ព្រលានយន្តហោះ

មហាសេដ្ឋី ពុង ឃាវសែ បោះទុន ១៥០០​លានដុល្លារ សង់ព្រលានយន្តហោះខ្នាតយក្សនៅក្រុងតាខ្មៅ


កម្ពុជានឹងមានព្រលានយន្តហោះទំហំ ២៦០០ ហិចតា នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាការវិនិយោគក្នុងទំហំទឹកប្រាក់ ១៥០០លានដុល្លារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលជាក្រុមហ៊ុនភាពជាដៃគូវិនិយោគរវាងវិស័យសាធារណៈ និង ឯកជន (PPP)។ នេះបើតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ដែលទើបត្រូវបានគេទម្លាយនៅពេលថ្មីៗនេះ។
អ្នក​ឧកញ៉ា​ ពុង ឃាវសែ ប្រធាន​ក្រុម​ប្រឹក្សាភិបាល ធនាគារ កាណាឌីយ៉ា។
ដោយ

លិខិតដដែល បានបញ្ជាក់ថា ការវិនិយោគព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិនេះ បានទទួលទុនវិនិយោគពីកម្ចីពីធនាគារបរទេស​១១០០ លានដុល្លារសហរដ្ឋអាមេរិក កម្ចីពីភាគទុនពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ២៨០លានដុល្លារសហរដ្ឋអាមេរិក និង ដើមទុនចុះបញ្ជី ១២០លានដុល្លារសហរដ្ឋអាមេរិក។ 

ក្នុងនោះ ទុនរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) មាន​៩០ភាគរយ ខណៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលតំណាងឲ្យរដ្ឋាភិបាលកម្ពុជាមាន១០ភាគរយ។  

នេះជាប្លង់ព្រលានយន្តហោះនៅក្រុងតាខ្មៅខេត្តកណ្តាល

រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ កំណើន​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ដែល​បាន​ឆ្លង​កាត់​អាកាសដ្ឋាន​ទាំង​បី​របស់​កម្ពុជា គឺ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង ​ខេត្ត​ព្រះសីហនុ មាន​រហូត​ដល់​ជាង ៨​លាន​នាក់ ពោល​គឺ​មាន​ការ​កើន​ឡើង​២៥% ធៀប​នឹង​ឆ្នាំ​២០១៦។

លោក Eric Delobel នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា បាន​លើក​ឡើង​ថា ក្នុង​ចំណោម​ភ្ញៀវ​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ច្រើន​ជាង​គេ គឺ​​មក​ពី​ប្រទេស​ចិន បន្ទាប់​មក​អាមេរិក និង ​អឺរ៉ុបជាដើម។

បើតាម​ការ​អះអាង​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា​ដដែល ជើង​ហោះ​ហើរ​ក្នុង​មួយ​ថ្ងៃ​របស់​អាកាសយាន​ដ្ឋាន​អន្តរជាតិ ​ទាំង​៣​របស់​កម្ពុជា បាន​កើន​ឡើង​ដល់​ជាង ១០០​ជើង​ហើយ​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​មាន​ក្រុមហ៊ុន​អាកាសចរណ៍​កំពុង​ប្រតិបត្តិការ​ផ្ដល់​សេវា​ហោះហើរ​មាន​ជាង ៤០​ក្រុមហ៊ុន៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាក់កណ្តាលឆ្នាំ២០១៨ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​នឹង​បើក​ទ្វារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា

ព័ត៌មាន
កន្លងមក មានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសកម្ពុជាមួយចំនួន និង ប្រជាជនកម្ពុជា ដែលមានជីវភាពកម្រិតខ្ពស់ តែងតែធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្…

ទើប​តែ​បើក​ផ្សារ​ម៉ាក្រូ​ក្ដៅៗ! អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រកាស​បើក​គម្រោង​ធំៗ​២​ទៀត​ហើយ!

ព័ត៌មាន
បើ​និយាយ​ពី​តំបន់​ប៉ែក​ខាង​ជើង​ឈៀង​ខាង​លិច​នៃ​រាជ​ធានី​ភ្នំពេញ ពោល​គឺ​តំបន់​ភ្នំពេញ​ថ្មី បច្ចុប្បន្ន​នេះ បាន​និង​កំពុង​មាន​ការ​ប្រែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ