ឡអគ្គិសនីដើរដោយចំហេះអង្កាម

ជប៉ុន នឹងជួយកម្ពុជាសាងសង់ ឡអគ្គិសនីដើរដោយចំហេះអង្កាម


សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយនឹងតំណាងរាជរដ្ឋាភិបាលជប៉ុន លើគម្រោង សាងសង់ឡអគ្គិសនីដើរដោយ ចំហេះអង្កាម ដើម្បីចូលរួមកាត់បន្ថយឧស្ម័នកាបូនិច (CO2) ក្នុងបរិយាកាស និងដើម្បីបង្កើន ប្រាក់ចំណូលដល់សហគមន៍ តាមរយៈការបង្កើតរោងម៉ាស៊ីនកិន កែច្នៃ និងឡសម្ងួត ជាដើម។ គម្រោងនេះ ត្រូវបានដឹងថា នឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ៦លានដុល្លារអាមេរិក។
កិច្ចជំនួបរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹងតំណាងរាជរដ្ឋាភិបាលជប៉ុន
ដោយ

គម្រោង​សាង​សង់​​ឡអគ្គិសនី ដើរដោយ​ចំហេះ​អង្កាមនេះ មានសមត្ថភាព​ផលិត​អគ្គិសនី​ប្រមាណ ២ មេកាវ៉ាត់​ក្នុងមួយ​ម៉ោង ហើយអាចធ្វើ​ប្រតិបត្តិការ​រយៈ​ពេល ១០ឆ្នាំ។

បើតាមការ​ប្រកាសព័ត៌មាន​ពីសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា គម្រោងនេះ គឺមាន​ការគាំទ្រពី រាជរដ្ឋា​ភិបាល​ជប៉ុន ដោយជប៉ុន​នឹងផ្តល់​ជំនួយ​ថវិកា​តិចជាង ៥០% ឬ ២,៥ លានដុល្លារ សម្រាប់​អនុវត្ត​គម្រោង រីឯថវិកាប្រមាណ ៣,៥ លានដុល្លារ​ផ្សេង​ទៀត គឺត្រូវការ​ដៃគូ​ពីខាងក្រុម​ហ៊ុនរោងម៉ាស៊ីន​​កិន-កែច្នៃ​ ស្រូវ​អង្ករ​ក្នុងស្រុក ធ្វើការ​វិនិយោគ​រួមគ្នា ឬក៏អាច​មានក្រុមហ៊ុន​ពីប្រទេស​ជប៉ុន​មកចូល​រួមបណ្ដាក់​ទុន​វិនិយោគ ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ផងដែរ។

ទោះយ៉ាងណា គេនៅមិនទាន់ដឹងថា គម្រោងនេះ នឹង​ត្រូវចាប់ផ្ដើម​សាងសង់​ និងបញ្ចប់​​នៅពេល​ណា​នៅឡើយទេ។​

ដោយមើល​ឃើញពី​សក្តានុពល និងអត្ថប្រយោជន៍​នៃគម្រោងនេះ សហព័ន្ធស្រូវ​អង្ករ​កម្ពុជា នឹងបន្ត​ជួយសម្រប​សម្រួល​ពិភាក្សា និងផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពីគម្រោង​នេះ ដល់​បណ្តា​សមាជិក​​ទាំងអស់​ ​ដើម្បីស្វែងរក​ការចូល​រួមសហការ និងគាំទ្រ ព្រោះវា​ក៏ជាការ​ចូលរួមចំណែក​​ក្នុង​ការ​​កាត់ប​ន្ថយ​​ថ្លៃដើម និងបង្កើន​លទ្ធភាព​ប្រកួត​ប្រជែង​​របស់​​អង្ករ​កម្ពុជា​ផងដែរ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្លាក​សញ្ញាលើបាវ​អង្ករ​របស់ថៃ ដែល​បន្លំ​អត្តសញ្ញាណថា ជារបស់ខ្មែរ នឹងត្រូវ​ក្រសួងចាត់​វិធានការឲ្យ​ដកចេញ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសនឹងចាត់វិធានការចំពោះស្លាកសញ្ញាលើបាវអង្កររបស់ថៃ ដែលបានដាក់លក់លើទីផ្សារបរទេស ដោយបានក្លែងបន្លំអត្តសញ្ញាណថា…

នគរបាលចរាចរណ៍នឹងរឹតបន្តឹងឲ្យអ្នកដំណើរពាក់មួកសុវត្ថិភាពមានស្តង់ដារ

ព័ត៌មាន
បន្ទាប់ពីរឹតបន្តឹងច្បាប់ចរាចរណ៍ បច្ចុប្បន្ន អ្នកដំណើរនៅកម្ពុជាពី៨៥ទៅ៩០% បានពាក់មួកសុវត្ថិភាពហើយ តែមួកដែលកំពុងចរាចរណ៍នៅក្នុងទីផ្សារ គឺភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ