Advertisement
វិនិយោគ​កាស៊ីណូ​នៅ​វៀតណាម

ក្រុមហ៊ុន​គ្រប់គ្រង​កាស៊ីណូ​​ធំ​បំផុត​នៅ​ម៉ាកាវ បោះ​ទុន​រាប់​ពាន់​លាន​ដុល្លារ​នៅ​វៀតណាម


ក្រុមហ៊ុន Suncity Group ដែល​ជា​ប្រតិបត្តិករ​កាស៊ីណូ​ធំ​ជាងគេ​បំផុត​នៅ​ម៉ាកាវ ទើប​តែ​បាន​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ស្ថាបនា​តំបន់​រមណីយដ្ឋាន​មួយ​ នៅក្នុងទីក្រុង​ ហូយ អាន (Hoi An) ប្រទេស​វៀតណាម។
ឥឡូវ​នេះ វិនិយោគិន​ផ្នែក​តំបន់​កម្សាន្ត​និងកាស៊ីណូ​នៅ​ម៉ាកាវ ចូលទៅ​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​វៀតណាម។
ដោយ
Advertisement

សារព័ត៌មាន VN Express បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ ដោយ​ដកស្រង់​ប្រភព​ពី​សារព័ត៌មាន Bloomberg ថា ក្រុមហ៊ុន​គ្រប់គ្រង​កាស៊ីណូ​ធំ​បំផុត​នៅ​ម៉ាកាវ​ខាង​លើ​នេះ សហការជា​ដៃគូ​ជាមួយ​​ក្រុមហ៊ុន​វិនិយោគ VinaCapital ដែលមាន​មូលដ្ឋាន​នៅ​វៀតណាម និង​ក្រុមហ៊ុន​ធំ​មួយ​ទៀត នៅ​ហុងកុង ដែលមាន​ឈ្មោះថា Chow Tai Fook។ 

ក្រុមហ៊ុន​គ្រាក់ៗ​ទាំង​បី​នេះ បោះ​ទុន​វិនិយោគ ៤ពាន់​លាន​ដុល្លារ ដើម្បី​កសាង​តំបន់​រមណីយដ្ឋាន​ចម្រុះ​មួយ នៅក្នុងទីក្រុង ហូយអាន ដែល​គ្រោង​នឹង​បើក​ដំណើរការនៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

ការវិនិយោគ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​អន្តរជាតិ​របស់​ក្រុមហ៊ុន Suncity Group ក្នុង​ការ​គ្រប់គ្រង​ហ៊ុន​ផ្ទាល់​ខ្លួន​នៅ​ក្នុង​កាស៊ីណូ និង​ដេញថ្លៃ​គ្រប់គ្រង​កាស៊ីណូ​របស់​អ្នក​ដទៃ។​យោង​តាម​អ្នក​វិភាគ​ដែលមាន​មូលដ្ឋាន​នៅ​ម៉ាកាវ សព្វ​ថ្ងៃ វៀតណាម​មាន​កាស៊ីណូប្រហែល ៣០​ និង​អាច​រក​ចំណូល​បានប្រមាណ ១ពាន់​២០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ។

គួររំលេច​ថា រដ្ឋាភិបាល​​វៀតណាម​ ថ្មីៗនេះ បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​កាស៊ីណូ​ខ្នាត​តូច​ចំនួន ៨ ដែល​បង្កើត​ចំណូល​បាន​ប្រហែល ៣០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ។

វៀតណាម​ទើប​តែ​លុប​ចោល​ការហាមប្រាម​ពលរដ្ឋរ​បស់​ខ្លួន​មិន​ឲ្យ​លេង​ល្បែង​នៅ​កាស៊ីណូ កាល​ពី​ដើម​ឆ្នាំ​នេះ​ប៉ុណ្ណោះ ហើយ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​២១​ឆ្នាំ​ឡើងទៅ និងដែល​មាន​ចំណូល​ប្រចាំ​ខែ​យ៉ាង​ហោច ៤៤៥​ដុល្លារ​ឡើងទៅ អាច​ចូលលេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ​បាន។ 

ប៉ុន្តែ ទោះជាយ៉ាងណា ការលើក​លែង​បំរាម​នេះ គឺគ្រាន់តែ​ជា​គម្រោង​សាកល្បង​សម្រាប់​រយៈពេល​ ៣ឆ្នាំ​ប៉ុណ្ណោះ ហើយ​ទៅ​ថ្ងៃ​មុខ នឹងមាន​ការប្រែប្រួល​យ៉ាងណា គឺ​គេ​នៅ​មិន​ទាន់ដឹង​នៅ​ឡើយ៕




អត្ថបទបន្ទាប់


ផ្ទះ​គំរូ​តម្លៃ​ថោក​និង​មធ្យម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ធ្វើ​រួច​រាល់​ហើយ!

ព័ត៌មាន
អស់​រយៈ​ពេល​ជិត​៩​ខែ​កន្លង​មក​ហើយ បន្ទាប់​ពី​គម្រោង​សាងសង់​លំនៅដ្ឋាន​សាធារណៈ​ដែល​មាន​តម្លៃ​សមរម្យ​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ប...

ធនាគារ​អភិវឌ្ឍន៍​ជនបទ ព្រមាន​ជន​ខិលខូច​ដែល​កេង​ចំណេញ​ពី​​កម្ចី​ក្នុង​វិស័យ​ស្រូវ​អង្ករ

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ចេញ​សេចក្តី​ប្រកាស​ភ្លាមៗ ព្រមាន​ដល់​ជន​ខិលខូច​ដែល​កំពុង​តែ​កេង​ចំណេញ​ពី​គម្រោង​ផ្តល់​ប្រាក់​កម្ចី​ក្នុង​វ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ