ការវិនិយោគបរទេសនៅក្នុងប្រទេសចិន

ការវិនិយោគបរទេសនៅក្នុងប្រទេសចិនធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងត្រីមាសទី២ឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?


ការវិនិយោគបរទេសនៅក្នុងប្រទេសចិនបានបន្តធ្លាក់ចុះនៅក្នុងត្រីមាសទី២ឆ្នាំនេះ ដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៨មក។ ក្រុមវិភាគនិយាយថា ប្រសិនបើការធ្លាក់ចុះការវិនិយោគបរទេសនៅតែបន្តធ្លាក់បែបនេះ វានឹងជះឥទ្ធិពលអាកក្រ់មិនត្រឹមនៅចិនប៉ុណ្ណោះទេ ប៉ុន្តែវានឹងកើតឡើងនៅទៅទូទាំងពិភពលោក។ តើមានកត្តាអ្វីខ្លះដែលនាំឱ្យធ្លាក់ចុះការវិនិយោគបរទេសនៅចិនបែបនេះ?
ការវិនិយោគបរទេសនៅចិនធ្លាក់ចុះទាបបំផុតរហូតដល់៨៧%នៅក្នុងត្រីមាសទី២ឆ្នាំនេះ
ដោយ

ការវិនិយោគផ្ទាល់ដោយក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិនក្នុងត្រីមាសទី២ឆ្នាំនេះមានចំនួនសរុបជិត ៥ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះ ៨៧%បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុនដែលជាការធ្លាក់ចុះដ៏ច្រើនបំផុតតាំងពីឆ្នាំ១៩៩៨។ នេះបើយោងតាមតួលេខដែលចេញផ្សាយក្នុងខែនេះ ដោយរដ្ឋបាលរដ្ឋនៃការប្តូរប្រាក់បរទេសរបស់ចិន។
ការធ្លាក់ចុះនេះ គឺមិនមែនជារឿងថ្មីឡើយ ពោលគឺវាបានធ្លាក់ចុះជាង៥០%តាំងពីត្រីមាស២ឆ្នាំមុនមកម្ល៉េះ។ មានមូលហេតុមួយចំនួនដែលជំរុញឱ្យមានការធ្លាក់ចុះការបណ្ដាក់ទុនផ្ទាល់ពីបរទេសនៅប្រទេសចិនបែបនេះ។
មូលហេតុចម្បងគេ គឺដោយសារគោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ចិនដែលបានបិទខ្ទប់មជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងសៀងហៃ សម្រាប់តំបន់មួយផ្នែកធំកាលពីឆ្នាំមុននោះបានបង្កើនភាពមិនច្បាស់លាស់ពីទីផ្សារបរទេស និងបានរួមចំណែកដល់ការបាត់បង់សន្ទុះនៃការវិនិយោគផងដែរ។

សកម្មភាពសេដ្ឋកិច្ចបានដំណើរការជាធម្មតាវិញតាំងពីគោលនយោបាយសូន្យកូវីដត្រូវបានដកចេញនៅក្នុងខែមករាឆ្នាំនេះ ប៉ុន្តែការវិនិយោគផ្ទាល់ពីបរទេសនៅតែបន្តធ្លាក់ចុះ។ បើតាមក្រសួងពាណិជ្ជកម្មរបស់ចិនបានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំនេះ ក្រុមហ៊ុនបរទេសបានវិនិយោគមិនដល់៣%ផង បើគិតជាប្រាក់យន់របស់ចិន រួមទាំងការវិនិយោគឡើងវិញផងដែរ។
មូលហេតុទី២គឺដោយសារតែភាពតានតឹងពាណិជ្ជកម្ម និងការទូតរវាងសហរដ្ឋអាមេរិក និងចិនកាន់តែកើនឡើងដែលបានជះផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅលើផែនការវិនិយោគរបស់ក្រុមហ៊ុនបរទេស។ នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ សភាពាណិជ្ជកម្មអាមេរិកនៅក្នុងប្រទេសចិន (AmCham China) បានសួរក្រុមហ៊ុនសមាជិកប្រមាណ ៣២០ ក្រុមហ៊ុនអំពីហានិភ័យអាជីវកម្ម ដែលពួកគេកំពុងប្រឈមនៅក្នុងទីផ្សាររបស់ចិន ដោយក្នុងនោះ មាន៦៦% បានលើកឡើងអំពីបញ្ហាប្រឈម ដោយសារតែភាពតានតឹងរវាងអាមេរិក និងចិន។
ហើយមូលហេតុសំខាន់ចុងក្រោយ ដែលធ្វើឲ្យការវិនិយោគបរទេសនៅចិនធ្លាក់ចុះនោះ គឺការសង្ស័យអំពីការបើកចំហសេដ្ឋកិច្ចរបស់ចិនទៅកាន់ទីផ្សារខាងក្រៅ។ នៅពេលសភាពាណិជ្ជកម្ម AmCham China បានសួរសមាជិករបស់ខ្លួនថា តើពួកគេមានទំនុកចិត្តកម្រិតណាចំពោះការបើកចំហសេដ្ឋកិច្ចរបស់ចិនក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ គឺមានតែសមាជិកតែ៣៤%ប៉ុណ្ណោះ ដែលឆ្លើយថា «មានទំនុកចិត្ត» ហើយភាគរយនេះ គឺបានធ្លាក់ចុះពីកម្រិត៦១% កាលពីរយៈពេល២ឆ្នាំមុន។
លោក តូរូ នីស៊ីម៉ា (Toru Nishima) ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវដៃអ៊ីឈីឡាហ្វ (Dai-ichi Life) បាននិយាយថា ការកែប្រែច្បាប់ប្រឆាំងចារកម្មរបស់រដ្ឋអំណាចក្រុងប៉េកាំង ក៏នឹងរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីប្រទេសហ្វីលីពិនជាប្រជាជាតិមួយនៅអាស៊ាន ដែលកំពុងតែខ្វល់ខ្វាយខ្លាំងជាងគេលើបញ្ហាសន្តិសុខស្បៀង?

ព័ត៌មាន
ហ្វីលីពីនដែលជាប្រទេសផលិតអង្ករមួយនៅលើពិភពលោក ប៉ុន្តែប្រទេសដែនកោះមួយនេះនៅតែដាក់បញ្ហសន្តិសុខស្បៀងក្នុងប្រទេស គឺជាបញ្ហាចំបង ដើម្បីធានានិរន្តរ…

ចិនស្នើឱ្យភាគីហ្វីលីពីនចូលរួមសហការគ្នា ដោះស្រាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជំរុញប្រទេសហ្វីលីពីន ឱ្យធ្វើការជាមួយប្រទេសចិន ដើម្បីស្វែងរកមធ្យោបាយរួមដ៏មានប្រសិទ្ធភាពមួយ ដើម្បីបន្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ