដាញសង្គម ដើម្បីបង្ហាញពីភាពរងគ្រោះរបស់កម្ពុជា


នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា ហាក់មានការជជែកវែកញែកគ្នា ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យពេចន៍ ឬសំណេរនៅលើបណ្ដាញសង្គមដោយប្រើពាក្យ «ថៃឈ្លានពានកម្ពុជា» តើការប្រើប្រាស់ពាក្យពេចន៍ ឬសំណេរ នៅលើបណ្ដាញសង្គមថា «ថ្លៃឈ្លានពានកម្ពុជា» ជារឿងខុសឆ្គងមែនដែរទេ?
ថៃឈ្លានពានកម្ពុជា
ដោយ

អ្នកតាមដានស្ថានការណ៍សង្គម និងអ្នកជំនាញ បានលើកឡើងថា ការប្រើប្រាស់ពាក្យ ថៃ ឈ្លានពានកម្ពុជា នៅក្នុងការបញ្ចេញមតិនៅលើបណ្ដាញសង្គម គឺជាការបង្ហាញពីទិដ្ឋភាពជាក់ស្ដែង ដែលកម្ពុជា កំពុងរងគ្រោះ ហើយអ្នកជំនាញជំរុញឱ្យប្រើប្រាស់ពាក្យ ឬឃ្លាសំណេរបែបនេះឱ្យបានច្រើន ដើម្បីបង្ហាញពីធាតុពិតរបស់ថៃ ទៅកាន់ពិភពលោកបានដឹង។

លោក ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គម ចាត់ទុកសកម្មភាពរបស់យោធាថៃ ដែលបាញ់ប្រហារបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួស ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់កម្ពុជា គឺជាសកម្មភាពឈ្លានពានសុទ្ធសាធ។ បើតាមអ្នកជំនាញរូបទោះ ប្រើ ឬមិនប្រើ ពាក្យ «ថៃឈ្លានពានកម្ពុជា» នៅលើបណ្ដាញសង្គម ក៏មិនអាចធ្វើឱ្យថៃ ឈប់បំពានមកលើកម្ពុជា នោះទេ តែផ្ទុយទៅវិញលោកយល់ថា អ្នកដែលមិនប្រើពាក្យខាងលើទេនោះពួកគេនឹងបម្រើផលប្រយោជន៍ការទូតស្របតាមមហិច្ឆតារបស់ប្រទេសថៃ។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា ការប្រើពាក្យ ថៃ ឈ្លានពានមកលើកម្ពុជា គឺបញ្ជាក់ឱ្យឃើញពីភាពរងគ្រោះរបស់កម្ពុជា ខណៈស្ថានភាពជាក់ស្ដែងនៅពេលនេះ គឺកម្ពុជា កំពុងរងគ្រោះពីការរំលោភអធិបតេយ្យភាពដោយខុសច្បាប់ពីសំណាក់យោធាថៃ ពិតប្រាកដមែន។

សូមបញ្ជាក់ថា ក្រោយពីបានវាយប្រហារ និងចូលកាន់កាប់ក្នុងតំបន់ជាច្រើននៅតាមព្រំដែនកម្ពុជា អ្នកនាំពាក្យរបស់កងទ័ពជើងគោកថៃ កាលពីពេលថ្មីៗនេះ បានចេញមកប្រកែកលាងខ្លួនថា ខ្លួនមិនបានវាយចូលឈ្លានពានកម្ពុជានោះឡើយ និងថា ប្រតិបត្តិការយោធារបស់ពួកគេ គឺដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ។

ទោះយ៉ាងណា បើតាមក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាមានការឈប់បាញ់គ្នាតាំងពីថ្ងៃទី ២៧ ខែធ្នូ មកក្ដី ប៉ុន្ដែ យោធាថៃនៅតែបន្តកាន់កាប់តំបន់ស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដោយបានបិទផ្លូវមួយចំនួនដោយលួសបន្លា និងដាក់ទូកុងតឺន័រតម្រៀបជាជួរយ៉ាងច្រើន ដែលទាំងនេះ បាននិងកំពុងបង្កហានិភ័យដល់បទឈប់បាញ់រវាងប្រទេសទាំងពីរយ៉ាងខ្លាំងផងដែរ។

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើប្រទេសនៅអាស៊ានណាខ្លះដែលជួបបញ្ហាប្រឈមផ្នែកនយោបាយ ការទូត និងសេដ្ឋកិច្ចនៅឆ្នាំនេះ?

ប្រទេសនៅអាស៊ាន ដែលបច្ចុប្បន្នមានសមាជិក១១ប្រទេសកំពុងស្ថិតក្រោមឃ្លាំមើល និងតាមដានពីប្រទេសក្នុងតំបន់ និងលើពិភពលោក ក្រោយមានការរាយការណ៍ថា យ៉…

លោក អានុទីន បង្គាប់ឱ្យប្រធានអាយស្ម័យយានថៃពិចារណាលាលែងពីតំណែង ក្រោយរថភ្លើងបើកបុកដងស្ទូចសំណង់បណ្តាលឱ្យមនុស្សស្លាប់២២នាក់

សោកនាដកម្មដ៏រន្ធត់មួយនៅប្រទេសថៃបានកើតឡើងបានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមករា ដោយរថភ្លើងដឹកអ្នកដំណើរមួយខ្សែបានបុកជាមួយដងសន្ទូចសំណង់ដ៏ធំមួយន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ