Advertisement
ទឹកជំនន់

អាជ្ញាធរខេត្តស្ទឹងត្រែងជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព ខណៈទឹកបានបន្តហក់ឡើង


នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តស្ទឹងត្រែង បាននឹងកំពុងជម្លៀសពលរដ្ឋនៅខេត្តស្ទឹងត្រែង ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេកុង បានបន្តហក់ឡើងរហូតកម្ពស់១១,៣៦ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នកម្ពស់ទឹក១១,៥០)។ នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃនេះ។
នេះជាទឹកជំនន់បណ្តាលមកពីការបាក់ទំនប់នៅប្រទេសឡាវ (រូបថត៖ ហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង)
ដោយ
Advertisement

បើតាមការប្រកាសរបស់អាជ្ញធរខេត្តស្ទឹងត្រែង កាលពីព្រឹកមិញ អាជ្ញាធរបានជម្លៀសពលរដ្ឋជាង២០០គ្រួសារ ទៅកន្លែងទីទួលសុវត្ថិភាព ខណៈពលរដ្ឋស្ថិតនៅស្រុកសៀមប៉ាងក្នុងខេត្តស្ទឹងត្រែងប្រមាណ៧ពាន់នាក់ កំពុងរងផលប៉ះពាល់ការបាក់ទំនប់នៅប្រទេសប្រទេសឡាវ។  យ៉ាងក៏ដោយ អាជ្ញាធរមិនអាចបញ្ជាក់ទំហំនៃការខូចខាតបាននៅឡើយទេ។

តាមពិតទៅ ការហក់ឡើងយ៉ាងគំហុកនៃទឹកទន្លេនៅពេលនេះ គឺដោយសារការហូរចូលទឹកជំនន់ពីការបាក់ទំនប់វារីអគ្គសនី សេពានសេណាមណយ ស្ថិតនៅខេត្តអត្តពី ប្រទេសឡាវ ដែលមានចម្ងាយប្រហែល៧០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ។    

នេះជាទិដ្ឋភាពស្ពានមួយនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង (រូបថត៖ ហ្វេសប៊ុករដ្ឋបាលខេត្តស្ទឹងត្រែង)

បន្ទាប់ពីគ្រោះមហន្តរាយនេះ សាលាខេត្តអត្តពីប្រទេសឡាវ បានសរសេរលិខិតមួយមកកាន់សាលាខេត្តស្ទឹងត្រែងរបស់កម្ពុជាកាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៨ ដើម្បីត្រៀមខ្លួនជម្លៀសពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន​ និងទន្លេផ្សេងទៀតរបស់កម្ពុជាទៅកាន់ទីទួលសុវត្ថិភាព។

សូមបញ្ជាក់ថា គម្រោងទំនប់វារីអគ្គិសនី  Xe Pian Xe Namnoy ​ដែលអាចផលិតថាមពលបាន ៤១០​មេ​ហ្គា​វ៉ា​ត់​ និងវិនិយោគក្នុងទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិក គឺជាការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ថៃ កូរ៉េខាងត្បូង និង​ឡាវ ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ​២០១៩ តែជាអកុសលទំនប់មិនទាន់ប្រើប្រាស់ផង ស្រាប់តែនៅយប់ថ្ងៃទី២៣ ខែកក្កដា បានបាក់បណ្តាលឲ្យទឹកក្នុងអាងស្តុក បានហូរយ៉ាងគំហុកបណ្តាលឲ្យផ្ទះលិច និងអណ្តែត និងបានលិចភូមិឋាននៅផ្នែកខាងក្រោម ព្រមទាំងបានធ្វើមនុស្សរាប់សិបនាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួនតាមទឹក៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅពីក្រោយជ័យលាភី ម្ចាស់ពាន​អ្នកវាយតម្លៃអចលនទ្រព្យឆ្នើម​ឆ្នាំ២០១៨ របស់​ឧកញ៉ា នួន រិទ្ធី

ព័ត៌មាន
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនសេវាអចលនទ្រព្យ KFA នាពេលថ្មីៗនេះ បានទទួលពានចំនួនពីរនៅក្នុងកម្មវិធី Cambodia Real Estate Award...

អាជ្ញាធរខេត្តស្ទឹងត្រែង បានជម្លៀសពលរដ្ឋជាង ២ពាន់គ្រួសារ ពីគ្រោះ​ទឹក​ជំនន់

ព័ត៌មាន
គិតមកត្រឹមម៉ោង៩ព្រឹកថ្ងៃទី២៦ ខែកក្កដា អាជ្ញាធរខេត្តស្ទឹងត្រែង និងកងកម្លាំងប្រដាប់អាវុធ បានជម្លៀសពលរដ្ឋនៅស្រុកសៀមប៉ាង បានចំនួនជាង ២ពាន់​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ