សហគ្រិនស្ត្រី

អ្នកស្រី ជា សុខលាង៖ ជ្រើសរើសបុគ្គលិក ខ្ញុំមើលតែ២ចំណុចទេ! តើមានអ្វីខ្លះ?


បុគ្គលិក គឺជាបេះដូងរបស់ក្រុមហ៊ុន ដ្បិត ក្រុមហ៊ុនបិទទ្វារ ឬ បើកទ្វារដំណើរការ អាស្រ័យយ៉ាងសំខាន់លើបុគ្គលិក។ តើបុគ្គលិកល្អ ត្រូវមានគុណសម្បត្តិអ្វីខ្លះ?
អ្នកស្រី ជា សុខលាង អគ្គនាយកក្រុមហ៊ុន ECO GREAT MEKONG SOLUTION ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣ (រូបថត៖ ហ្វេសប៊ុក Johnan Sokleang Chea)
ដោយ

អ្នកស្រី ជា សុខលាង អគ្គនាយកក្រុមហ៊ុន ECO GREAT MEKONG SOLUTION ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣ បានផ្តល់បទសម្ភាសខ្លីដល់សារព័ត៌មានខេមបូណូមីសថា ក្រុមហ៊ុនរបស់អ្នកស្រី បានជ្រើសរើសបុគ្គលិកដោយផ្អែកលើចំណុចសំខាន់ចំនួនពីរ គឺ ទេពកោសល្យ និង ភាពស្មោះត្រង់។

អ្នកជំនួញវ័យ៣៤ឆ្នាំរូបនេះ ពន្យល់យ៉ាងដូច្នេះថា៖ «វាជាការផលលំបាកដែរ ព្រោះកន្លងមក និស្សិតជាច្រើន ចេញពីសាលា គាត់ថា អត់ការងារធ្វើ។ ដោយឡែក ក្រុមហ៊ុនវិញ គាត់ថា រើសបុគ្គលិកមិនបាន។ សម្រាប់ ក្រុមហ៊ុនខ្ញុំ ខ្ញុំឲ្យឱកាសច្រើនលើទេពកោសល្យ និង ភាពស្មោះត្រង់។ ខ្ញុំនឹងយកពួកគេ មកបណ្តុះបណ្តាល ព្រោះ ខ្ញុំជឿថា នរណាក៏អាចរៀនបានដែរ»។

អ្នកជំនួញពហុវិស័យរូបនេះ បានបន្ថែមថា៖ «ដូច្នេះ ខ្ញុំឲ្យឱកាសគាត់ បណ្តុះបណ្តាលគាត់។ ធ្វើរបៀបនេះ វាចាយពេល។ ប៉ុន្តែ ភាគច្រើនមិនសូវខុសនោះទេ។ យើងដាក់គាត់ ឲ្យធ្វើការចំទេពកោសល្យរបស់គាត់ និង រៀបចំយុទ្ធសាស្រ្តឲ្យគាត់នៅជាមួយយើងបានយូរ»។ 

បើតាមសហគ្រិនស្ត្រីរូបនេះ បើសិនបុគ្គលិក ចាកចេញពីក្រុមហ៊ុនរបស់ខ្លួន នៅពេលមានសមត្ថភាពទៅបើកអាជីវកម្មផ្ទាល់ខ្លួន អ្នកស្រី មានតែការគាំទ្រ និង ជួយជំរុញ ឬ សហការជាមួយពួកគេ ដើម្បីឲ្យពួកគេអាចបើកក្រុមហ៊ុនដោយខ្លួនឯង ព្រោះ នេះវប្បធម៌ធ្វើការថ្មីរបស់អ្នកស្រី។

អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ៖ «នៅពេលគាត់មានសមត្ថភាព ហើយចង់បង្កើតអាជីវកម្មខ្លួនឯង យើងគ្មានគំនិតអាក់អន់ស្រពន់ចិត្ត ថា គាត់ចេញពីយើងទៅធ្វើអ្វីផ្សេងនោះទេ។ កន្លែងណាដែលយើងគិតថា គាត់អាច Growth បាន យើងរុញគាត់ និង គាំទ្រគាត់ ព្រោះ នៅពេល Business គាត់ Growth គាត់នឹង Support យើងវិញ ព្រោះ គាត់ចេញពីប្រភពតែមួយ។ នៅក្នុងសង្គម Business យើងត្រូវ Support គ្នា មិនមែន compete គ្នានោះទេ។ នេះជា Model របស់ខ្ញុំ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Museum Cafe ទីកន្លែងប្រមូលផ្តុំឧបករណ៍ចំណាស់ៗដំបូងគេនៅភ្នំពេញ

ព័ត៌មាន
នៅជាប់របងវត្តមង្គលវ័ន (ហៅវត្តថ្វាយដង្គុំ) ភាគខាងត្បូង ហាងពិព័រណ៍កាហ្វេ ឬ មានស្លាកយីហោជាភាសាអង់គ្លេសថា Museum Cafe បានទទួលការចាប់អារម្ម…

កោះខ្មែរចំនួន៧​ត្រូវបានរដ្ឋាភិបាលបង្កើតជាឧទ្យានជាតិសមុទ្រ

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យយកកោះខ្មែរចំនួន៧ ដែលស្ថិតក្នុងខេត្តព្រះសីហនុ និង ខេត្តកោះកុង បង្កើតជា «ឧទ្យាជាតិសមុទ្រកោះរ៉ុង»។ កោះទាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ