Advertisement
បុរី ប៉េង ហួត

អ្នកជំនាញលើកទឹកចិត្តឲ្យមានលំហបៃតងច្រើននៅក្នុងគម្រោងលំនៅដ្ឋានបែបបុរី


លំហបៃតង គឺជាចំណុចស្នូលនៅក្នុងការរចនាប្លង់មេនៃគម្រោងលំនៅដ្ឋាននីមួយៗរបស់ក្រុមហ៊ុន បុរី ប៉េង ហួត។ ដើមឈើនៅតាមផ្លូវ សួនឧទ្យានខៀវស្រងាត់ កន្លែងក្មេងលេង អាងហែលទឹក...ទាំងនេះជាទិដ្ឋភាពគួរឲ្យទាក់ទាញនៅក្នុងគម្រោងលំនៅដ្ឋាន បុរី ប៉េង ហួត តាមបណ្ដោយផ្លូវ ជា សុផារ៉ា ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អ្នកជំនាញលើកទឹកចិត្តឲ្យមានលំហបៃតងច្រើននៅក្នុងគម្រោងលំនៅដ្ឋានបែបបុរីនានា
ដោយ
Advertisement

ប្រធាន​ស្ថាបត្យករ​របស់ក្រុមហ៊ុន បុរី ប៉េង ហួត ឲ្យ​ដឹងថា លំហ​បៃតង​ គឺ​ជា​បេះ​ដូង​នៃ​គម្រោង​លំនៅដ្ឋាន​របស់​ក្រុមហ៊ុន ពីព្រោះ ​ក្រុមហ៊ុនបាន​គិត​ជា​ចម្បង​ទៅ​លើ​បរិស្ថាន​ ​និង​ផាសុកភាព​ របស់​អ្នករស់នៅ​ក្នុង​គម្រោង។

លំហ​បៃតង​នៅ​ក្នុង​ការអភិវឌ្ឍ​លំនៅដ្ឋាន​ក្នុង​ទីក្រុង ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែកអចលនទ្រព្យ ឲ្យ​ដឹងថា ជា​ប្រការសំខាន់ណាស់ ព្រោះ ជាការធានា​ចិរភាព​នៃ​ការអភិវឌ្ឍ​ទីក្រុង និង​លំនៅដ្ឋាន​នៅ​ក្នុងទីក្រុង ដែលអ្នក​អភិវឌ្ឍ​លំនៅដ្ឋាន​ ត្រូវ​គិត​គូរ​ឲ្យ​បាន​ច្រើនអំពីធម្មជាតិបៃតងនៅក្នុងការរស់នៅរបស់ពលរដ្ឋក្នុងគម្រោង។  

នៅពេល​ថ្មីៗ​កន្លង​ទៅ ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា ក៏​បាន​ថ្លែង​ជំរុញ​លើក​ទឹកចិត្ត​ដល់​អ្នក​អភិវឌ្ឍ​លំនៅដ្ឋាន​ គិតគូរ​លៃលក​ទុក​លំហ​បៃតង​ឲ្យ​បាន​ច្រើន នៅ​ក្នុង​គម្រោង​របស់​ខ្លួន ដើម្បី​រួមចំណែក​រក្សា​បរិស្ថានផង និង​ការរស់នៅ​ប្រសើរ​ឡើង​របស់​អ្នក​រស់នៅ​ក្នុង​គម្រោង​លំនៅដ្ឋានផង។

គួរជម្រាបជូនថា ក្រុមហ៊ុន បុរី ប៉េង ហួត បាន​ចំណាយ​ជាច្រើនទៅ​លើ​ការដាំដុះ និង​ថែទាំ​ដើម​ឈើ និង​សួន​បៃតង​នៅ​ក្នុង​គម្រោង​ទាំងអស់របស់​ខ្លួន៕       

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូនខ្មែរម្នាក់ បង្កើតគម្រោងភូមិឋានធម្មជាតិ ទទួលបានការគាំទ្រច្រើនពីអតិថិជន

ព័ត៌មាន
គម្រោងភូមិឋានធម្មជាតិ គឺជាសហគមន៍បែបលម្ហែកាយជនបទមួយ ដែលធ្វើឡើងជាពិសេសសម្រាប់អ្នកធុញទ្រាន់នឹងបរិយាកាសនៅទីក្រុង។ លោក ង៉ែត ជូ ស្ថាបនិកគ...

ធនាគារជាតិ បង្កើនការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលប្រព័ន្ធអនុគ្រោះពន្ធ EBA កំពុងរង្គោះរង្គើ

ព័ត៌មាន
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០១៨ របស់ធនាគារជាតិនៃកម្ពុជា បានបង្កើនការព្យាកររបស់ខ្លួនថា កំណើនសេដ្ឋកិច្ច របស់កម្ពុជា នៅឆ្នាំ ២០១៨នេះ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ