កំណែទម្រង់នៃវ៉ាក់សាំង

ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ ធំៗ កំពុងគិតគូរធ្វើកំណែទម្រង់នៃវ៉ាក់សាំងឡើងវិញ


ក្រោយរកឃើញ មេរោគបំប្លែងថ្មី អូមីក្រុង ដែលវាត្រូវបានគេដាក់ការព្រួយបារម្ភថា ទំនងជាអាចឈានទៅកាត់ផ្ដាច់ប្រព័ន្ធការពាររបស់វ៉ាក់សាំង ដែលពិភពកំពុងប្រើប្រាស់សព្វថ្ងៃនោះ បានជំរុញធ្វើឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗជាច្រើន ដូចជា Novavax, Pfizer, Moderna និង Johnson & Johnson បានចាប់ផ្តើមគិតគូរធ្វើកំណែទម្រង់នៃវ៉ាក់សាំងរៀងៗខ្លួន ដើម្បីកំណត់គោលដៅ និងបង្កើនភាពធន់នៃប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងមេរោគបំប្លែងថ្មីនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តជាតិធំៗ។
ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ធំៗ កំពុងគិតគូរធ្វើកំណែទម្រង់នៃវ៉ាក់សាំងឡើងវិញ

ក្រុមហ៊ុន Novavax បាន​ចាប់ផ្ដើម​ធ្វើការ​លើ​កំណែទម្រង់​វ៉ាក់សាំង តាំងពី​ថ្ងៃ​ទី ២៦ វិច្ឆិកា មក​ម្ល៉េះ​ដើម្បី បង្កើន​ប្រព័ន្ធ​ការពារ​រាង​កាយ​បន្ថែម​ទៀត ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី​។ អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ បានឱ្យ​ដឹង​ថា ការងារ​ដំបូង​នៃ​កំណែទម្រង់​វ៉ាក់សាំង​នេះ នឹង​ចំណាយពេល​ពី ២ ទៅ ៣​ស​ប្តា​ហ៍​។

ដោយឡែក សម្រាប់​ក្រុមហ៊ុន Pfizer  បាន​និយាយ​ថា ខ្លួន​អាច​ធ្វើការ​អភិវឌ្ឍ​វ៉ាក់សាំង ប្រសិនបើ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ត្រូវ​បាន​រក​ឃើញ​ថា មាន​ភាព​ធន់​នឹង​វ៉ាក់សាំង​ដែល​កំពុង​ប្រើ​របស់​ខ្លួន​នា​សព្វ​ថ្ងៃនេះ​។ ទន្ទឹម​នេះ ក្រុមហ៊ុន​មិន​ទាន់​ច្បាស់ ថា​តើ​វ៉ាក់សាំង​ដែល​មាន​ស្រាប់ អាច​ការពារ​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ថ្មី​នេះ​បាន ឬ​អត់​នោះ​ទេ​។ ទោះ​យ៉ាងណា ក្រុមហ៊ុន Pfizer នឹង​អាច​ផលិត ធ្វើ​កំណែទម្រង់​នៃ​ការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩​របស់​ខ្លួន​ឡើង​វិញ​ក្នុង​រយៈពេល ១០០ ថ្ងៃ​ខាង​មុខ​នេះ​។

សូម​ជម្រាប​ថា ក្រៅពី​ក្រុមហ៊ុន ២ ធំ​ៗ​ខាងលើ ក៏​មាន​ក្រុមហ៊ុន Moderna និង Johnson & Johnson ផង​ដែរ ដែល​កំពុង​រៀបចំ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង ដែល​អាច​កើត​មាន​ដោយ​មេរោគ អូ​មី​ក្រុង​។ Moderna បាន​និយាយ​ថា ខ្លួន​គ្រោង​នឹង​សាកល្បង​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជាក់លាក់​មួយ ក្នុង​ករណី​ដែល​វ៉ាក់សាំង​បច្ចុប្បន្ន​របស់​វា​ត្រូវ​បាន​រក​ឃើញ​ថា គ្មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​ថ្មី​នេះ​។ ខណៈ ក្រុមហ៊ុន Jonhson & Jonhson ក៏​កំពុង​ធ្វើតេស្ត​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​បំប្លែង​ថ្មី​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ពេល​នេះ ប្រទេស​ធំ​ៗ​បី​នៅ​អឺរ៉ុប​រួម​មាន អង់គ្លេស អា​ឡឺ​ម៉​ង់ និង​អ៊ី​តា​លី បាន​ប្រកាស​រក​ឃើញ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​មក ហើយ ប្រទេស​អង់គ្លេស បាន​ដាក់​ចេញ​ជំហាន​ថ្មី​ដើម្បី​ឆ្លើយ​តប និង​ទប់ស្កាត់​ពី​ការ​រាលដាល​កាន់តែ​ខ្លាំង ខណៈ​ពេល​ដែល​ប្រទេស​ជា​ច្រើន​ទៀត មិន​ថា​តែ​នៅ​អឺរ៉ុប​នោះ​ទេ បាន​ចាប់ផ្តើម​ដាក់​បម្រាម​លើ​ជើងហោះហើរ​ចេញចូល​អា​ហ្វ្រិ​ច ជា​បន្តបន្ទាប់​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Ford ប្រកាសចេញរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ2023 ជំនាន់ថ្មី

ព័ត៌មាន
ក្រុមហ៊ុន Ford បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងការសម្ពោធរថយន្ត Pickup ជំនាន់ថ្មីរបស់ខ្លួន នោះគឺរថយន្ត Ford Ranger ម៉ូឌែលឆ្នាំ…

អ្នកវិភាគ៖ ចិនចាំបាច់ត្រូវដោះស្រាយអំពើពុករលួយក្នុងគម្រោងខ្សែក្រវាត់និងផ្លូវរបស់ខ្លួន

ព័ត៌មាន
អ្នកវិភាគបានផ្តល់ជាអនុសាសន៍ថា ប្រទេសចិនចាំបាច់ត្រូវបង្កើនការវាយតម្លៃ ពីហានិភ័យ និងពីវិធានការប្រឆាំងអំពើពុករលួយ ដើម្បីកាត់បន្ថយជម្លោះនយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ