កិច្ច​ប្រជុំ​កំពូល APEC នៅ​វៀតណាម

ជេក ម៉ា នឹង​ចូលរួម​កិច្ច​ប្រជុំ APEC, ជួប​ជាមួយសហគ្រិននៅ​​វៀតណាម


កិច្ច​ប្រជុំ​កំពូល​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម ដែល​នឹង​ចូលរួម​ដោយ​មេដឹកនាំ​ពិភព​លោក​មក​ពី​គ្រប់ទិសទី។ ក្នុង​កិច្ច​ប្រជុំ​នេះ មហាសេដ្ឋី​ចិន​ដ៏​ល្បី​ល្បាញ ជេក ម៉ា (Jack Ma) ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​​ Alibaba ក៏​នឹង​មាន​វត្តមាន​ផង​ដែរ។
លោក ជេក ម៉ា ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Alibaba។
ដោយ

កិច្ចប្រជុំ​កំពូល​ APEC ដែលមាន​រយៈពេល ៦​ថ្ងៃ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ ហើយ​គេ​រំពឹង​ថា មេដឹកនាំ​ប្រទេស​មហា​អំណាច​ធំៗ​របស់​ពិភព​លោក ដូចជា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតី​ចិន ស៊ី ជិនពីង និង​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ក៏​នឹង​ចូលរួម​ដែរ។

នៅ​មុន​កិច្ច​ប្រជុំ​កំពូល​នេះ លោក ជេក ម៉ា ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​រកស៊ី​អនឡាញ Alibaba នឹង​ចូលរួម​វេទិកា​ស្ដីពី​សេវា​ទូទាត់​អេឡិចត្រូនិក និង​ថ្លែង​ទៅ​កាន់​និស្សិត​និង​សហគ្រិន​វៀតណាម នៅ​ក្នុង​ទីក្រុង​ហាណូយ។ 

វេទិកា​នេះ ផ្ដល់​ឱកាស​ឲ្យ​រដ្ឋាភិបាល អ្នក​ជំនាញ និង​ក្រុមហ៊ុន​នានា​នៅ​វៀតណាម អង្គុយ​ជជែក​គ្នា​អំពី​និន្នាការ​ចុង​ក្រោយ​បំផុត​នៃ​សេវា​ទូទាត់​តាម​អនឡាញ និង​រិះរក​វិធី​ដែល​ល្អ​បំផុត​ដើម្បី​អនុវត្ត​ប្រព័ន្ធ​ទូទាត់​អនឡាញ​ នៅ​ប្រទេស​វៀតណាម។ 

យោង​តាម​ការស្រាវជ្រាវ ទីផ្សារ​នៃ​ការ​ទូទាត់​ប្រាក់​តាម​អនឡាញ​ នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​អ្នក​ជិត​ខាង​វៀតណាម មាន​តម្លៃ​ដល់​ទៅ ៥,៥​ទ្រីលាន​ដុល្លារ កាល​ពី​ឆ្នាំ​២០១៦ គឺ​ធំ​ជាង​ទីផ្សារ​ទូទាត់​តាម​អនឡាញ នៅ​ប្រទេស​អាមេរិក ជិត ៥០ដង។ 

ក្រុមហ៊ុន​ Alibaba របស់​លោក ជេក ម៉ា គឺ​ក្ដោប​ទីផ្សារ​ទូទាត់​ប្រាក់​តាម​អនឡាញ​នៅ​ប្រទេស​ចិន ដល់​ទៅ ៥៤​ភាគរយ តាមរយៈ​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​ ឈ្មោះ Ant Financial Service៕




អត្ថបទបន្ទាប់


អ្នក​ប្រើ​ប្រាស់​ drone មិន​ចុះ​បញ្ជី ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ

ព័ត៌មាន
នៅ​ប្រទេស​ថៃ អ្នក​ប្រើ​ប្រាស់​យន្តហោះ​ដ្រូន (drone) ទាំងអស់​ អាច​ប្រឈម​នឹង​ទោស​ទណ្ឌ​ធ្ងន់​ដល់​ជាប់​ពន្ធនាគារ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ …

ធនាគារ​ធំៗ​៣​ទទួល​រ៉ាប់រង​ប្រមូល​ចំណូល​ពន្ធ​-អាករ​គ្រប់​ប្រភេទ​ជំនួស​ធនាគារ​កម្ពុជា​សាធារណៈ

ព័ត៌មាន
ធនាគារ​ធំៗ​ចំនួន​៣ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​អនុញ្ញាត​ឲ្យ​ទទួល​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​ជូន​អគ្គនាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ