កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ

កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ តម្លៃជាង១លានដុល្លារបញ្ចប់ការសាងសង់និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


ទីបំផុតកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១៩ ខែមករានេះ ក្រោយប្រើប្រាស់ពេលចំនួន ២៤ខែ ក្នុងការស្ថាបនា និងប្រើប្រាស់ថវិកាអស់ជាង១លានដុល្លារ។ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា កំពង់ផែទេសចរណ៍មួយនេះ នឹងរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ខេត្តកែបទាំងមូល ពិសេសកាន់តែអាចស្រូបទាញបន្ថែមផងដែរ នូវភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅខេត្តជាប់សមុទ្រមួយនេះ។
កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ

ថ្លែងនាឱកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែមករា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ បង្កើតឱកាសការងារ និងបង្កើនជីវភាពរស់នៅដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកែប ទាំងមូលផងដែរ។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ លំហូរភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា បានថយចុះគួរឱ្យកត់សម្គាល់ ដូច្នេះ ដើម្បីអាចស្រូបទាញទេសចរអន្តរជាតិឡើងវិញ កំពង់ផែមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់វិស័យទេសចរណ៍។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគូសបញ្ជាក់ថា កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ មានរចនាបទទំនើប និងអាចទទួលនាវាទេសចរណ៍ធំៗ ចំនួន៣គ្រឿង ដែលបានសាងសង់លើផ្ទៃដី ជិត៤ពាន់ម៉ែត្រការ៉េ។ គោលបំណងសំខាន់ក្នុងការសាងសង់កំពង់ផែទេសចរណ៍កែប គឺដើម្បីពង្រីកសក្ដានុពលទេសចរណ៍ខេត្តកែប ក៏ដូចជា បម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក។ អភិបាលខេត្តកែប សង្កត់ធ្ងន់ទៀតថា កំពង់ផែទេសចរថ្មីនេះ នឹងទាក់ទាញភ្ញៀវទេសចរបរទេស តាមរយៈការដឹកជញ្ជូនពីប្រទេសជិតខាងផងដែរ។ 

សូមបញ្ជាក់ថា កោះទន្សាយ ជាកោះទេសចរណ៍សក្ដានុពលមួយរបស់ខេត្តកែប បច្ចុប្បន្ន ក៏កំពុងមានមានការអភិវឌ្ឍន៍កែប្រែនូវមុខមាត់ថ្មី ដោយថ្មីៗនេះ កោះទេសចរណ៍មួយនេះ ទើបទទួលបានការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកធំមួយ ដែលគេស្គាល់ថាជារបស់ឧកញ៉ា ទ្រី ភាព ក្នុងតម្លៃវិនិយោគ១៣០លានដុល្លារអាមេរិក។ ក្រុមហ៊ុននេះ ក៏ទើបតែបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១កន្លងទៅនេះ។ មុនផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុន ទ្រី ភាព គ្រុប រាជរដ្ឋាភិបាលក៏ធ្លាប់បានប្រគល់សិទ្ធិអភិវឌ្ឍន៍ដល់ក្រុមចំនួនពីររួចមកហើយលើការអភិវឌ្ឍកោះទន្សាយនេះ ប៉ុន្តែក៏ត្រូវបានរាជរដ្ឋាភិបាលដកហូតសិទ្ធិមកវិញ ដោយសារក្រុមហ៊ុនទាំងនោះពុំមានសកម្មភាពអ្វីនោះឡើយ ក្រោយបានទទួលសិទ្ធិពីរដ្ឋ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានមានបញ្ហាច្រើនដែលត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា អាស៊ានឆ្នាំ២០២២នេះ មានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ ក្រៅពីបញ្ហារបស់មីយ៉ាន់…

អ្នកជំនួញផលិតទឹកត្រី រំពឹងទឹកត្រីកំពតអាចហក់ចូលទីផ្សារអន្តរជាតិ ក្រោយចុះបញ្ជី GI ក្នុងពេលឆាប់ៗ

ព័ត៌មាន
អ្នកជំនួញដ៏ល្បី ផ្នែកផលិតទឹកត្រីនៅខេត្តកំពត ឧកញ៉ា ចាន់ ស៊ីថា រំពឹងថា ទឹកត្រីកំពត ដែលជាផលិតផលកេរដំណែលពីដូនតា នឹងកាន់តែមានភាពល្បីល្បាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ