ភ្លើងឆេះព្រៃ

ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីបង្កវិបត្តិផ្សែងអ័ព្ទពុល គំរាមកំហែងសុខភាពប្រជាជនទូទាំងអាស៊ីអាគ្នេយ៍


ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីកំពុងបង្កផលប៉ះពាល់លើសពីការបំផ្លិចបំផ្លាញបរិស្ថាន ខណៈដែលផ្សែង និងអ័ព្ទពុលកំពុងរាលដាលឆ្លងព្រំដែនទៅកាន់ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ស្ថានភាព​នេះបានបង្កើនការព្រួយបារម្ភអំពីគុណភាពខ្យល់ និងសុខភាពរបស់ប្រជាជន ខណៈអាស៊ានបានចេញការព្រមានកម្រិតខ្ពស់បំផុតអំពីហានិភ័យនៃអ័ព្ទពុលឆ្លងដែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន France 24។ តើបណ្ដា​ប្រទេសក្នុងតំបន់កំពុងចាត់វិធាន​ការយ៉ាងណា ដើម្បីទប់ស្កាត់វិបត្តិនេះ?
ភ្លើងឆេះព្រៃ
ដោយ

ភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ាននៅតែបន្តឆេះ ខណៈដែលអ័ព្ទពុលកំពុងរាលដាលទៅកាន់ប្រទេសជិតខាងបង្កហានិភ័យដល់សុខភាពប្រជាជននៅទូទាំងតំបន់។
អាស៊ានបានប្រកាសការប្រុងប្រយ័ត្នកម្រិតទី៣ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រព័ន្ធប្រកាសអាសន្នចំនួន៤កម្រិត ដោយព្រមានពីហានិភ័យខ្ពស់ នៃអ័ព្ទពុលឆ្លងដែនក្នុងតំបន់។

ដើម្បីដោះស្រាយបញ្ហានេះ ឥណ្ឌូនេស៊ីបានបញ្ចេញទឹកកកស្ងួតចំនួន២,៤តោននៅអាកាសយានដ្ឋានមួយក្នុងខេត្តស៊ូម៉ាត្រា ភាគខាងត្បូង ដើម្បីជួយទប់ស្កាត់អ័ព្ទ ខណៈចំណុចក្តៅនៃភ្លើងឆេះនៅតែបន្តកើតមាននៅ​កោះកាលីម៉ាន់តាន់ និង​កោះស៊ូម៉ាត្រា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Ground News កាលពីថ្ងៃទី១៧ ខែតុលា។

នៅប្រទេសម៉ាឡេស៊ី ស្ថានីយត្រួតពិនិត្យជាច្រើនបានរកឃើញកម្រិតបំពុលខ្យល់មិនល្អដល់សុខភាព ដោយតំបន់ប៉ាសៀ ហ្គូដាង បានកត់ត្រាសន្ទស្សន៍បំពុលខ្យល់រហូតដល់២០០ពិន្ទុ។ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានណែនាំប្រជាជនឱ្យពាក់ម៉ាស់នៅពេលចេញក្រៅ ដើម្បីកាត់បន្ថយការប៉ះពាល់នឹងភាគល្អិតល្អិតៗដែលអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធដង្ហើម។

ជាមួយគ្នានេះ សិង្ហបុរីគ្រោងចេញការព្រមានដល់ក្រុមហ៊ុនចំនួន៧នៅឥណ្ឌូនេស៊ី ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាប់ពាក់ព័ន្ធករណីភ្លើងឆេះព្រៃនេះ។ ចំណែក​ឯហ្វីលីពីនបានឱ្យដឹងថា បញ្ហាអ័ព្ទពុលនេះនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំត្រៀមមុនកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល ក្នុងខែវិច្ឆិកា ខាងមុខ។ វិបត្តិអ័ព្ទពុលនេះមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីសុខភាពសាធារណៈនៅទូទាំងអាស៊ីអាគ្នេយ៍ផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


IMF ព្រមានអំពីហានិភ័យសេដ្ឋកិច្ចកើនឡើង ខណៈវិបត្តិសង្គ្រាម និងអតិផរណាកំពុងដាក់សម្ពាធលើបណ្ដាប្រទេសក្រីក្រ

ទោះបីជាសេដ្ឋកិច្ចពិភពលោកនៅតែបង្ហាញភាពធន់ក៏ដោយ ក៏ប្រជាជនច្រើនលាននាក់នៅក្នុងបណ្ដាប្រទេសក្រីក្រ កំពុងប្រឈមសម្ពាធកាន់តែខ្លាំងពីការកើនឡើងនៃតម្ល…

វិបត្តិប្រជាសាស្ត្របង្ខំឱ្យជប៉ុនអនុញ្ញាតឱ្យជនបរទេសរស់នៅប្រទេសខ្លួនរហូតដល់ជាង៤លាននាក់

ចំនួនជនបរទេស ដែលទទួលបានសិទ្ធិរស់នៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសធ្លាប់តែមានគោលនយោបាយអន្តោប្រវេសន៍តឹងរ៉ឹងបំផុតមួយក្នុងពិភពលោកបានកើនឡើងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ