Advertisement
ADB-កម្ចី

ADB គ្រោងផ្តល់កម្ចីដល់ម៉ាស៊ីនកិនស្រូវនីមួយៗក្នុងទឹកប្រាក់ជាង៣លានដុល្លារ


ធនាគារអភិវឌ្ឍន៍អាស៊ី ADB គ្រោងនឹងផ្តល់កម្ចីរហូតដល់ជាង៣លានដុល្លាទៅកាន់រោងម៉ាស៊ីននីមួយៗ ក្នុងចំណោមរោងម៉ាស៊ីនទាំង១០ ដែលលោក Ung Malar មកពីស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ SBK បានសិក្សាកន្លងមកស្តីពី៖ គម្រោងអភិវឌ្ឍន៍វិស័យស្រូវអង្ករ (Rice Sector Development Program) ក្រោមប្រភពទុនរបស់ADB។ ការប្រកាសនេះ គឺធ្វើឡើងក្នុងជំនួបរវាងលោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី៩ ខែសីហា។
កម្មករ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា។
ដោយ
Advertisement

បើតាម លោក Ung Malar កន្លងមកគម្រោងនេះ បានសិក្សានៅលើខេត្តចំនួន៣ រួមមាន៖ ខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ហើយផ្តោតលើភូមិចំនួន៩០ (ក្នុងមួយខេត្ត៣០ភូមិ) និងមានប្រព័ន្ធស្រោចស្រពដែលអាចគ្របដណ្តប់លើផ្ទៃដីបានរហូតដល់ ១០,៣០០ហិចតា ដោយបានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីអនុវត្តគម្រោងជួយដល់វិស័យស្រូវអង្ករកម្ពុជា។ 

នៅក្នុងជំនួបនេះ ធ្វើឡើងដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាពរបស់វិស័យស្រូវអង្ករកម្ពុជា ដោយលោក មូល សារិទ្ធី ក៏បានជម្រាបជូនអំពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា ពិសេសការជួយពិនិត្យលទ្ធភាពក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់រោងម៉ាស៊ីន និងដល់សហគមន៍កសិកម្ម ព្រោះកន្លងមកខាងសហគមន៍កសិកម្មខ្វះខាតដើមទុនច្រើន ដូចជា ដើមទុនសម្រាប់ការចាប់ផ្តើមធ្វើទំនើបកម្មកសិកម្មបានដោយខ្លួនឯងជាដើម។ 

សូមបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៨ បរិមាណនាំចេញអង្កររបស់កម្ពុជា សម្រេចបានប្រមាណជាង ១៩ម៉ឺនតោន ទៅកាន់ទីផ្សារទិសដៅ ចំនួន៥៤ ប្រទេស ក្នុងនោះ ចិននៅតែឈរលំដាប់លេខ១ដដែល ដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា។ ទោះយ៉ាងណា បើធៀបនឹង ៤ខែដូចគ្នាកាលពីឆ្នាំ២០១៧ ការនាំចេញអង្ករ នៅ៤ខែឆ្នាំនេះ ហាក់មានការថយចុះគួរឲ្យកត់សម្គាល់។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយកាលពេលកន្លងមក។ បើតាមរបាយការណ៍ដដែល ការនាំចេញអង្ករពេញ១ឆ្នាំ២០១៧ មានជាង ៦៣ម៉ឺនតោន ពោលគឺកើនឡើងជាង ១១ម៉ឺនតោន បើធៀបនឹងឆ្នាំ ២០១៦៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញអង្ករ ៧ខែ ឆ្នាំនេះ ធ្លាក់ចុះជាង ៦% តែអ្នកជំនាញថា នឹងកើនឡើងវិញនៅ ៥ខែក្រោយ

ព័ត៌មាន
របាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ បានបង្ហាញថា គិតចាប់ពីខែមករា ដល់​​ខែកក្កដា ឆ្នាំ២០១៨នេះ ការនាំចេញអង្កររបស់កម្ពុជា បានបង្ហា...

ការ​នាំ​ចេញ​របស់​ថៃ​នៅ​ឆមាស​ទី២​ឆ្នាំ​នេះ នឹង​មាន​កំណើន​យឺត

ព័ត៌មាន
ការ​នាំចេញ​ទំនិញ​របស់​ថៃ​នៅ​ឆមាស​ទី២ ឆ្នាំនេះ ត្រូវ​បាន​អ្នក​ជំនាញ​ប៉ាន់​ប្រមាណ​ថា ទំនង​ជា​នឹង​មាន​កំណើន​យឺត បន្ទាប់​ពី​ឆមាស​ទី...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ