សេដ្ឋកិច្ចអាមេរិក

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Goldman Sachs ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២២


សេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅឆ្នាំ២០២២ ត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Goldman Sachs ទម្លាក់ការព្យាករកំណើនមកនៅត្រឹម ៣,៨% ប៉ុណ្ណោះ នៅឆ្នាំ២០២២ ដោយសារតែមើលឃើញពីហានិភ័យនៃភាពមិនច្បាស់លាស់ទាក់ទងនឹងមេរោគបំប្លែងថ្មី អូមីក្រុង ដែលកំពុងបន្ដរីករាលដាលនៅប្រទេសជាច្រើនទូទាំងសកលលោក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
សេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅឆ្នាំ២០២២ ត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Goldman Sachs ទម្លាក់ការព្យាករកំណើនមកនៅត្រឹម ៣,៨%
ដោយ

សេដ្ឋវិទូ​របស់​ស្ថាប័ន Goldman Sachs លោក ចូ​សេ​ប ប្រី​ង (Joseph Briggs) បាន​និយាយ​ថា មេរោគ​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង អាច​នឹង​ធ្វើ​ឲ្យ​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​មាន​សភាព​យឺតយ៉ាវ ប៉ុន្ដែ ស្ថាប័ន​រិញ្ញ​វត្ថុ​នេះ មើលឃើញ​ថា វា​អាច​នឹង​មានការ​ធ្លាក់​ចុះ​តិចតួច​ប៉ុណ្ណោះ​ទៅ​លើ​ការ​សេវា​ចំណាយ​នានា​។

ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ Goldman Sachs បាន​មើលឃើញ​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០២២ អាច​នឹង​មាន​ក្នុង​អត្រា ៣,៨%​ប៉ុណ្ណោះ ធ្លាក់​ចុះ​ពី ៤,៧% ដែល​ធ្លាប់​បាន​ព្យាករ​ពី​មុន​។

សេដ្ឋវិទូ​បាន​លើក​ឡើង​ថា ខណៈ​ដែល​នៅ​មាន​ភាព​មិន​ច្បាស់លាស់​ច្រើន ដូច្នេះ​ហើយ ស្ថាប័ន Goldman Sachs បាន​ព្យាករ​សេដ្ឋកិច្ច​អា​មេ​រិ​ក​នៅ​ក្នុង​កម្រិត​ធ្លាក់​ចុះ​ជា​មធ្យម​តែ​ប៉ុណ្ណោះ នៅ​គ្រា​ដែល​មេរោគ​រាតត្បាត​មានការ​កើនឡើង​លឿន ហើយ​ភាពស៊ាំ​ក្នុង​សហគមន៍​បាន​ចុះ​ខ្សោយ​ក្នុង​កម្រិត​ទាប​។

បញ្ហា​កង្វះខាត​កម្លាំង​ការងារ​នៅ​អា​មេ​រិ​ក អាច​នឹង​បន្ដ​មាន​យូរ​ទៀត ប្រសិនបើ​ពលរដ្ឋ​អា​មេ​រិ​ក​មិន​អាច​ត្រឡប់​មក​ធ្វើការ​បាន​ងាយស្រួល​ដូច​មុន ព្រោះតែ​មេរោគ​បំប្លែង​ថ្មី កំពុង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​។

ស្ថាប័ន Goldman Sachs បាន​ចង្អុលបង្ហាញ​ថា មេរោគ​បំប្លែង​ថ្មី អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ដោយសារ​តែ​ប្រទេស​ជា​ច្រើន​នឹង​ដាក់​វិធានការ​រឹតត្បិត​តឹង​រឹង ប៉ុន្ដែ ការ​បង្កើន​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​បរទេស​របស់​អា​មេ​រិ​ក ក៏​អាច​នឹង​ជួយ​ទប់ទល់​នឹង​ការ​រំខាន​ធ្ងន់ធ្ងរ​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ផង​ដែរ​។

សូម​បញ្ជាក់​ថា ការ​ព្យាករ​របស់​ស្ថាប័ន Goldman sachs គឺ​ធ្វើ​ឡើយ​បន្ទាប់​ពី ថ្នាក់ដឹកនាំ​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ថ្មី​ៗ​នេះ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ស្ថាប័ន​របស់​ខ្លួន នឹង​អាច​ប៉ាន់​ប្រមាណ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ទាប​ជាង​មុន​ផង​ដែរ ដោយសារ​តែ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ ដោយសារ​កូ​វី​ដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានIMF៖កំណើនសេដ្ឋកិច្ចសកលអាចនឹងត្រូវរាំងស្ទះដោយសារ កូវីដ១៩បំប្លែងថ្មី អូមីក្រុង

ព័ត៌មាន
ប្រធាន IMF និយាយថា កូវីដ១៩អូមីក្រុងអាចរារាំងកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទំនងជាបន្ថយការព្យ…

ជប៉ុនគ្រោងនឹងអនុម័តឱ្យលក់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Merck នៅខែធ្នូនេះ

ព័ត៌មាន
ក្រោយពីថ្នាំគ្រាប់ព្យាបាលកូវីដ ១៩ ផលិតបានជោគជ័យពីក្រុមហ៊ុន Merck ពេលនេះប្រទេស ជប៉ុនកំពុងធ្វើការយ៉ាងសកម្ម ដើម្បីនាំចូលថ្នាំគ្រាប់នេះប្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ