បញ្ហាជុំវិញការចាក់វ៉ាក់សាំងនៅអាមេរិក

លោកចូ បៃឌិនបន្ទោសក្រុមហ៊ុន Facebookថា អនុញ្ញាតឲ្យមានការផ្សារព័ត៌មានមិនត្រឹមត្រូវជុំវិញរឿងវ៉ាក់សាំង


សហរដ្ឋអាមេរិកត្រូវបានគេដឹងថា បានបរាជ័យក្នុងគោលដៅចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឲ្យបានដល់៧០% នៅត្រឹមថ្ងៃទី ៤ ខែកក្កដាកន្លងទៅនេះ។ លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក បានលើកឡើងថា ការចាក់វ៉ាក់សាំងមានសភាពយឺតយ៉ាវ ខកខានគោលដៅនេះ ដោយសារមានប្រជាជនមួយចំនួនមិនព្រមមកចាក់វ៉ាក់សាំង ហើយនោះក៏ដោយសារតែប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម ដោយលោកបានសង្កត់ធ្ងន់ទៅលើក្រុមហ៊ុន ហ្វេសប៊ុក ដែលអនុញ្ញាតឲ្យមានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវទាក់ទងនឹងរឿងវ៉ាក់សាំងនេះ។
លោកចូ បៃឌិនបន្ទោសក្រុមហ៊ុន Facebookថា អនុញ្ញាតឲ្យមានការផ្សារព័ត៌មានមិនត្រឹមត្រូវជុំវិញរឿងវ៉ាក់សាំង
ដោយ

ប្រធានាធិបតីអាមេរិក បានចាត់ទុកថា ទង្វើ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក គឺកំពុង​សម្លាប់​​អាយុជីវិត​របស់ប្រជាជន ព្រោះ​ករណី​ឆ្លងរីករាលដាល​​នាពេលនេះ គឺ​ស្ទើរតែទាំងអស់ទៅហើយ ជា​អ្នកដែលមិនបាន​ចាក់វ៉ាក់សាំង​ប្រឆាំង​មេរោគកូវីដ-១៩។ ទោះជាបែបនេះក្ដី ក្រុមហ៊ុន​ហ្វេសប៊ុក នៅថ្ងៃសៅរ៍សប្ដាហ៍មុននេះ បាន​ចេញមុខអះអាង​​​ការពារខ្លួនឯង ពី​ការ​ចោទប្រកាន់​របស់​លោកចូ បៃឌិន ដោយបាន​លើកឡើងថា ការបរាជ័យ​លើផែនការ​ចាក់វ៉ាក់សាំង​របស់រដ្ឋាភិបាល​អាមេរិក គឺមិនពាក់ព័ន្ធនឹង​ក្រុមហ៊ុនហ្វេសប៊ុកនោះឡើយ ហើយរដ្ឋាភិបាល​ក៏​មិនគួរ​មកស្ដីបន្ទោស​មកលើ​ក្រុមហ៊ុន​ហ្វេសប៊ុកនោះដែរ។

ក្រុមហ៊ុន Facebook បានបញ្ជាក់​ថា ទិន្នន័យបាន​បញ្ជាក់ថា មាន​៨៥% នៃអ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅអាមេរិក គឺបានចាក់វ៉ាក់សាំង ​ ឬចង់ចាក់វ៉ាក់សាំងកូវីដ-១៩។ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស​របស់អាមេរិក​មួយនេះ បន្ថែមទៀតថា ចំពោះ​ផែនការ​ចាក់វ៉ាក់សាំង​​របស់​លោកប្រធានាធិបតី​ ចូ បៃឌិន ឲ្យបាន​ដល់​៧០% សម្រាប់​ពលរដ្ឋ​អាមេរិកសរុប នៅត្រឹមថ្ងៃទី ៤ខែកក្កដា ត្រូវបាន​បរជ័យនោះ គឺមិនជាប់ពាក់ព័ន្ធអ្វី​នឹង​ក្រុមហ៊ុន​ហ្វេសប៊ុកនោះឡើយ។ នេះបើតាម​ការរាយការណ៍​ដោយ​ភ្នាក់ងារព័ត៌មាន​រ៉យទ័រ។

យ៉ាងណាក៏ដោយចុះ ការផ្សព្វផ្សាយ​ព័ត៌មាន​​អំពីកូវីដ-១៩​មិនត្រឹមត្រូវនៅលើ​បណ្ដាញសង្គម គឺត្រូវបានគេមើលឃើញថា បាន​រីកសាយខ្លាំង​​នៅអំឡុង​ពេល​មេរោគរាតត្បាត រួមទាំង​នៅ​លើបណ្ដាញសង្គមហ្វេសប៊ុក Twitter និង​យូធូប​ជាដើម។ អ្នកស្រាវជ្រាវ និងសមាជិកសភាអាមេរិក បាន​ចោទប្រកាន់ចំពោះ​ភាពបរាជ័យ​របស់ហ្វេសប៊ុក ដោយសារតែ​ក្រុមហ៊ុននេះ មិនអាច​​​គ្រប់គ្រង​​មាតិកា​ទាំងឡាយណារ ​ ​ដែលបង្កផលគ្រោះថ្នាក់​តាមរយៈ​​បណ្ដាញវេទិការបស់ខ្លួនបាន។ ​

យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុន​ហ្វេសប៊ុក​​នៅតែ​​អះអាងថា ខ្លួន​បាន​ផ្ដល់​ជូននូវព័ត៌មាន​​ពិតអាចទុកចិត្ត​បាន​សម្រាប់​ប្រជាជន ចំពោះ​ប្រធានបទទាក់ទង​នឹងកូវីដ-១៩ ក៏ដូចជា​រឿងវ៉ាក់សាំងនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន​មេរោគ​បំប្លែងថ្មី ឌែលតា កំពុង​បន្ដ​វាយប្រហារកាន់តែខ្លាំង​​នៅទូទាំងពិភពលោក ដោយបាន​ធ្វើឲ្យមានការ​ករណីស្លាប់បាត់បង់ជីវិត​កើនឡើង​កាន់តែច្រើនដែរ នៅតែក្នុងសហរដ្ឋអាមេរិក ហើយក្នុងនោះ គឺមានស្ទើរតែទាំងអស់​ជា​អ្នកដែលមិនបាន​ចាក់វ៉ាក់សាំង។ នេះបើតាម​ការអះអាង​របស់​មន្ត្រីសហរដ្ឋអាមេរិក។

កាលពីសប្ដាហ៍មុននេះ ករណីឆ្លងកូវីដ-១០៩​នៅអាមេរិក បាន​ហក់ឡើងដល់ទៅ ៧០% ធៀបនឹង​សប្ដាហ៍កន្លងទៅ ហើយករណីស្លាប់វិញ​​បាន​កើនឡើង ២៦% ហើយមេរោគនេះ កំពុងឆ្លងរីករាលដាល​ខ្លាំង​នៅក្នុង​តំបន់​ ដែលមាន​អត្រាចាក់វ៉ាក់សាំងទាប​នៅក្នុងសហរដ្ឋអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍ រំពឹងគម្រោងបើកទទួលភ្ញៀវទេសចរបរទេសចាក់បានវ៉ាក់សាំងរួច នឹងត្រូវ រាជរដ្ឋាភិបាលអនុម័តឆាប់ៗនេះ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានអះអាង គម្រោងបើកទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ត្រូវបានក្រសួងរៀបចំផែនការ និងទស្សនទានទេសចរណ៍រួចហើយ ហ…

មន្ត្រីជាន់ខ្ពស់ចិនប្រចាំហុងកុង៖ ការដាក់ទណ្ឌកម្មរបស់អាមេរិកថាមាន«ចេតនាអាក្រក់»

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិនប្រចាំនៅក្រុងហុងកុងបានឆ្លើយតបទៅកាន់អាមេរិក ចំពោះការដាក់ទណ្ឌកម្មក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ និងការព្រមានក្រុមហ៊ុនអាមេរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ