ថ្ងៃដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍

ថ្ងៃដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ឃាត់បានរថយន្ត ៨០គ្រឿង ម៉ូតូ៩០០ គ្រឿង ត្រឹមតែរយៈពេល៣ម៉ោង


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញពីរបាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១០:០០ព្រឹកនេះ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់យានយន្តដែលល្មើសច្បាប់បាន១៧០គ្រឿង ដោយក្នុងនោះមានម៉ូតូចំនួន ៩០០គ្រឿង និងរថយន្ត ៨០ គ្រឿង ។
ថ្ងៃដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ឃាត់បានរថយន្ត ៨០គ្រឿង ម៉ូតូ៩០០ គ្រឿង ត្រឹមតែរយពេល៣ម៉ោង(រូបភាព ពីអគ្គស្នងការដ្ឋានរាជធានី)

ពី​របាយការណ៍​បឋម​ដដែល​បាន​បញ្ជាក់​ថា ទៀត​ថា មូលហេតុ​នៃ​ការ​ឃាត់​ម៉ូតូ​សរុប​ចំនួន ៩០០ គ្រឿង​នោះ​រួម​មាន  អត់​មួក ៨៤៥ គ្រឿង អត់​ស្លាក​លេខ ៨ គ្រឿង ល្មើស​សញ្ញា​ចរាចរ ៤៧ គ្រឿង​។ ដោយឡែក មូលហេតុ​នៃ​ការ​ឃាត់ រថយន្ត​សរុប​ចំនួន ៨០ គ្រឿង​នោះ​រួម​មាន អត់​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ ៦៣ គ្រឿង បញ្ច្រាស់ទិស ០៧ គ្រឿង  អត់​ស្លាក​លេខ ០២ គ្រឿង និយាយ​ទូរស័ព្ទ ០២ គ្រឿង អត់​ប័ណ្ណ​សំគាល់​យានយន្ត ០១ គ្រឿង ល្មើស​សញ្ញា​ចរាចរណ៍ ០៣ គ្រឿង និង​រថយន្ត​ដឹក​សំពីងសំពោង  ០២ គ្រឿង​។

យ៉ាងណាមិញ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​នេះ អគ្គស្នងការ​រង​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន បាន​បញ្ជាក់​ថា នឹង​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ ឲ្យ​មាន​តម្លាភាព មិន​ថា​ពលរដ្ឋ​សាម​ញ្ញា ឬ​មន្ត្រីរាជការ មន្ត្រី​នគរបាល​នោះ​ទេ ត្រូវ​ទទួល​ការ​ផាកពិន័យ​ស្មើភាព​គ្នា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រយៈពេល២ខែ ក្រុមហ៊ុនទទួលសាង់សង់គម្រោង The Peak បង្កើនកម្លាំងធ្វើការ​ទាំងថ្ងៃទាំងយប់ ទោះមានបញ្ហាប្រឈមខ្លះក៏ដោយ

ព័ត៌មាន
ក្រុមហ៊ុនសាងសង់ផ្លូវដែកចិន China Railway Urban Construction Group Co., Ltd. (CRUCG) ដែលជាក្រុមហ៊ុនទទួលការសាងសង់បន្ត នូវគម្រោង The…

ក្រសួងកសិកម្ម៖ សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា មិនគួរគាំទ្រការនាំជ្រូករស់ពីប្រទេសជិតខាង មកបំផ្លាញផលិតកម្មសត្វក្នុងស្រុកនោះទេ

ព័ត៌មាន
ក្រោយពីមានការស្នើសុំពីប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ជុំវិញវិធានការទប់ស្កាត់កាផ្ទេរសិទ្ធិនាំចូលសត្វជ្រូកពីប្រទេសថៃ ក្នុងគោលដៅផ្តាច់មុខរួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ