Advertisement
អចលនទ្រព្យ

នៅពីក្រោយជ័យលាភី ម្ចាស់ពាន​អ្នកវាយតម្លៃអចលនទ្រព្យឆ្នើម​ឆ្នាំ២០១៨ របស់​ឧកញ៉ា នួន រិទ្ធី


លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនសេវាអចលនទ្រព្យ KFA នាពេលថ្មីៗនេះ បានទទួលពានចំនួនពីរនៅក្នុងកម្មវិធី Cambodia Real Estate Awards ឆ្នាំ២០១៨ ដែលរៀបចំដោយក្រុមហ៊ុនគេហទំព័រ realestate.com.kh ដែលមានចូលរួមវាយតម្លៃពីសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ទទួលបានពាន Cambodia real estate Awards 2018
ដោយ
Advertisement

នេះជាលើកទី២ហើយ ដែលឧកញ៉ាវ័យក្មេងរូបនេះ ទទួលបានពានរង្វាន់ផ្នែកការដឹកនាំធុរកិច្ចឆ្នើមក្នុងវិស័យអចលនទ្រព្យ។ តាមពិតទៅ ក្រៅពីទទួលបានពានរង្វាន់នេះ នាពេលកន្លងមក លោកឧកញ៉ា នួន រិទ្ធី ក៏ធ្លាប់បានទទួលពានអចលនទ្រព្យមួយទៀតពីចក្រភពអង់គ្លេសផងដែរ។  

តើមានចំណុចសំខាន់ៗអ្វីខ្លះទើបលោកឧកញ៉ា នួន រិទ្ធី ទទួលបានពានរង្វាន់ជាបន្តបន្ទាប់?

លោកឧកញ៉ាពន្យល់យ៉ាងដូច្នេះថា៖ «តាំងពីបង្កើតក្រុមហ៊ុនមក យើងមានការរីកចម្រើនលូតលាស់ទាំងផ្នែកធនធានមនុស្ស ទាំងផ្នែកវិនិយោគទុន និងការចូលរួមជាមួយសង្គមផងដែរ។ យើងពឹងផ្អែកលើពាក្យស្លោករបស់យើងគឺ កសាងភាពជឿជាក់ មានវិជ្ជាជីវៈ និងមានតម្លាភាព។ កត្តាទាំង៣នេះ បានធ្វើឲ្យយើងខ្ញុំទទួលបាន​​​ការគាំទ្រពីសំណាក់វិនិយោគទុនជាតិ និងអន្ដរជាតិ ជាពិសេស អ្វីដែលជាស្នូលសម្រាប់ក្រុមហ៊ុន គឺផ្នែកវាយតម្លៃអចលនទ្រព្យ»។   

ទន្ទឹមនឹងមានការទទួលស្គាល់អំពីភាពលេចធ្លោក្នុងវិស័យអចលនទ្រព្យពីវិនិយោគិនជាតិនិងអន្តរជាតិ លោកឧកញ៉ា នួន រិទ្ធី បានបង្ហើបគន្លឹះសំខាន់ៗមួយចំនួន ដើម្បីបង្ហាញផ្លូវដល់សហគ្រិនដទៃទៀត។ 

លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះ៖ «យើងត្រូវមានភាពស្មោះត្រង់ កសាងភាពជឿជាក់ ហើយមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ព្រោះ គ្មានជំនាញ ហើយទៅរកស៊ីជំនាញនោះ គឺអត់ជោគជ័យនោះទេ។ មួយទៀត ពាក់ព័ន្ធនឹងតម្លាភាព ព្រោះ បច្ចុប្បន្ន ជាសម័យសាកលភាវូបនីយកម្ម មនុស្សមានការប្រកួតប្រជែង ប្រសិនបើយើងមិនបានដាក់តម្លាភាព ឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវរបស់យើងទេ វានឹងបង្កើតជាភាពសង្ស័យទៅអតិថិជន បង្កើតភាពសង្ស័យទៅដៃគូរបស់យើង ធ្វើឲ្យយើងមិនជោគ​ជ័យនោះទេ»។

សូមទស្សនាវីដេអូ​ខាងក្រោមនេះ ៖

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«ពលករ​ចំណាក​ស្រុក» ជា​រឿង​គួរ​កើត​ទុក្ខ ឬ​គួរ​រីក​រាយ? មក​ស្ដាប់​អ្នក​ជំនាញ!

ព័ត៌មាន
រឿង​ចំណាក​ស្រុក​​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ដូចជា ថៃ និង​កូរ៉េ ជាដើម ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​រឿង...

អាជ្ញាធរខេត្តស្ទឹងត្រែងជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព ខណៈទឹកបានបន្តហក់ឡើង

ព័ត៌មាន
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តស្ទឹងត្រែង បាននឹងកំពុងជម្លៀសពលរដ្ឋនៅខេត្តស្ទឹងត្រែង ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេសេកុង...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ