ទីផ្សារម្រេច

សមាគមម្រេចកំពត រំពឹងនាំចេញបាន១២០តោនឆ្នាំនេះ និងបារម្ភបាតុភូតអែលនីណូទាញទម្លាក់ទិន្នផលនៅឆ្នាំក្រោយ


ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ដ៏ល្បីរបស់កម្ពុជា គឺម្រេចកំពត រំពឹងអាចនាំចេញបានក្នុងរង្វង់ប្រមាណ១២០តោននៅពេញមួយឆ្នាំ២០២៦ នេះ ខណៈនៅក្នុងរយៈពេល៧ខែកន្លងមកនេះការនាំចេញសម្រេចបានជិត៥០តោនហើយ។
ទីផ្សារម្រេច
ដោយ

បើតាមថ្នាក់ដឹកនាំសមាគមលើកកម្ពស់ម្រេចកំពត មកទល់ពេលនេះកសិករដាំដំណាំម្រេច GI បានបិទបញ្ចប់ការប្រមូលផលរបស់ខ្លួនជាបណ្តើរៗហើយ ប៉ុន្តែពួកគេហាក់បារម្ភពីបញ្ហាប្រឈមអាកាសធាតុបង្កឡើងដោយបាតុភូតអែលនីណូ ក្នុងការធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលនៅរដូវកាលក្រោយ ដ្បិតជាបទពិសោធកន្លងមកកាលណាអាកាសធាតុក្តៅខ្លាំង ដំណាំម្រេចងាយរងផលប៉ះពាល់ខ្លាំង និងធ្លាក់ចុះទិន្នផល។

លោក កាន់ ស៊ីណុច ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពត បានឱ្យដឹងថា ការប្រមូលផលម្រេចកំពតរបស់ប្រជាកសិករបានចាប់ផ្តើមបិទបញ្ចប់ជាបណ្តើរៗហើយមកទល់ពេលនេះ ដោយរំពឹងថា ទិន្នផលសរុបនៅឆ្នាំនេះ នឹងទទួលបានក្នុងរង្វង់ប្រមាណ១២០តោនសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងប្រមាណ២០តោន បើធៀបនឹងឆ្នាំ២០២៥។ បើតាមថ្នាក់ដឹកនាំសមាគមរូបនេះ បើទោះបីជាការប្រមូលផលម្រេចកំពត នៅឆ្នាំនេះហាក់ទទួលបានទិន្នផលខ្ពស់ ប៉ុន្តែលោកព្រួយបារម្ភថា បញ្ហាអាកាសធាតុក្តៅហួតហែង ដោយសារបាតុភូតអែលនីណូ នឹងបង្កប៉ះពាល់ដល់ទិន្នផលនៅឆ្នាំក្រោយ ដ្បិតជាបទពិសាធកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដោយសារបញ្ហាអាកាសធាតុនេះបានធ្វើឱ្យទិន្នផលម្រេចធ្លាក់ចុះប្រមាណ៧០% ឯណោះ។ ដើម្បីទប់ស្តាត់បញ្ហាប្រឈមនេះសមាគមបានសហការជាមួយដៃគូពាក់ព័ន្ធរៀបចំជីកអណ្ដូង និងប្រព័ន្ធសូឡាបូមទឹកដល់សមាជិក ដែលងាយរងគ្រោះ ដើម្បីរក្សាទឹកសម្រាប់ស្រោចស្រព។

បើតាមការបញ្ជាក់របស់លោក កាន់ ស៊ីណុច កម្ពុជា នាំចេញម្រេចកំពត បានជិត៥០តោននៅក្នុងរយៈពេល៧ខែឆ្នាំនេះ ខណៈតម្រូវការបញ្ជាទិញផលិតផល GI មួយនេះមានសម្ទុះកើនឡើងពីមួយឆ្នាំទៅឆ្នាំ ដោយលើសពីសមត្ថភាពអាចផ្គត់ផ្គង់បាន។

គួរជម្រាបថា តម្លៃម្រេចកំពត នៅឆ្នាំនេះ ហាក់ខ្ពស់ជាងឆ្នាំមុនៗ ពោលគឺម្រេចខ្មៅលក់ចេញក្នុងតម្លៃ២០ដុល្លារ ម្រេចក្រហម៣០ដុល្លារ និងម្រេចស៣៣ដុល្លារក្នុង១គីឡូក្រាមកើនឡើងប្រមាណ៣ដុល្លារក្នុង១គីឡូក្រាម បើធៀបនឹងតម្លៃកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


លោក អានុទីន បើកទ្វារស្វាគមន៍លោក មីន អ៊ុងលាំង ក្រោមការរិះគន់ថា បានទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា និងបំផ្លាញកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបង្កើតព្រឹត្តិការណ៍នយោបាយដ៏ក្តៅគគុកមួយដោយបានបើកទ្វារវិមានរដ្ឋាភិបាលទទួលស្វាគមន៍មេដឹកនាំរបប…

តើកម្ពុជា អាចប្រើរូបភាពពីផ្កាយរណបធ្វើជាអាវុធផ្លូវច្បាប់បង្ខំឱ្យថៃ សងសំណងការខូចខាតតាមព្រំដែនបានដែរឬទេ?​

ទិន្នន័យផ្អែកលើរូបភាពផ្កាយរណបរបស់ក្រុមហ៊ុន Apple ដែលត្រូវបានបង្ហោះដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានបង្ហាញពីការឈូសឆាយបំផ្លាញផ្ទះសំបែងរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ