Advertisement
ស្ថាបនិក​ហ្វេសប៊ុក

ទីបំផុត ស្ថាបនិក Facebook ទទួលបាន​សញ្ញាបត្រ​ពី Harvard ហើយ...


ស្ថាបនិក​បណ្ដាញ​ព័ត៌មាន​សង្គម​ Facebook ដ៏​ល្បីល្បាញ បោះបង់​ការសិក្សា​នៅ​សកល​វិទ្យាល័យ Harvard កាល​ពី​ឆ្នាំ​២០០៤។ យោងតាមការចុះផ្សាយរបស់​គេហ​ទំព័រណThe Telegraph។
ម៉ាក ហ្សាក់ឃើប៊ើគ បង្ហោះរូបទទួលសញ្ញាបត្រ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។
ដោយ
Advertisement

បន្ទាប់​ពី​ឈប់​រៀន លោក Mark Zuckerberg បាន​បង្កើត​និង​អភិវឌ្ឍ​ Facebook រហូត​ដល់​សព្វ​ថ្ងៃ ក្លាយ​ជា​បណ្ដាញ​សង្គម​ដែល​មាន​អ្នក​ប្រើ​ប្រាស់រាប់​ពាន់​លាន​នាក់ និងរក​ចំណូល​​បាន​រាប់​ពាន់​លាន​ដុល្លារ​មួយឆ្នាំៗ។ 

ឥឡូវ​នេះ ជាង ១២ឆ្នាំ​ក្រោយ Mark Zuckerberg ទទួល​បាន​សញ្ញាបត្រ​កិត្តិយសពី​សកលវិទ្យាល័យ Harvard University ហើយ។ Zuckerberg សរសេរ​នៅ​លើ​ហ្វេសប៊ុកថា ៖ «អ្នក​ម៉ាក់, កូន​តែង​ប្រាប់​ម៉ាក់​ហើយថា កូន​នឹង​ត្រឡប់​ទៅ​យក​សញ្ញាបត្រ​វិញ​ឲ្យ​បាន»

Mark Zuckerberg (ម៉ាក ហ្សាក់ឃើប៊ើគ) ជាមហាសេដ្ឋីមួយរូប​ក្នុងចំណោម​មហាសេដ្ឋី​ជាច្រើនរូប ដែល​សុទ្ធ​សឹង​ជា​អ្នក​រត់ចោល​ការសិក្សា​នៅ​ថ្នាក់​សកលវិទ្យាល័យ ទៅបង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា តួយ៉ាង លោក ប៊ីល ហ្គេតស៍ (Bill Gates) ស្ថាបនិក​ក្រុមហ៊ុន Microsoft និង លោក ស្ទីវ ចបស៍ (Steve Jobs) ស្ថាបនិក​ក្រុមហ៊ុន Apple ជាដើម។ 

លោក ហ្សាក់ឃើប៊ើគ បានសញ្ញាបត្រ​ក្នុង​រយៈពេល​ ១២ឆ្នាំ​បន្ទាប់​ពី​ចាកចោល​សាលា គឺ​ឆាប់​ជាង​លោក ប៊ីល ហ្គេតស៍ ដែល​ឈប់​រៀន​ទៅ​បង្កើត Microsoft នៅឆ្នាំ​១៩៧៥ ហើយ​ទើប​ទទួល​សញ្ញាបត្រ​ពី Harvard University នៅឆ្នាំ​២០០៧​ គឺអស់រយៈពេល ៣២ឆ្នាំ​ទើបបាន៕ 




អត្ថបទបន្ទាប់


ធនាគារ​ជប៉ុន​ធំ​បំផុត​លំដាប់​ទី​៣​ដែល​ជា​បង​ធំ​ផ្នែក​ហិរញ្ញ​វត្ថុ មក​បើក​នៅ​កម្ពុជា​ហើយ

ព័ត៌មាន
វិស័យហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ មួយ​ទសវត្ស​ចុង​ក្រោយ​នេះ រីកលូត​លាស់​ខ្លាំង ដោយ​គេ​ឃើញ​មាន​ធនាគារ​តូច​ធំ ទាំង​ក្នុង​ស្រុក​ ក្រៅ​ស្រុក ...

Zuckerberg រំឭក​ពីគ្រា​ដែល​លំបាក​បំផុត​នៅ​ក្នុង​ក្រុមហ៊ុន​ហ្វេសប៊ុក

ព័ត៌មាន
ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០១៧​ ជាថ្ងៃ​ដែល​លោក ម៉ាក ហ្សាក់ឃើប៊ើគ (Mark Zuckerberg) ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Facebook ទទួលសញ្ញា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ