ធនាគារកណ្តាលអាម៉េរិក

ទីផ្សារអាស៊ីប៉ាស៊ីហ្វិកធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានការព្រួយបារម្ភថា ធនាគារកណ្តាលអាម៉េរិកអាចនឹងលែងកាត់បន្ថយអត្រាការប្រាក់


ទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក បានដាំក្បាលចុះយ៉ាងខ្លាំងនៅថ្ងៃសុក្រនេះ ដោយសន្ទស្សន៍ផ្សារហ៊ុន Nikkei 225 របស់ប្រទេសជប៉ុន បានធ្លាក់ចុះខ្លាំងជាងគេ ក្រោយពាក្យសម្ដីរបស់មន្ត្រីធនាគារកណ្តាលអាម៉េរិក (Fed) ខ្លះបានជំរុញឱ្យមានការព្រួយបារម្ភថា ធនាគារកណ្តាលនេះអាចនឹងផ្អាកការកាត់បន្ថយអត្រាការប្រាក់ទាំងស្រុង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ធនាគារកណ្តាលអាម៉េរិក
ដោយ

សន្ទស្សន៍ផ្សារហ៊ុន Nikkei 225 របស់ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ បានបង្ហាញពីការធ្លាក់ចុះ ២,៣% ចំណែកសន្ទស្សន៍ផ្សារហ៊ុន Topix បានធ្លាក់ចុះជិត១.៧%។ ការធ្លាក់ចុះផ្សារហ៊ុនទាំងនេះបានកើតឡើងចំពេលលោក នីល កាសខារី (Neel Kashkari) ប្រធានធនាគារកណ្ដាលអាម៉េ​រិក ប្រចាំទីក្រុងមីនេផូលីស នៃរដ្ឋមីនីសូតា បានបង្កើតឱ្យមានការសង្ស័យកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារកណ្ដាលនេះអាចនឹងលែងកាត់បន្ថយអត្រាការប្រាក់ទាំងស្រុងតែម្ដងប្រសិនបើអតិផរណានៅតែមិនព្រមធ្លាក់ចុះ។

ទន្ទឹមនេះការចំណាយក្នុងគ្រួសារនៅប្រទេសជប៉ុន ក្នុងខែកុម្ភៈ បានធ្លាក់ចុះ០,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺបានធ្លាក់ចុះតិចជាងការរំពឹងទុក ដែលរំពឹងនឹងមានការធ្លាក់ចុះរហូតដល់៣%។ មូលហេតុនៃការធ្លាក់ចុះតិចជាងការរំពឹងនេះ គឺដោយសារក្រុមសហជីពនៅជប៉ុន បានទទួលការដំឡើងប្រាក់ឈ្នួលប្រកបដោយសប្បុរសសម្រាប់កម្មករក្រោយពីមានការចរចាប្រាក់ឈ្នួលកាលពីខែមីនា ជាហេតុធ្វើឱ្យគេរំពឹងថា វាបានជួយបង្កើនការចំណាយរបស់អ្នកប្រើប្រាស់កាន់តែខ្លាំង។

ចំណែកនៅប្រទេសអូស្ត្រាលីឯណោះវិញ សន្ទស្សន៍ផ្សារមូលធន S&P បានបង្ហាញពីការធ្លាក់ចុះ០,៧២% នៅពេលបើកដំណើរការជួញដូរនៅថ្ងៃនេះ បន្ទាប់ពីប្រទេសនេះបានធ្លាក់ចុះ ២.២% នៃការនាំចេញសម្រាប់ខែកុម្ភៈ។

ទន្ទឹមនេះសន្ទស្សន៍ផ្សារហ៊ុនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះជិត១% បន្ទាប់ពីបានកើនឡើងនាំមុខគេនៅតំបន់អាស៊ីក្នុងកម្រិតដូចគ្នាកាលពីថ្ងៃម្សិលមិញ ខណៈដែលផ្សារហ៊ុន Kosdaq បានធ្លាក់ចុះ១,៥៦%។ ទោះយ៉ាងណាក៏ដោយ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ក្រុងហុងកុងក្រោយពីឈប់សម្រាកនៅថ្ងៃបុណ្យសាធារណៈហើយ បានកើនឡើង០,៤% ខណៈដែលទីផ្សារចិនដីគោក នៅតែបន្តបិទទ្វារនៅឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអាស៊ាន និងអូស្ត្រាលី គឺជាដៃគួដ៏ស័ក្ដិសមនៅតំបន់អាស៊ីប៉ាស៊ីហ្វិកឬ ក្រោយទំហំពាណិជ្ជកម្មឈានដល់១១៦ពាន់លានដុល្លារ?

ព័ត៌មាន
អ្នកជំនាញកំពុងតែថ្លឹងថ្លែងនូវទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី ខណៈអូស្រ្តាលី បានបង្ខិតខ្លួនកាន់តែជិតស្និទជាមួយនឹងអាស៊ាន។ ពាក់ព័ន្ធនឹងប…

ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ៣៨ ទទួលបានកញ្ចប់ជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារ និងពង្រីកអាជីវកម្ម

ព័ត៌មាន
[ភ្នំពេញ, ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤] សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ