ព្យាករណ៍​សេដ្ឋកិច្ច

តើ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ ក្នុង​ឆ្នាំ​២០១៧​នេះ ?


សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​អាច​នឹង​ជួប​នូវ​ហានិភ័យ​​ចម្បងៗ​ចំនួន​៥ ដែល​នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ស្រុត​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ការព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្តីពី​ទស្សន​វិស័យ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៦​-២០១៧។
រូបឯកសារ៖ កុមារដើរកាត់​បឹង​មួយ​ដែល​កំពុងរីងហួត​បែកដីក្រហែង។

បញ្ហា​ប្រឈម​ធំៗ​ទំាង​៥ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដើរ​យឺត​នោះ មាន​ដូច​ខាង​ក្រោម៖

  1. ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​កម្ពុជា​ដែល​ជា​វិស័យ​ស្នូល។
  2. ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កសិផល​កម្ពុជា ដោយសារ​មាន​ការ​ប្រកួត​ប្រជែង​ទំាង​តម្លៃ គុណភាព និង​បរិមាណ ដែល​នឹង​ធ្វើ​ឲ្យ​កសិករ ក៏​ដូចជា​ឈ្មួញ ពិបាក​នឹង​រក​ទីផ្សារ។
  3. ការ​បន្ត​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដែល​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ប្រទេស​កម្ពុជា តាម​រយៈ ​ទេសចរណ៍ ពាណិជ្ជកម្ម ការ​វិនិយោគ​ដោយ​ផ្ទាល់ លំហូរ​មូល​ធន​ផ្សេងៗ ព្រម​ទំាង​ផល​ប៉ះពាល់​ដោយ​ប្រយោល​ផ្សេងៗ​ទៀត។
  4. ការ​រឹត​បន្តឹង​គោល​នយោបាយ​រូបិយ​វត្ថុ​របស់​អាមេរិក មាន​ន័យ​ថា ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក និង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋ​អាមេរិក។
  5. ហានិភ័យ​ក្នុង​កម្រិត​ម៉ាក្រូ​សេដ្ឋកិច្ច និង​ការ​រីកសាយ​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេងៗ ដែល​មិន​មាន​ការ​គ្រប់គ្រង​បាន​ត្រឹម​ត្រូវ រួម​ជាមួយ​នឹង​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​ឥណទាន។

ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៧ ខាង​មុខ​នេះ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធ្វើការ​ព្យាករណ៍​ថា នឹង​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​ ៧ ​ភាគ​រយ៕




អត្ថបទបន្ទាប់


ទស្សនៈ​ចំពោះ​វិស័យ​សារព័ត៌មាន​កម្ពុជា​នៅ​ឆ្នាំ​២០១៦

ព័ត៌មាន
ជិត​ដាច់​ឆ្នាំ​២០១៦ ចូល​ឆ្នាំ​២០១៧​ហើយ យើង​សូម​នាំ​ចំណាប់​អារម្មណ៍​លោក​អ្នក​ទៅ​មើល​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា។ តើ​មន្ត្រី​រដ្ឋាភិបាល​ន…

អ្នក​នយោបាយ​ខ្មែរ​ត្រូវ​តាំង​ចិត្ត​ឲ្យ​សឿង​ដូច​អាមេរិក

ព័ត៌មាន
វិវាទ​នយោបាយ​ក្នុង​របត់​ចុង​ក្រោយ បន្ទាប់​ពី​ប្រទេស​ជាតិ​មាន​ការ​បង្រួប​បង្រួម​ក្រោម​ឆ័ត្រ​សន្ធិ​សញ្ញា​ចរចា​សន្តិភាព ២៣ តុលា ១៩៩១ នៅ​ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ