អត្ថបទក្រុមហ៊ុន

ការជួយដល់អ្នកដែលកំពុងតែត្រូវការជំនួយគឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជួយដល់ពួកគាត់រួមទាំងសង្គមជាតិ ទាំងមូលផងដែរ។


បុរីមេគង្គ លែន បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ជូនអ្នកញៀនគ្រឿងញៀន ចំនួន ២,៤០០ នាក់ ដែលស្នាក់នៅ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មឱកាសខ្ញុំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរីមេគង្គ លែន បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប
ដោយ

ដោយមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់បុរី មេគង្គ លែន រួមទាំងមានការចូល ជាកិត្តិយសយ៉ាងខ្ពង់ខ្ពស់ ពីលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញផងដែរ ។

គួបញ្ចាក់ផងដែរថាបុរី មេគង្គ លែន គឺជា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកមួយនៅកម្ពុជា គួរជាទីទុកចិត្តបំផុត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងត្រូវបានគេទទួលស្គាល់ទាំងគុណភាពនៃសំណង់ ម៉ូតផ្ទះស្អាតដាច់គេ នៅគ្រប់ប្រភេទគម្រោង ទាំងអស់របស់បុរី ផងដែរ ។

បុរី មេគង្គលែនមិនត្រឹមតែបានចូលរួមក្នុងការអភិវឌ្ឍន៍ផ្នែកអចនលទ្រព្យអោយកាន់តែរីកចម្រើនប៉ុណ្ណោះទេ ក្នុងនោះយើងបានសង្កេតឃើញថាបុរីបានផ្តល់ការងារជាច្រើនកន្លែង ដល់បុគ្គលិក កម្មករ និយោជិក ស្របពេលដែលបុរី មានការលូតលាស់និង ឈានទៅមុខយ៉ាងឆាប់រហ័ស ផងដែលនោះធ្វើអោយបុរី តែងតែជួយគិតគូ និងយកចិត្តទុកដាក់ខ្ពស់ដល់សង្គមជាតិក្នុងការងារមនុស្សធម៌ ចូលរួមចំណែកទៅកាន់រាជរដ្ឋាភិបាល តាមរូបភាពផ្សេងៗ ដូចជា ការរក្សាបុគ្គលិក ក្នុងអំឡុងពេលកូវីដ ការផ្តល់ជំនួយប្រាក់ឧបត្ថមសប្បុរសធម៌ ទៅតាមកម្មវិធីផ្សេងៗ ជាក់ស្តែងដូចជា ការផ្តល់ជំនួយសម្រាប់ កម្មវីធីនៅក្នុងថ្ងៃនេះជាដើម ។ល។




អត្ថបទបន្ទាប់


វៀតណាមនាំចូលជីកសិកម្មពីរុស្ស៊ីកើនជាងពាក់កណ្ដាលនៅ៥ខែដំបូងឆ្នាំ២០២២

ព័ត៌មាន
ស្របពេលដែលតម្លៃជីកសិកម្មកាន់តែកើនខ្ពស់ទូទាំងពិភពលោក នៅប្រទេសវៀតណាមឯណោះវិញ ក៏មានការបង្កើនការនាំចូលជីកសិកម្មកាន់តែច្រើនដែរពិសេសការនាំច…

ស្ថានីយប្រេងឥន្ធនៈជាង៧០០ត្រូវបានរកឃើញលក់មិនគ្រប់លីត្រ និងបន្លំគុណភាពនៅ៦ខែឆ្នាំនេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានអះអាងថា យ៉ាងហោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ