ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២២ ហើយឆ្នាំនេះស្តង់កម្ពុជាមានការកើនឡើងធៀបនឹងឆ្នាំមុនៗ!


(ទីក្រុងណាននីង)៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ ដែលបានរៀបចំតាំងបង្ហាញនៅមជ្ឈមណ្ឌលពិព័រណ៍ក្រុងណាននីង (NICEC) តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាដ៏ធំមួយដែលថ្នាក់ដឹកនាំកំពូលចិន-អាស៊ាន យកចិត្តទុកដាក់ខ្ពស់ និងបានមកជួបជុំគ្នាផ្លាស់ប្តូរបទពិសោធ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ នយោបាយ ការទូត ទំនាក់ទំនងប្រជាជននិងប្រជាជន និង
វិស័យឯកជន។ ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានផ្តល់ឱកាសដល់វិនិយោគិន ធុរជន ពាណិជ្ជករ និងអាជីវករ ជួបប្រាស្រ័យទាក់ទងគ្នា ស្វែងរកដៃគូសហការនិងសហប្រតិបត្តិការ ជាពិសេសសំដៅពង្រឹងភាពជាម្ចាស់នៃវិស័យឯកជន។

ពិព័រណ៍ចិន-អាស៊ាន លើកទី២២នេះ គឺជាឱកាសដែលកម្ពុជាអាចផ្សព្វផ្សាយផលិតផលសក្តានុពលរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន, ពង្រីកទីផ្សារនាំចេញទំនិញពីកម្ពុជា និងទាក់ទាញវិនិយោគិនបរទេស។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥នេះ កម្ពុជាទទួលបាននូវទីតាំងទំហំ២០០០ម៉ែត្រក្រឡា សម្រាប់រៀបចំស្តង់ពាណិជ្ជកម្មដាក់តាំងបង្ហាញផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន/សហគ្រាស សរុបចំនួន៥៦ ស្មើនឹង៩៣ស្តង់ ដែលក្នុងនោះ មានផលិតផលកសិកម្មចំនួន២២ស្តង់, សេវាកម្មនិងគម្រោង
វិនិយោគចំនួន២០ស្តង់, អាហារនិងភេសជ្ជៈចំនួន​៩ស្តង់, សិប្បកម្ម វត្ថុអនុស្សាវរីយ៍ ត្បូង និងគ្រឿងអលង្ការចំនួន២២ស្តង់ និងប្រភេទចម្រុះផ្សេងៗចំនួន២០ស្តង់ ដោយមានការចូលរួមជាច្រើនពីវិស័យឯកជន ដែលបានធ្វើ​ឱ្យចំនួនស្ដង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានៅក្នុងឆ្នាំ២០២៥ មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុនៗ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះក្រុមការងារក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងរៀបចំតាំងបង្ហាញផលិតផលរបស់ខ្មែរនាពេលនេះដោយជោគជ័យ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តដល់ក្រសួងស្ថាប័ន វិនិយោគិន ធុរជន សមាគម ក្រុមហ៊ុន និងសហគ្រាសនានា ពិសេសសហគ្រាសធុនតូច និងមធ្យម សូមបន្តជំរុញការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម
កសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្មឱ្យបានកាន់តែច្រើន ដើម្បីម្ខាងជួយដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ និងម្ខាងទៀត រួមចំណែកគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា ហើយឯកឧត្តមអនុប្រធានាធិបតីចិន Han Zheng បានអញ្ជើញចូលទស្សនាពន្លាជាតិកម្ពុជា

(ទីក្រុងណាននីង)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី…

កម្ពុជា កំពុងសិក្សាលទ្ធភាពចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម

កម្ពុជា កំពុងស្វែងការចូលរួមជាសមាជិក នៃកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា CPTPP ដើម្បីលើកកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ