ជប៉ុន-កូវីដ១៩-ព្រឹត្តិការណ៍កីឡាអូឡាំពិក

ជប៉ុនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាថ្មីស្របពេលព្រឹត្តិការណ៍កីឡាអូឡាំពិកខិតជិតមកដល់


ប្រទេសជប៉ុនកាលពីថ្ងៃសុក្រទី២៣មេសាម្សិលមិញ បានប្រកាសដាក់ទីក្រុងតូក្យូនិងខេត្ត៣ផ្សេងទៀតរបស់ខ្លួនក្នុងគ្រាអាសន្នជាថ្មី ដោយសារមានការកើនឡើងនូវករណីឆ្លងកូវីដ១៩គួរឲ្យព្រួយបារម្ភ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។
ជប៉ុនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាថ្មី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ - Xinhua

ការ​សម្រេច​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ដូចនេះ​ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​រយៈពេល​៣​ខែ​ទៀត ពោល​គឺ​នៅ​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​នេះ​។

គួរ​រំឭក​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ជប៉ុន​បាន​ប្រកាស​ដាក់​ប្រទេស រួម​មាន​ទីក្រុង​សំខាន់​ៗ​របស់​ខ្លួន ក្នុង​គ្រា​មាន​អាសន្ន ក្រោយ​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ក្នុង​ចំនួន​ដ៏​ព្រួយ​បា​ម្ភ​។

ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​លើក​នេះ​នឹង​ផ្តើម​ធ្វើ​ឡើង​ពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ​រហូត​ដល់​ថ្ងៃ​ទី​១១​ខែឧសភា ដោយ​នឹង​រាប់​បញ្ចូល​ក្រុង​តូ​ក្យូ និង​ខេត្ត​៣​ផ្សេង​ទៀត​រួម​មាន អូ​សា​កា ក្យូ​តូ និង ខេត្ត​យ៉ូ​ហ្គោ​។

មែនទែន​ទៅ ការ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ជា​ជម្រើស​ចុង​ក្រោយ​បំផុត​ហើយ​សម្រាប់​ប្រទេស​ជប៉ុន ដោយហេតុ​ថា​វិធានការ​រិ​ត​បណ្តឹង​សុវត្ថិភាព​កន្លង​មក​ពុំ​សូវ​ទទួល​បាន​ប្រសិទ្ធភាព ខណៈ​ដែរ​គ្រែ​សម្រាប់​អ្នកជំងឺ​ក៏​បាន​និង​កំពុង​បង្ក​ការ​ព្រួយបារម្ភ​ពី​ការ​ខ្វះខាត​ផង​ដែរ​។

សូម​ជម្រាប​ថា វិធានការ​លើក​នេះ នឹង​តម្រូវ​ឲ្យ​ភោជនីយដ្ឋាន​ដែល​មានការ​លក់​គ្រឿង​ស្រវឹង ត្រូវ​ផ្អាក​ដំណើរការ​សិន ស្រប​ពេល​ដែល​ហាង​អាហារ​ដែល​មិន​មាន​លក់​គ្រឿង​ស្រវឹង​នឹង​ត្រូវ​បិទទ្វារ​ឈប់​ទទួលភ្ញៀវ​ត្រឹម​ម៉ោង​៨​យប់​។

ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ ប្រតិបត្តិ​ករ​ដឹក​ជញ្ជូន​សាធារណៈ ដូច​ជា​រថភ្លើង​ក្រោម​ដី នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន ស្នើ​ឱ្យ​បង្កើន​ជើង​រថភ្លើង​នៅ​ថ្ងៃ​ធ្វើការ ដើម្បី​បញ្ជៀ​សការ​កក់ស្ទះ តែ​ត្រូវ​កាត់​បន្ថយ​ចំនួន​រថភ្លើង​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​និង​ថ្ងៃ​ឈប់​សម្រាក​វិញ​។

សួន​កម្សាន្ត រោង​ភាពយន្ត តម្រូវ​ឲ្យ​ផ្អាក​ដំណើរការ​ខណៈ​ព្រឹត្តិការណ៍​កីឡា ដូច​ជា​ការ​ប្រកួត​បាល់ទាត់ តម្រូវ​ឲ្យ​ប្រកួត​ដោយ​បិទទ្វារ​។ មាន​ន័យ​ថា ពុំ​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ឡើយ​។ ដោយឡែក សម្រាប់​សាលារៀន​មិន​ទាន់​តម្រូវ​ឲ្យ​ផ្អាក​ការ​សិក្សា​នៅឡើយ​ទេ តែ​រដ្ឋាភិបាល​ជប៉ុន ទទូច​ឲ្យ​សាលា​រៀបចំ​កាលវិភាគ ដើម្បី​កាត់​បន្ថយ​ការ​ជួប​ប្រជុំ​ច្រើន ដូច​ជា​សកម្មភាព​នានា​នៅ​ក្រៅ​ថ្នាក់រៀន​ជាដើម​។

ភាព​មិន​ប្រាកដប្រជា​នៃ​កូ​វី​ដ​១៩ បង្ក​ផល​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក

បើ​តា​មក​ម្រោ​ង គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​របស់​ជប៉ុន នឹង​ត្រូវ​ចេញ​សេចក្តីសម្រេច​នៅ​ក្នុង​ខែ​នេះ ថា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​នៅ​ក្នុងស្រុក បាន​ចូល​ទស្សនា​ព្រឹត្តិការណ៍​នេះ​ឬ​យ៉ាងណា​។ ប៉ុន្តែ​បើ​យោង​តាម Nikkei បាន​រាយការណ៍​ថា ផែនការ​នេះ​ទំនង​ត្រូវ​បាន​ពន្យា​ពេល​ក្នុង​ការ​សម្រេចចិត្ត​សិន​។

កងទាំង៥ពណ៌ដែលជារូបសញ្ញាព្រឹត្តិការណ៍កីឡាអូឡាំពិក ស្ថិតក្នុងក្រុងតូក្យូ ប្រទេសជប៉ុន - Xinhua

អ្វី​ៗ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់ស្មាន បុគ្គលិក​សុខាភិបាល​ដល់​ទៅ​ជាង​១​ម៉ឺន​នាក់​នឹង​ត្រូវការ​ជា​ចាំបាច់ សម្រាប់​ព្រឹត្តិការណ៍​ទាំងមូល​។ យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ កំពុង​ត្រូវ​បាន​គណៈកម្មការ​ជជែក​ពិភាក្សា​គ្នា​នៅឡើយ​។

អត្ត​ព​លិ​ក​និង​មន្ត្រី​ប្រហែល ៣០.០០០ នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​លើក​នេះ​។ យ៉ាងណាមិញ​គណៈកម្មការ​អូ​ឡាំ​ពិ​ក​ជប៉ុន មិន​បាន​ទាមទារ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ចាក់​វ៉ាក់សាំង​ជា​មុន​នោះ​ទេ​។

សូម​បញ្ជាក់​ថា ប្រទេស​ជប៉ុន​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង​៥៥​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​មាន​ជិត ១​ម៉ឺន​នាក់​ហើយ​៕ 

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណត់ត្រាថ្មី! នៅថៃមានអ្នកឆ្លងកូវីដ-១៩ មួយថ្ងៃកើនដល់ជិត ៣ពាន់នាក់ និងស្លាប់៨នាក់!

ព័ត៌មាន
ប្រទេសថៃ មានកំណត់ត្រាតួលេខខ្ពស់ថ្មីទៀតហើយនៅថ្ងៃទី ២៤ ខែមេសានេះ ដោយចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃកើនដល់ជិត៣ពាន់នាក់ និងអ្នកស្លាប់មាន…

ដឹងអត់? ដោនឡូត​អេស៊ីលីដាម៉ូបាល មិន​ចាំបាច់​ទៅ​ធនាគារ ឬ​ទៅបើក​គណនី​នៅ​ធនាគារឡើយ!

ព័ត៌មាន
សាធារណជន និង​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ទាំងអស់ អាច​ដោនឡូត អេស៊ីលីដាម៉ូបាល និង​បើក​គណនី​ប្រើប្រាស់​ដោយ​ខ្លួន​ឯង​បាន ភ្លាមៗ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ