ទីផ្សាររថយន្ត

ម៉ាឡេស៊ីវ៉ាដាច់ប្រទេសថៃ ក្លាយជាទីផ្សាររថយន្តធំបំផុតទីពីររបស់តំបន់អាស៊ាន


ប្រទេសម៉ាឡេស៊ី បានវ៉ាដាច់ប្រទេសថៃ ក្លាយជាទីផ្សាររថយន្តធំជាងគេបំផុតទីពីរនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ខណៈដែលប្រទេសម៉ាឡេស៊ី បានបង្កើនការលក់រថយន្តជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២៣។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងតំបន់ ដែលបានក្លាយជាសមរភូមិដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ទីផ្សាររថយន្ត
ដោយ

សារព័ត៌មាន Nikkei Asia បានចេញផ្សាយទិន្នន័យនៃការលក់រថយន្តក្នុងចំណោមប្រទេស ​អាស៊ានមួយចំនួនដោយបានបង្ហាញថា តួលេខលក់រថយន្តនៅម៉ាឡេស៊ី ដែលធ្លាប់តែឈរនៅលំដាប់ទី៣អស់រយៈពេលជាយូរមកហើយនោះ ឥឡូវនេះបានវ៉ាដាច់ប្រទេសថៃរយៈពេល៣ ត្រីមាសជាប់ៗគ្នារហូតដល់ត្រីមាសទី១ឆ្នាំ២០២៤។

បើតាមសមាគមយានយន្តម៉ាឡេស៊ី បានឱ្យដឹងថា ការលក់រថយន្តនៅម៉ាឡេស៊ី បានកើនឡើង៥% នៅក្នុងត្រីមាសទីមួយឆ្នាំនេះ បើធៀបនឹងឆ្នាំមុន គឺឡើងដល់ជាង២០ម៉ឺនគ្រឿង បន្ទាប់ពីបានកើនឡើងខ្ពស់បំផុត១១% ក្នុងឆ្នាំ២០២៣ ជាមួយបរិមាណជិត៨០ម៉ឺនគ្រឿង។

លោក អ៊ីវ៉ាន ខូ (Ivan Khoo) ភ្នាក់ងារលក់នៅក្រុមហ៊ុន Toyota នៅទីក្រុង Kuala Lumpur បានប្រាប់នីកេអេស៊ាថា ការលក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ គឺល្អប្រសើរជាងការរំពឹងទុក ហើយរថយន្ត Vio គឺជាម៉ូដែលពេញនិយមបំផុតដោយសារវាមានតម្លៃក្រោម១០ម៉ឺនរីងហ្គីត ប្រហែល២ម៉ឺន១ពាន់ដុល្លារប៉ុណ្ណោះ។

ចំណែកការលក់នៅប្រទេសថៃវិញបានធ្លាក់ចុះ២៥% ក្នុងត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ខណៈដែលប្រទេសនេះបានកាន់កាប់តំណែងកំពូលទីពីរជាយូរមកហើយ។ ការលក់​រថយន្តប្រចាំខែនៅប្រទេសថៃ បានធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីខែមិថុនា ឆ្នាំមុន ដោយសារ ប្រាក់កម្ចីទិញរថយន្តមិនដំណើរការបានកើនឡើងគួបផ្សំនឹងការប្រើប្រាស់ទូទៅនៅទ្រឹង ស្របពេលចំណែកទីផ្សាររថយន្តអគ្គិសនីកំពុងរីកដូចផ្សិត ដោយសារក្រុមហ៊ុនផលិតរថយន្តចិនចូលទៅក្នុងទីផ្សារនេះកាន់តែច្រើន៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមចាប់អាម៉េរិក ដើម្បីពន្លឿនសេដ្ឋកិច្ចនិងនយោបាយ ប៉ុន្តែមិនព្រលែងចិនឡើយ

ព័ត៌មាន
រវាងចិនដែលជាមហាអំណាចទី២ ហើយសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចទី១ វៀតណាមនៅតែបន្តគោលនយោបាយអោបក្រសោបទាំងពីរដើម្បីបន្តលើកកំពស់និងជំរុញសេដ្ឋក…

តើកត្តាចម្បងអ្វីធ្វើឱ្យប្រាក់អឺរ៉ូ របស់សហភាពអឺរ៉ុប បន្តធ្លាក់ថ្លៃបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក?

ព័ត៌មាន
សារព័ត៌មាន Euro News បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែឧសភា ថា ប្រាក់អឺរ៉ូ ដែលជារូបិយប័ណ្ណផ្លូវការរបស់សហភាពអឺរ៉ុបបានបន្តធ្លាក់ថ្លៃបើធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ