ថ្នាំគ្រាប់កូវីដ១៩ Merck

បារាំងក្លាយជាប្រទេសដំបូងគេដែលលុបចោលការកម្មង់ទិញថ្នាំគ្រាប់កូវីដ១៩ Merck


ប្រទេសបារាំង នៅថ្ងៃពុធទី២២ធ្នូ បានលុបចោលការបញ្ជាទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Merck ក្រោយមិនពេញចិត្តនឹងលទ្ធផលអំពីទិន្នន័យសាកល្បងនៃប្រសិទ្ធភាពរបស់ថ្នាំមួយប្រភេទនេះ។ បន្ទាប់ពីការលុបចោលការបញ្ជាទិញថ្នាំពីក្រុមហ៊ុន Merck រដ្ឋមន្ត្រីសុខាភិបាលបារាំង ក៏បានប្រកាសថា ប្រទេសរបស់ខ្លួន រំពឹងបញ្ជាទិញថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer វិញ ឲ្យបានមុនបំណាច់ខែមករាឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបភាព ៖ ថ្នំាំគ្រាប់កូវីដ១៩ Merck
ដោយ

បារាំង​ជា​ប្រទេស​ទី​មួយ​ហើយ ដែល​បាន​ប្រកាស​ជា​សាធារណៈ លុប​ចោលការ​បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​របស់​ក្រុមហ៊ុន Merck ក្រោយ​កត់សម្គាល់​ពី​របាយការណ៍​របស់​ក្រុមហ៊ុន ដែល​បាន​ចេញផ្សាយ​នៅ​ខែវិច្ឆិកា​ឃើញ​ថា ថ្នាំ​គ្រាប់​របស់​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​នេះ មាន​ប្រសិទ្ធភាព​តិច​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក​ពី​មុន​។ ពោល​គឺ​ថ្នាំ​គ្រាប់​របស់​ក្រុមហ៊ុន Merck អាច​បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់ខ្លួន​ឈឺ​ចូល​មន្ទីរពេទ្យ និង​ទំនង​អាច​ការពារ​ពី​ការ​ស្លាប់ បាន​តែ​ជាង​៣០%​ប៉ុណ្ណោះ ខណៈ​ដែល​ថ្នាំ​របស់ ក្រុមហ៊ុន​អា​មេ​រិ​ក​មួយទៀត គឺ​Pfizer​មាន​ប្រសិទ្ធភាព​អាច​ការពារ​អ្នកជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់ ពី​ការ​ចូល​មន្ទីរពេទ្យ និង​ស្លាប់ ដល់​ទៅ​៩០%​ឯណោះ​។

អ្នកនាំពាក្យ​ក្រុមហ៊ុន Merck បាន​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​បារាំង​បាន​បញ្ចប់​គម្រោង​បញ្ជា​ទិញ​ជាមួយ​ក្រុមហ៊ុន តាំង​តែ​ពី​ខែ​មុន​មក​ម្ល៉េះ ហើយ​ក៏​ជា​ពេល​ដែល​បារាំង​មិន​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​ថ្នាំ​របស់​ក្រុមហ៊ុន Merck ដូច​គ្នា​ដែរ គ្រាន់តែ​ក្រុង​បារី​ស​ទើបបាន​ប្រកាស​ជា​សាធារណៈ​នៅ​ពេល​នេះ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ ក្រុមហ៊ុន Merck សន្យា​ថា នឹង​បន្ត​ធ្វើការ​ជាមួយ​ភ្នាក់ងារ​ឱសថ​អឺរ៉ុប ដើម្បី​អភិវឌ្ឍ​ថ្នាំ​ប្រភេទ​នេះ ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​។

គួរ​រំឭក​ថា បារាំង​ដំបូង​ឡើយ​បានក​ម្មង់​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​ពី​ក្រុមហ៊ុន Merck ចំនួន ៥​ម៉ឺន​កញ្ចប់ ប៉ុន្តែ​រដ្ឋមន្ត្រី​សុខាភិបាល​បារាំង​បាន​អះអាង​ហើយ​ថា ការ​លុប​ចោល​នេះ នឹង​មិន​ធ្វើ​ឲ្យ​ភាគី​ណាមួយ​ត្រូវ​ខាតបង់​ប្រាក់ ឬ​ត្រូវ​បាន​សំណង​អ្វី​ឡើយ​។  

គួរ​ជម្រាប​ថា បច្ចុប្បន្ន​ក្រុមហ៊ុន Merck មាន​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​ជាមួយ​ប្រទេស​ជាង ៣០ ខណៈ​ដែល ១២​ប្រទេស​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ថ្នាំ​ទៅ​រួចរាល់​ហើយ​។

ស្រប​ពេល​ដែល​ថ្នាំ​វ៉ាក់សាំង​ត្រូវ​បាន​គេ​ប្រើ​ជា​យុទ្ធសាស្ត្រ​ចម្បង និង​សំខាន់​បំផុត​មួយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩, ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​ពីរ​គឺ Merck និង Pfizer កំពុង​ចូល​មក​ផ្លាស់​ប្តូរ​ស្ថានការណ៍ ដោយ​បាន​រួមចំណែក​កាត់​បន្ថយ​ឱកាស​របស់​អ្នកជំងឺ មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​ចូល​មន្ទីរពេទ្យ ឬ​ទំនង​អាច​ការពារ​មិន​ឲ្យ​បាត់បង់​ជីវិត​បាន​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ីស្រាអែល ត្រៀមចាក់វ៉ាក់សាំងដូសទី៤ ខណៈបារម្ភពី អូមីក្រុង

ព័ត៌មាន
ក្រុមអ្នកជំនាញសុខាភិបាលរបស់រដ្ឋាភិបាលក្នុងប្រទេសអ៊ីស្រាអែលបានផ្តល់អនុសាសន៍ រដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញជាលើកទី ២ ឬស្មើ…

សិង្ហបុរីនឹងផ្អាកលក់សំបុត្រយន្តហោះថ្មីៗ សម្រាប់ការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័ក

ព័ត៌មាន
ក្រសួងសុខាភិបាលសិង្ហបុរី បាននិយាយថា ប្រទេសសិង្ហបុរីនឹងផ្អាកការលក់សំបុត្រយន្ដហោះថ្មីៗ សម្រាប់ការធ្វើដំណើរចូលមកប្រទេសខ្លួនដោយមិនមានការធ្វើច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ