ផ្សារខ្មែរ​នៅ​វៀតណាម

មិនដែលដឹងសោះថា​ មាន​ផ្សារ​ខ្មែរ​នៅ​វៀតណាម...


គេ​ដឹង​ជាទូទៅ​អំពី​រឿង​ផ្សារ​ រ៉ុងក្លឿ នៅ​ក្នុងទឹក​ដី​ថៃ ជាប់​ព្រំដែន​ខ្មែរនៅ​ច្រក​ប៉ោយប៉ែត។ ផ្សារ​នេះ​ គេចាត់​ទុកដូច​ជាផ្សារ​ខ្មែរ​ក្នុង​ដី​ថៃ​ដែរ ព្រោះ​អ្នក​លក់​ភាគច្រើន​ជា​ខ្មែរ​ដែល​ឆ្លង​ដែន​ចេញ​ចូល​រក​ស៊ីព្រឹក​ល្ងាច​នៅ​ក្នុង​ទឹក​ដី​ថៃ។
នំបញ្ចុក​បែប​ខ្មែរ រសជាតិ​តាម​ទម្លាប់​ខ្មែរ​ លក់ដូរនៅ​ក្នុង​ផ្សារ​ខ្មែរ ក្នុង​ទីក្រុង​ហូជីមីញ។ រូបភាព៖ VN Express
ដោយ

តែ​ឥឡូវ​នេះ មាន​ផ្សារ​ខ្មែរ​មួយ​ទៀត​ នៅ​ក្នុង​ប្រទេសវៀតណាម គឺ​នៅ​ទីក្រុង​ហូជីមីញ។ ប៉ុន្តែ ផ្សារ​ខ្មែរ​នេះ គឺ​វៀតណាម​ជា​អ្នក​លក់​ដូរ​ទេ។

សារព័ត៌មាន VN Expressចុះផ្សាយ​អត្ថបទ​រូបភាព​មួយ  ដោយ​ហៅ​ផ្សារ​មួយ​នៅ​ក្នុង​ស្រុក​ទី១០ នៃ​ទីក្រុង​ហូជីមីញ ថា​ជា​ផ្សារ​ខ្មែរ ព្រោះតែ​ផ្សារ​នេះ​លក់​របស់​របរ​ប្រើ​ប្រាស់ និង​គ្រឿង​ឧបភោគ​បរិភោគ​បែប​ខ្មែរ។

បង្អែម​គ្រប់​មុខ​បែប​ខ្មែរ រសជាតិ​ខ្មែរ ដាក់​លក់​នៅ​ក្នុង​ផ្សារខ្មែរ ក្រុង​ហូជីមីញ។ (រូបភាព៖ VN Express)

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ដដែល ផ្សារ​នេះ​ ថ្វី​ត្បិត​តែ​​គេ​ដាក់​ឈ្មោះថា​ ផ្សារ​ខ្មែរ ប៉ុន្តែ អ្នកលក់​គឺ​ជា​ជនជាតិ​វៀតណាមទេ។ 

ជនជាតិវៀតណាម​ដែល​បង្កើតផ្សារ​នេះ​ដំបូង គឺ​ជា​ជនជាតិវៀតណាម​ដែល​ធ្លាប់​រស់នៅ​ក្នុងទឹក​ដី​កម្ពុជា​នៅ​មុន​សម័យ​សង្គ្រាម ប៉ុន្តែ ត្រូវ​បាន​ភៀសខ្លួន គ្រាដែល​កម្ពុជា​កើតមានសង្គ្រាម​ស៊ីវិល កាល​ពី​ជាង ៤០ឆ្នាំ​មុន។ 

ត្រួយ​និង​ផ្កា​ស្ដៅ​ទាំងនេះ ក៏ទិញ​ពី​ខ្មែរ​យក​ទៅលក់​ផង​ដែរ។ (រូបភាព៖ VN Express)

អ្វីៗដែល​លក់​ដូរ​នៅ​ទីនេះ គឺ​ជា​ផលិតផល​បែប​ទំនៀម​ទម្លាប់​ខ្មែរ និង​រសជាតិ​បែប​ខ្មែរ ដូចជា នំបញ្ចុក ត្រី​ងៀត​ត្រីប្រលាក់​ដែល​ទិញ​ពី​ខ្មែរ​ទៅ បង្អែម​ខ្មែរ បន្លែ​ស្លឹក​និង​ផ្កា​ស្ដៅ​សម្រាប់​ធ្វើ​ញាំ និង​ជា​អន្លក់​សម្រាប់​ទឹក​គ្រឿង​បែប​ខ្មែរ ជាដើម។

សព្វថ្ងៃ ផ្សារនេះ​រីកកាន់តែធំ មាន​លក់​គ្រឿង​ឧបភោគបរិភោគ​របស់​វៀតណាម​ដែរ ប៉ុន្តែ នៅសល់​តូប​លក់​ប្រមាណ ១៥​តូប ដែល​លក់​អ្វីៗជា​របស់​បែប​ខ្មែរ​សុទ្ធ​សាធ៕




អត្ថបទបន្ទាប់


ស្ទះ​ចរាចរណ៍​ពេក ក្រុងហាណូយ​គ្រោង​ហាម​ការ​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​កណ្ដាល​ក្រុង

ព័ត៌មាន
បញ្ហា​កក​ស្ទះ​ចរាចរណ៍​កំពុង​តែ​ក្ដៅ​គគុក​នៅ​ទីក្រុង​ធំៗ​នៃ​ប្រទេស​វៀតណាម​ជិត​ខាង​កម្ពុជា ដោយ​ទាំង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមីញ …

អង្គរវត្ត​ខ្មែរ​​ជាប់​លេខ​១​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​ទាំង​២៥​នៅ​លើ​ពិភព​លោក

ព័ត៌មាន
ជា​រឿង​គួរជាទីមោទកៈ​បំផុត​ដែល​ប្រាសាទ​អង្គរវត្ត​កម្ពុជា នៅឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ប្រកាស​ជា​«កំពូល​អច្ឆរិយវត្ថុ»របស់​ពិភព​លោក ដោយ​ឈរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ