ចាក់វ៉ាក់សាំងជូនកម្មករកម្មាការិនី

សមាគមរោងចក្រកាត់ដេរ៖ កម្មករកម្មការិនីកន្លះលាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងក្នុងរយៈពេល៣ខែ


សមាគមរោងចក្រកាត់ដេរកម្ពុជារំពឹងថា នឹងអាចសម្រេចគោលដៅក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករកម្មការិនីឲ្យបាន កន្លះលាននាក់នៅត្រឹមរយៈពេល៣ខែ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជិតរោងចក្រ ត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែមេសា តទៅហើយ។
កម្មករកម្មាការិនីរោងចក្រ​កាត់ដេរ​កម្ពុជា (រូបភាព៖ ហ្វេសប៊ុក​ក្រសួងការងារ)
ដោយ

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​បញ្ជាក់​ថា ខាង​សមាគម​បាន​ដាក់​គោលដៅ​ធ្វើ​យ៉ាងណា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​កម្មករ​កម្មការិនី និយោជក​ឲ្យ​បាន ៥០​ម៉ឺន​នាក់​ក្នុង​រយៈពេល​៣​ខែ​។ ទិស​ដៅ​របស់​សមាគម​នៅ​ក្នុង​ខែមេសា នេះ ត្រូវ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​កម្មករ​ឲ្យ​បាន​១០​ម៉ឺន​នាក់ ខណៈ​ខែឧសភា និង​មិថុនា ត្រូវ​សម្រេច​ឲ្យ​បាន ២០​ម៉ឺន​នាក់​ក្នុង​ខែ​នីមួយ​ៗ​។

អគ្គលេខាធិការ​រង​រូប​នេះ​រំពឹង​ថា សមាគម​នឹង​អាច​សម្រេច​បាន​តាម​ផែនការ ខណៈ​បច្ចុប្បន្ន​ទាំង​ខាង​សមាគម និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​កំពុង​ព្យាយាម​ពន្យល់​កម្មករ​កម្មក​ម្មា​ការិនី​ពី​គោលបំណង​របស់​រាជរដ្ឋាភិបាល និង​អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​។ 

ការ​ពន្យល់​នេះ គឺ​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​កម្មករ​កម្មការិនី ដែល​មានចិត្ត​រារែក ឲ្យ​មក​ទទួលយក​នូវ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឲ្យ​បាន​គ្រប់​គ្នា ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត​តាម​ការ​ស្នើ​សុំ​របស់​រាជរដ្ឋាភិបាល​។ បើ​តាម​លោក ម៉ូ​នី​កា កត្តា​ដែល​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​មានចិត្ត​អល់អែក ដោយសារ​មាន​ជនខិលខូច​មួយ​ចំនួន​ឃោសនា​មិនល្អ​ពី​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ មេ​សា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ សហគ្រាស និង​អង្គភាព​វិជ្ជាជីវៈ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៧ ខែមេសា នេះ ហើយ​មានកម្ម​ករក​ម្មា​ការិនី​មក​ពី​៦០០​រោងចក្រ​អាច​ទទួល​បាន​សិទ្ធិ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​នេះ​។

ការ​ចាក់​វ៉ាក់សាំង​ជូន​កម្មករ​នៅ​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ឡើង​៧​ទីតាំង​រួម​មាន សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​(​ផ្លូវ​វេ​ង​ស្រេង​), សួន​ឧស្សាហកម្ម ISI តំបន់​រោងចក្រ​ដំបូល​ខៀវ​(​ផ្លូវ​វេ​ង​ស្រេង​), តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​(​ផ្លូវជាតិ​លេខ​៤), សួន​ឧស្សាហកម្ម​វឌ្ឍនៈ ១(​ផ្លូវ​វេ​ង​ស្រេង​), រោងចក្រ​សិន​ចូ​វ​(​ផ្លូវ​វេ​ង​ស្រេង​), សួន​ឧស្សាហកម្ម​វឌ្ឍនៈ ២(​ផ្លូវជាតិ​លេខ​៣) និង​រោងចក្រ Marvel៕

 ា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេស អាចនឹងធ្វើគោលនយោបាយសេដ្ឋកិច្ចប្រែប្រួលឬយ៉ាងណា?

ព័ត៌មាន
គណៈបក្សកម្មុយនីសវៀតណាម នៅថ្ងៃចន្ទ ទី ០៥ ខែមេសា បានសម្រេចផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំប្រទេសទ្រង់ទ្រាយធំ មានមុខតំណែងកំពូលៗដូចជា តំណែងប្រធ…

ទិន្នផលប្រេងបូមបានតិចកំពុងរុញឲ្យក្រុមហ៊ុន KrisEnergy ធ្លាក់ចូលហានិភ័យ

ព័ត៌មាន
អស់រយៈពេល៤ខែមកហើយ ដែលក្រុមហ៊ុនរុករក និង ផលិតប្រេងសិង្ហបុរី KrisEnergy ក្លាយជាក្រុមហ៊ុនដែលបានទាញយកដំណក់ប្រេងដំបូងគេពីដែនសមុទ្រកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ