Advertisement
របបលើកទឹកចិត្តពន្ធ

ក្រុមហ៊ុនជប៉ុន ស្នើឲ្យកម្ពុជាជួយគិតគូរពីរបបលើកទឹកចិត្តសារពើពន្ធ


ការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីក្រៅប្រទេស ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ទោះយ៉ាងណា ក្រុមហ៊ុនជប៉ុនធំមួយ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យជួយគិតគូរពីរបបលើកទឹកចិត្តពន្ធបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគដែលមានទំហំធំ និងមានរយៈពេលយូរអង្វែង។
រូបកម្មករកម្មការនី បម្រើការងារនៅក្នុងក្រុមហ៊ុនជប៉ុន​ (AKP)
ដោយ
Advertisement

ថ្លែងនៅក្នុង​ជំនួបពិភាក្សា​ការងារ​ជាមួយនឹង​ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន កាលពីពេល​ថ្មីៗនេះ លោក ខាត់ ហ្ស៊ូហ៊ិកុ យ៉ូស៊ីដា មន្ត្រីគ្រប់គ្រង​ក្រុមហ៊ុន​ ​មីនេបៀ មីហ៊្សូមី បានលើក​ឡើងថា ដើម្បី​ជំរុញការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្មន្ដសាល​របស់​កម្ពុជា​នាពេល​អនាគត ចាំបាច់​ត្រូវប្រែក្លាយ​ផលិតកម្ម​គ្រឿង​បង្គុំ​ ឲ្យទៅជា​ផលិតកម្ម​​មានតម្លៃ​បន្ថែម​ខ្ពស់ ដោយតម្រូវ​ឲ្យមានការ​គិតគូរលើ​របប​លើកទឹកចិត្ត​ពន្ធ ដើម្បីទាក់​ទាញការ​វិនិយោគ​មាន​ទំហំធំ និងរយៈ​ពេល​វែង។

ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានគូស​បញ្ជាក់ដែរ​ថា រាជ​រដ្ឋា​ភិបាល​កម្ពុជា​​មិនបាន​មើលរំលង​ពីបញ្ហា​ទាំងអស់​នេះ​នោះទេ ពោលគឺ​បន្ថែម​ពីលើគោល​នយោបាយ​​នៃការ​អនុគ្រោះពន្ធ និងការគាំ​ពារការ​វិនិយោគ កម្ពុជាក៏ចាត់​ទុកការលើ​ក​កម្ពស់ភាព​ប្រកួត​ប្រជែង ជាគោលបំណង​យុទ្ធសាស្ត្រ និងអាទិភាព​ចាំបាច់​ផងដែរ។ ហើយកម្ពុជា ក៏កំពុង​រៀបចំច្បាប់​វិនិយោគ​ថ្មីៗ និងសេចក្ដី​ព្រាងអនុក្រឹត្យ​ផ្សេងៗ​ទៀត សំដៅលើក​ទឹកចិត្ត​ដល់អ្នក​វិនិយោគ។

ជាមួយគ្នានេះ លោក ខាត់ហ្ស៊ូ ហ៊ិកុ យ៉ូស៊ីដា បានគូស​បញ្ជាក់​ទៀតថា ក្នុងរយៈ​ពេល៧​ឆ្នាំ ក្នុងសង្វាក់​ផលិតកម្ម​តម្លើងគ្រឿង​បង្គុំ​អគ្គិសនី និងម៉ូទ័រ ក្រុមហ៊ុន មីនេបៀ បានបង្កើន​ទុនវិនិយោគ​របស់ខ្លួន​កាន់តែច្រើន​ឡើង ពោលគឺបាន​បង្កើន​ទុនពី ២៣ លានដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១១ រហូតដល់​ប្រមាណ ៨៥ លាន​ដុល្លារ​អាមេរិក គិតត្រឹម​ឆ្នាំ២០១៨នេះ​ និងជួយ​បង្កើត​ការងារ​ប្រមាណ​ជាង ៥ ២០០​នាក់ ជូន​ពលរដ្ឋកម្ពុជា។ 

គួរជម្រាប​ដែរថា បើតាម​ប្រសាសន៍​របស់ លោក ជំទាវ​ឧកញ៉ា លឹម ឈាវហូ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ធ្លាប់បាន​លើកឡើង​ថា គិតមកដល់​ឆ្នាំ២០១៨ ក្រុមហ៊ុន​ជប៉ុន ដែល​កំពុងវិនិយោគ​នៅក្នុង​តំបន់សេដ្ឋ​កិច្ចពិសេស​ភ្នំពេញ មានចំនួន​ប្រមាណ ៦០ រោងចក្រ​ហើយ ដែលក្នុងនោះ ភាគច្រើន​ពួកគេវិនិយោគ​លើរោងចក្រ​ផលិត​គ្រឿងបង្គុំ​អេឡិច​ត្រូនិក។ លោកជំទាវ បន្ថែមថា ការហូរ​ចូលនូវ​វនិយោគិន​ជប៉ុនកាន់តែ​ច្រើនមកកាន់​កម្ពុជា​នេះ គឺដោយសារ​តែពួកគេ​ចាប់ផ្ដើម​ទទួលស្គាល់​លើសមត្ថភាព​របស់​កម្មករ​កម្ពុជា​យើង និងទំនុកចិត្ត​មកលើ​បរិកាស​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លូវប្រវែង ២៤៨ គីឡូ​ម៉ែត្រ តម្លៃជាង ២៥៥លាន​ដុល្លារ បើកសម្ពោធ​នៅ​ថ្ងៃនេះ

ព័ត៌មាន
កំណាត់ផ្លូវជាតិលេខ៦ពីចំណុចថ្នល់កែងខេត្តកំពង់ចាមដល់អង្គ្រងខេត្តសៀមរាប ដែលមាន​ប្រវែង ២៤៨,៥៣ គីឡូម៉ែត្រ ដែលជា​ហិរញ្ញប្បទានសម្បទាន (ជំនួយ...

តម្លៃផ្សារហ៊ុននៅអាស៊ី និងតម្លៃប្រាក់ដុល្លារអាមេរិកចាប់ផ្ដើមមានរលកកើនឡើង ស្របពេលជំនួបមេដឹកនាំកំពូលអាមេរិក និងកូរ៉េខាងជើង​បានចាប់​ផ្ដើម

ព័ត៌មាន
តម្លៃប្រាក់ដុល្លារអាមេរិក បានហក់កើនឡើងក្នុងកម្រិតខ្ពស់មួយ ក្នុងរយៈពេល ៣សប្ដាហ៍មុននឹងជំនួបមេដឹកនាំកំពូលពីររូប គឺលោក ដូណាល់ត្រាំ និងល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ