វិស័យឧស្សាហកម្ម

ក្រុមហ៊ុនចិន ចំនួន៥ ត្រៀមបោះទុនជាង៣០០លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងបន្លាស់មនុស្សយន្តនៅថៃ


ក្រុមប្រឹក្សាវិនិយោគថៃ (BoI) បានសម្រេចអនុម័តគម្រោងវិនិយោគតម្លៃជាង៣០០លានដុល្លាររបស់ក្រុមហ៊ុនខ្នាតយក្សរបស់ចិន ចំនួន៥ ដើម្បីបង្កើតមូលដ្ឋានផលិតគ្រឿងបន្លាស់មនុស្សយន្តដំបូងគេបង្អស់នៅក្នុងប្រទេសថៃ។ មូលដ្ឋានផលិតកម្មដ៏ធំនេះ នឹងត្រូវដាក់ពង្រាយនៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ចពិសេសភាគខាងកើត ដែលជាបេះដូងនៃឧស្សាហកម្មបច្ចេកវិទ្យារបស់ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិស័យឧស្សាហកម្ម
ដោយ

លោក ណារីត ធើតធីរ៉ាក់ស៊ុកឌី (Narit Therdsteerasukdi) អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ បានបញ្ជាក់ថា គម្រោងវិនិយោគលើការផលិតគ្រឿងបន្លាស់មនុស្សយន្តរបស់ក្រុមហ៊ុនចិន ទាំង៥នេះ មានគោលដៅយុទ្ធសាស្ត្រក្នុងការប្រែក្លាយប្រទេសថៃ ឱ្យទៅជាខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាកម្រិតខ្ពស់ ជាពិសេសក្នុងវិស័យមនុស្សយន្ត និងប្រព័ន្ធស្វ័យប្រវត្តិកម្ម។ លោករំពឹងថា តាមរយៈក្រុមហ៊ុនទាំងនេះវានឹងជួយបង្កើតការងារជំនាញខ្ពស់ច្រើនជាង១,០០០កន្លែង និងប្រភពគ្រឿងបន្លាស់ក្នុងស្រុកដែលមានតម្លៃជាង១,៤ពាន់លានដុល្លារ ស្របតាមគោលនយោបាយរបស់ក្រុមប្រឹក្សាវិនិយោគរបស់ថៃ។

ក្រុមហ៊ុនទាំងនេះ នឹងផ្តោតលើការផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គុំសំខាន់ៗសម្រាប់មនុស្សយន្តដូចជា វីសបាល់, ឧបករណ៍បញ្ជាចលនារ៉ូបូត រួមទាំងគ្រឿងបន្លាស់រថយន្តបច្ចេកវិទ្យាខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់ម៉ាកល្បីៗដូចជា BYD, Volvo និង Tesla ជាដើម។

តាមរយៈការបោះទុនដ៏ធំនេះ ប្រទេសថៃ មានមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលនៃទីផ្សារមនុស្សយន្ត ដែលមានរូបរាងដូចមនុស្ស​កម្រិតពិភពលោក។ វិស័យនេះ ត្រូវបានគេព្យាករថា នឹងមានកំណើនកើនឡើងជាង១៣០% ជារៀងរាល់ឆ្នាំ ហើយនឹងឈានទៅរកការផលិតក្នុងទម្រង់ពាណិជ្ជកម្មពេញលេញនៅត្រឹមឆ្នាំ២០២៧ ខាងមុខនេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


តើកម្ពុជា ត្រូវបង់ពន្ធ១៩% តាមកិច្ចព្រមព្រៀងជាមួយអាម៉េរិក ឬត្រូវបង់១៥% តាមគោលនយោបាយថ្មីរបស់លោក ត្រាំ?

ក្រោយតុលាការកំពូលសហរដ្ឋអាម៉េរិក បានសម្រេចលុបចោលពន្ធគយបដិការសកល កាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឆ្លើយត…

ថ្នាក់ដឹកនាំគណបក្សភូមិចៃថៃ គ្មានផែនការដំឡើងពន្ធលើតម្លៃបន្ថែមឱ្យដល់១០%នោះទេ

ថ្នាក់ដឹកនាំគណបក្សភូមិចៃថៃ (Bhumjaithai) បានប្រកាសជាផ្លូវការថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ខ្លួននឹងមិនមានគោលការណ៍ដំឡើងអត្រាពន្ធលើត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ