បឹងទន្លេសាប

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យឯកឧត្តមជា សុផារ៉ា ដោះស្រាយបញ្ហានិងកែតម្រូវព្រំប្រទល់បឹងទន្លេសាបឡើងវិញ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ដោះស្រាយបញ្ហាដែលកំពុងកើតមាននៅបឹងទន្លេសាប និងកែតម្រូវឡើងវិញ នូវព្រំប្រទល់តំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ខណៈបច្ចុប្បន្ន តំបន់បឹងទន្លេសាប បាននិងកំពុងទទួលរងផលប៉ះពាល់ដោយកត្តាធម្មជាតិ និង កត្តាមនុស្សយ៉ាងដំណំ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ដោះស្រាយបញ្ហាដែលកំពុងកើតមាននៅបឹងទន្លេសាប និងកែតម្រូវឡើងវិញ ។

ថ្លែងនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្ដីអំពី«បឹងទន្លេសាប» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមនិងហានិភ័យ ដែលបាននិងកំពុងកើតមាននៅបឹងទន្លេសាប ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

សម្ដេចបានគូសបញ្ជាក់ដូច្នេះ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍ ៣សំខាន់ៗ ហើយគោលការណ៍ត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែង ការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង។ ជាមួយគ្នានោះ សម្ដេច ហ៊ុន សែន ក៏បញ្ជាឲ្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធរទន្លេសាប ដើម្បីកែសម្រួលិខិតបទដ្ឋានទាក់ទងនឹងនិយមការ ហើយរៀបចំការបោះបង្គោលព្រំប្រទល់ឡើងវិញ លើផ្ទៃដីនៅតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ដើម្បីការពារបឹងទន្លេសាប ពីជនខិលខូច ឬអ្នកមានអំណាច ក្នុងការទន្រ្ទានយកផ្ទៃដីបឹងទន្លេសាប កាន់កាប់ដោយខុសច្បាប់។

ជាមួយគ្នានោះ ដើម្បីធានាបាននូវស្ថិរភាពធនធានធម្មជាតិ និងអភិរក្សពូជត្រី ក្នុងបឹងទន្លេសាប សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា ពាក់ព័ន្ធ នឹង ការបូមដីល្បាប់ និងស្ដារឡើងវិញនូវបឹងទន្លេសាប ត្រូវប្រគល់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងស្ថាប័នដែលពាក់ព័ន្ធ។ សម្ដេចក៏បានបន្តទៀតថា ដីល្បាប់ដែលបូមចេញពីបឹងទន្លេសាប គឺជាដីដែលមានជីជាតិខ្ពស់ ដូច្នេះ ទាំងវិស័យរដ្ឋ និងវិស័យឯកជន អាចគិតគូលើការច្នៃដីដែលបានបូមពីបឹងទន្លេសាប ធ្វើជាជី សម្រាប់ប្រើប្រាស់ ក្នុងវិស័យកសិកម្ម ព្រោះវានឹងអាចជួយដោះស្រាយបញ្ហាជូនកសិករបានមួយកម្រិត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាបជា ៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង។ ក្នុងនោះដីតំបន់៣ ជាដី ដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ។ រីឯតំបន់២ ជាដីដែលអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ។ ខណៈតំបន់១ វិញជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់កម្មសិទ្ធិបាន ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិនទេ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់កម្ពុជាដែរ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ២៧ឧសភានេះ បានអះអាងជាថ្មីទៀតថា កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិននោះទេ ហើយច…

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រាប់ទៅកាន់អ្នកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា «កម្ពុជា គឺជាប្រទេសដ៏ល្អសម្រាប់ការវិនិយោគ និងធុរកិច្ច»

ព័ត៌មាន
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានតំណាងឲ្យវិស័យឯកជន ចូលរួមអមដំណើរជាមួយនឹងសម្តេចត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ