Advertisement
ស្ពាន​ជ្រោយចង្វារ

ជប៉ុនផ្តល់​ថវិកា​ជាង​៣០​លាន​ដុល្លារ​ដើម្បី​ជួសជុល​ស្ពាន​ជ្រោយ​ចង្វារ


ជា​ការ​ឆ្លើយតប​នឹង​សំណើ​បន្ទាន់​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​​ជំនួយ​ឥត​សំណង​​ប្រមាណ ៣៣​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើការ​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន (ស្ពាន​ជ្រោយ​ចង្វារ​ចាស់) ឡើង​វិញ។
ស្ពាន​ជ្រោយចង្វារ​ចាស់ នឹង​បិទ​ចរាចរណ៍​ដើម្បី​ជួស​ជុល​ឡើងវិញ​ពី​ថ្ងៃទី១ តុលា តទៅ។
ដោយ
Advertisement

នេះ​បើ​តាម​សេចក្តី​ដំណឹង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដែលសារព័ត៌មាន ខេមបូណូមីស ទទួល​បាន។

ទន្ទឹម​នឹង​ការ​ជួសជុស​ស្ពាន​ដែល​មាន​រយៈពេល​២១​ខែ ចាប់​ពី​ថ្ងៃទី១ ខែ​តុលា ឆ្នាំ​២០១៧ ដល់​ខែ​មិថុនា ឆ្នាំ​២០១៩ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ប្រកាស​បិទ​ចរាចរណ៍​លើ​ស្ពាន​ទ្រុឌទ្រោម​មួយ​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​ជំនាញ​ធ្វើ​ការ​ជួសជុល​ឡើងវិញ។ 

ទោះ​បី​បិទ​ចរាចរណ៍​លើ​ស្ពាន​ជ្រោយ​ចង្វារ​មែន តែ​សាលា​ក្រុង​នឹង​បង្វែរ​អ្នក​ដំណើរ ឲ្យ​ធ្វើ​ចរាចរណ៍​តាម​ស្ពាន​មិត្តភាព​កម្ពុជា​-ចិន (ស្ពាន​ថ្មី) ដោយ​មាន​ប៉ូលិស​ចរាចរណ៍​ជួយ​សម្រួល​ចរាចរណ៍ ហើយ​បើ​សិន​មាន​ការ​កកស្ទះ​ចរាចរណ៍ អាជ្ញាធរ​នឹង​ផ្តល់​ស្រឡាង​ដឹក​អ្នក​ដំណើរ​ឆ្លង​ទន្លេ​សាប​បន្ថែម​ទៀត។

ស្ពាន​ជ្រោយ​ចង្វារ​ត្រូវ​បាន​សាង់សង់​ឡើង​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម (ឆ្នាំ​១៩៦៦) ដោយ​រដ្ឋាភិបាល​ជប៉ុន។ ក្រោយ​មក ក្នុង​សម័យ​សង្គ្រាម​នា​ទសវត្សរ៍​៧០ ស្ពាន​ជ្រោយ​ចង្វារ​ត្រូវ​បាន​រង​ការ​ខូចខាត​យ៉ាង​ដំណំ នឹង​ត្រូវ​បាន​គេ​បោះបង់​ចោល ប៉ុន្តែ ក្រោយ​ពេល​ប្រទេស​មាន​សន្តិភាព​ឡើង​វិញ ពោល គឺ​នៅ​ឆ្នាំ​១៩៩៥ តាមរយៈ​ការ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​ចម្រុះ​នៃ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ឲ្យ​វិស្វករ​របស់​ខ្លួន​មក​ជួយ​ជួសជុល​ស្ពាន​នេះ​ឡើង​វិញ៕ 




អត្ថបទបន្ទាប់


អង្គការ OXFAM៖ ពលរដ្ឋ​កម្ពុជា​ក្រីក្រ​បំផុត​អាច​សន្សំ​ប្រាក់​បាន​៦៦​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

ព័ត៌មាន
នាយិកា​ប្រចាំ​ប្រទេស​របស់​អង្គការ OXFAM នៅកម្ពុជា បាន​លើក​ឡើង​ថា គិត​ត្រឹម​៧​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​របស់​កម្ពុជ...

ពិន្ទុ​បរិយាកាស​ធ្វើជំនួញនៅ​កម្ពុជា​ធ្លាក់​ចុះ​បន្តិច​នៅ​ឆ្នាំ​នេះ

ព័ត៌មាន
បរិយាកាស​ធ្វើ​ជំនួញ​របស់​កម្ពុជា នៅ​ឆ្នាំ​នេះ ធ្លាក់​ពិន្ទុ​ចុះ​បន្តិច​ មក​នៅ​ត្រឹម ៤៨,៨ ខណៈ​ដែល​កាល​ពី​ឆ្នាំ​ទៅ​មិញ កម្ពុជា​បាន​ពិ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ