អត្ថបទពាណិជ្ជកម្ម

ធនាគារ មេយប៊ែង ប្រារព្ធទិវាទំនួលខុសត្រូវសង្គមជាសកលលើកទី១៣ ដែលជួយដល់ប្រជាជនជាង២ម៉ឺននាក់ទូទាំងពិភពលោក


និយោជិតធនាគារ មេយប៊ែងជាង១៨០០០នាក់ នៅទូទាំងពិភពលោកបានមករួមគ្នាប្រារព្ធកម្មវិធីលើកទី១៣ នៃទិវាទំនួលខុសត្រូវសង្គមជាសកលរបស់សម្ព័ព្ធធនាគារ មេយប៊ែង ដោយបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ប្រជាជនក្នុងសហគមន៍ជាង ២០០០០នាក់នៅទូទាំងបណ្ដាញប្រតិបត្តិការរបស់ធនាគារ តាមរយៈការបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជះឥទ្ធិពលជាវិជ្ជមានដល់ជីវភាពរស់នៅប្រជាជន និងបរិស្ថាន តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយចីរភាព។
ធនាគារ មេយប៊ែង ប្រារព្ធទិវាទំនួលខុសត្រូវសង្គមជាសកលលើកទី១៣ ដែលជួយដល់ប្រជាជនជាង២ម៉ឺននាក់ទូទាំងពិភពលោក
ដោយ
អំពី Maybank

ក្រោមប្រធានបទ «ឈានមុខគេក្នុងការផ្លាស់ប្តូរប្រកបដោយចីរភាព» ទិវាទំនួលខុសត្រូវសង្គមជាសកលរបស់សម្ព័ន្ធធនាគារ មេយប៊ែង គឺជាផ្នែកមួយ​ នៃកម្មវិធីស្ម័គ្រចិត្តរបស់បុគ្គលិក នៃសម្ព័ន្ធធនាគារ មេយប៊ែង ក្រោមគំនិតផ្តួចផ្តើមដែលមានឈ្មោះថា Cahaya Kasih (CK)។ គំនិតផ្តួចផ្តើមទំនួលខុសត្រូវ នេះបានអនុញ្ញាតឲ្យនិយោជិតទាំងអស់ចូលរួមជាមូយគ្នាក្នុងថ្ងៃតែមួយ ដើម្បីធ្វើការងារសង្គម ដែលផ្តល់ផលវិជ្ជមានបែបយូរអង្វែងដល់សហគមន៍ បរិស្ថាន និងការអប់រំ និងក្នុងការឈានទៅកាន់អនាគតប្រកបដោយចីរភាព។

ទិវាទំនួលខុសត្រូវសង្គមជាសកលរបស់សម្ព័ព្ធធនាគារ មេយប៊ែង នេះប្រព្រឹត្តិទៅពេញមួយថ្ងៃ ក្នុងគោលបំណងឱ្យនិយោជិតរបស់ធនាគារ មេយប៊ែង បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះគំនិតផ្តួចផ្តើមទំនួលខុសត្រូវនេះ CK។ កម្មវិធីនេះ ត្រូវបានគេជឿថាជាកម្មវិធីសហគមន៍ដ៏ធំបំំផុតលើពិភពលោកដែលរៀបចំដោយស្ថាប័នម៉ាឡេស៊ី ដែលធ្វើឡើងក្នុងពេលដំណាលគ្នា។

នៅក្នុងឆ្នាំនេះ គំនិតផ្ដួចផ្ដើមសរុបចំនួន ៩៦ ត្រូវបានអនុវត្តនៅទូទាំងសម្ព័ព្ធ។ គម្រោងទាំងនេះត្រូវបានធ្វើឡើង មិនត្រឹមតែនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅតាមបណ្ដាការិយាល័យផ្សេងៗរបស់យើងនៅតាមបណ្តាប្រទេសផងដែរ រាប់ចាប់ពីទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ រហូតដល់ប្រទេសចិន និងទូទាំងតំបន់អាស៊ាន។ សកម្មភាពទាំងនេះបានបញ្ជាក់ពីការលះបង់ពេលវេលា និងកម្លាំងកាយចិត្តរបស់និយោជិតធនាគារ មេយប៊ែង ទាំងអស់ដើម្បីរួមគ្នាបង្កើតជាកម្លាំងចលករ នៃសេចក្ដីល្អមួយនេះ។

គំនិតផ្តួចផ្តើមជាសកលនេះ គឺស្របទៅតាមការប្តេជ្ងាចិត្តប្រកបដោយជីរភាពរបស់ធនាគារ មេយប៊ែង ដែលរួមមានការលើកកម្ពស់ទៅដល់ការរស់នៅរបស់សហគមន៍ដែលមានចំនួន ២លានគ្រួសារនៅទូទាំងតំបន់អាស៊ានគិតត្រឹមឆ្នាំ២០២៥ និងការចូលរួម១លានម៉ោងលើកិច្ចផ្តួចផ្តើមប្រកបដោយចីរភាព និងការដាក់ដំណើរការគំនិតផ្តួចផ្តើមចំនួន១ពាន់ ដែលពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៥។

លោកស្រី Mazhatulshima Mohd Zahid​ នាយិកា នាយកដ្ឋានធនធានមនុស្សរបស់សម្ព័ន្ធធនាគារ មេយប៊ែង មានប្រសាសន៍ថា៖ «ទិវាទំនួលខុសត្រូវសង្គមជាសកលរបស់សម្ព័ន្ធធនាគារ មេយប៊ែង ឆ្លុះបញ្ជាំងពីការប្តេជ្ងាចិត្តឥតងាករេរបស់យើងក្នុងការផ្លាស់ប្តូរជីវភាព ការលើកកម្ពស់ការរស់នៅឲ្យកាន់តែប្រសើររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងការការពារបរិស្ថាន ដែលស្របទៅតាមបេសកកម្មរបស់សម្ព័ន្ធធនាគារ​ មេយប៊ែង ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ស្របតាមយុទ្ធសាស្រ្តM25+។»

លោកស្រីបន្តថា៖ «តាមរយៈស្មារតី នៃកិច្ចសហប្រតិបត្តិការ និងភាពជាសហគមន៍ យើងនឹងបន្តបំពេញតួនាទីជាស្ថាប័នដែលឈានមុខគេក្នុងការអនុវត្តគំនិតផ្តួចផ្តើមលើកិច្ចទំនួលខុសត្រូវសង្គមធំបំផុតមួយនៅក្នុងតំបន់។ ស្របពេល​​ នៃការបន្តតំំណែងរបស់ប្រធានអាស៊ាន នៃប្រទេសម៉ាឡេស៊ី គំនិតផ្តួចផ្តើមនេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាជន និងសហគមន៍កំពុងជួបប្រទះ។ តាមរយៈការអនុវត្តគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលខ្ពស់នេះ យើងមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងភាពធន់របស់សង្គម និងជំរុញការការពារបរិស្ថាននៅទូទាំងអាស៊ាន និងជុំវិញពិភពលោក។»

លោកស្រីបានបន្ថែមទៀតថា៖ «កម្មវិធីទំនួលខុសត្រូវ Cahaya Kasih នៅតែជាផ្នែកមួយដ៏សំខាន់ នៃកិច្ចខិតខំប្រឹងប្រែងស្ម័គ្រចិត្តរបស់បុគ្គលិក ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងជួយសហគមន៍ដែលខ្វះខាតឱ្យមានភាពរឹងមាំសម្រាប់អនាគត ហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតការផ្លាស់ប្តូរប្រកបដោយចីរភាព និងរយៈពេលវែងផងដែរ។ រង្វិលជុំ នៃរចនាសម្ព័ន្ធរយៈពេលពីរឆ្នាំ អាចធ្វើឲ្យយើងយល់ពីផលប៉ះពាល់ ដែលមានភាពវិជ្ជមានកាន់តែស៊ីជម្រៅ តាមរយៈការលើកសមត្ថភាពដល់ប្រជាជន ការបង្កើនសមិទ្ធផលដល់សហគមន៍ និងការជំរុញវឌ្ឍនភាពក្នុងតំបន់ពេញមួយឆ្នាំ។»

នៅប្រទេសកម្ពុជា បុគ្គលិកធនាគារ​​ មេយប៊ែង ជាង ៤០០នាក់ បានមកជួបជុំគ្នានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ របស់ធនាគារ មេយប៊ែង នៅខេត្តតាកែវ និងខេត្តសៀមរាប។ មជ្ឈមណ្ឌលទាំងពីរនេះ គឺជាផ្នែកមួយ នៃកម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារ មេយប៊ែង ដែលជាយុទ្ធសាស្រ្តសំខាន់មួយរបស់មូលនិធិធនាគារ​ មេយប៊ែង ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ ដើម្បីថែរក្សាវាយនភណ្ឌប្រពៃណីខ្មែរនៅទូទាំងតំបន់អាស៊ាន បង្កើនសមត្ថភាពស្ត្រីឲ្យមានជីវភាពប្រកបដោយចីរភាព និងលើកកម្ពស់ការចូលរួមផ្នែកហិរញ្ញវត្ថុនៅក្នុងសហគមន៍ក្នុងតំបន់។

តាមរយៈគំនិតផ្តួចផ្តើមនេះ យើងបានដាំដើមមនជាង ២០០០ដើម ដើម្បីថែរក្សាប្រពៃណីតម្បាញសូត្រ ដែលក្នុងនោះមានកសិករ និងស្រ្តីតម្បាញច្រើនជាង ១០០នាក់ ដែលត្រូវបានបណ្តុះបណ្តាលជំនាញបន្ថែមជាមួយនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងជីវភាព និងឯករាជ្យភាពរបស់ពួកគេ ព្រមជាមួយនឹងកុមារជិត ១០០នាក់ ត្រូវបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីពង្រឹងស្មារតីជាក្រុម ទំនុកចិត្ត និងភាពរីករាយ។ កម្មវិធីនេះនៅតែបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ​ មេយប៊ែង ចំពោះការផ្តល់ការគាំទ្រដល់ស្ត្រី ការអភិរក្សវប្បធម៌ និងការលើកកម្ពស់សហគមន៍នៅប្រទេសកម្ពុជា។

លោករ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស ធនាគារ​ មេយប៊ែង បានមានប្រសាសន៍ថា៖ «ទិវាទំនួលខុសត្រូវជាសកលនៅប្រទេសកម្ពុជា មិនមែនគ្រាន់តែជាកម្មវិធីស្ម័គ្រចិត្តប៉ុណ្ណោះទេ ប៉ុន្តែជាការធ្វើឲ្យគោលបំណង នៃគំនិតផ្តួចផ្តើមរបស់យើងក្លាយជាការពិត។ ទិវានេះ បានផ្តល់ឲ្យបុគ្គលិកធនាគារ មេយប៊ែង ទាំងមូលមានឱកាសឆ្លុះបញ្ចាំងអំពីរបៀបដែលអាជីវកម្ម និងសហគមន៍របស់យើងតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតឥទ្ធិពលដែលនឹងមានសារៈសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំមានមោទនភាពចំពោះបុគ្គលិករបស់ធនាគារ មេយប៊េង ក្នុងការចូលរួមជាកម្លាំងជាធ្លុងមួយ ដោយក្តីស្រឡាញ់ និងការសាមគ្គី ដែលបង្ហាញពីស្មារតីក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព។»

ដោយឡែក សមាជិកក្រុមប្រឹក្សាភិបាល គណៈកម្មាធិការប្រតិបត្តិ រួមជាមួយនឹងនិយោជិតនៅតាមបណ្តាទីតាំងផ្សេងៗ ក៏បានចូលរួមយ៉ាងសកម្មជាចំណែក នៃគំនិតផ្តួចផ្តើមមួយនេះ ដោយរួមគ្នាធ្វើសកម្មភាពដែលក្នុងនោះរួមមាន ការដាំដើមឈើ ការចែកជំនួយស្បៀងអាហារ ការរៀបចំសិក្ខាសាលាអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាលជំនាញ និងសកម្មភាពជាច្រើនផ្សេងទៀត។

ទិវាទំនួលខុសត្រូវសង្គមសកលរបស់សម្ព័ន្ធធនាគារ មេយប៊ែង ត្រូវបានផ្តួចផ្តើមឡើងជាលើកដំបូងនៅក្នុងឆ្នាំ២០១០ ដើម្បីរំឭកខួបប្រាំទសវត្សរ៍ នៃការផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ មេយប៊ែង។ ក្នុងព្រឹត្តិការណ៍ដំបូងបង្អស់នោះ មានបុគ្គលិកជាង ១០ ០០០នាក់ បានចូលរួម។ ចំនួនអ្នកចូលរួមដែលកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បានបញ្ជាក់ឱ្យឃើញពីស្មារតីសាមគ្គីភាពជាក្រុមដ៏រឹងមាំរបស់និយោជិតយើង ដែលមានឆន្ទៈក្នុងការរួមគ្នាចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តលំដាប់សកលដ៏មានលក្ខណៈពិសេសមួយនេះ។

ទិវាទំនួលខុសត្រូវសង្គមសកលរបស់សម្ព័ន្ធធនាគារ មេយប៊ែង មានលក្ខណៈពិសេសខុសប្លែកពីគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ទូទៅ ត្រង់ថាគំនិតផ្តួចផ្តើមនេះផ្តើមចេញពីនិយោជិតដោយផ្ទាល់ និងប្រព្រឹត្តទៅពេញមួយឆ្នាំ ហើយមានការសម្របសម្រួលពីសម្ព័ន្ធធនាគារ​ មេយប៊ែង។ រាល់គំនិតផ្តួចផ្តើមនីមួយៗ ត្រូវបានរៀបចំឡើងដោយនិយោជិតរបស់ធនាគារ ដែលយល់ច្បាស់ពីតម្រូវការរបស់សហគមន៍របស់ពួកគេ ដើម្បីធានាឲ្យបាននូវភាពពិតប្រាកដ និងចីរភាព។ ដោយមានការគាំទ្រពីមូលនិធិធនាគារ មេយប៊ែង និងនាយកដ្ឋានធនធានមនុស្ស នៃសម្ព័ន្ធធ​នាគារ មេយប៊ែង កម្មវិធីនេះតែងតែបង្កើតបាននូវសមិទ្ធផលជាក់ស្តែងដែលអាចវាស់វែងបាន ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាចលនាស្ម័គ្រចិត្តរបស់បុគ្គលិកមួយ ដែលគ្រប់ជ្រុងជ្រោយ និងមានការសម្របសម្រួលល្អបំផុតនៅក្នុងតំបន់អាស៊ាន។




អត្ថបទបន្ទាប់


ទីបំផុតរដ្ឋាភិបាលអាម៉េរិក ត្រូវបានបិទដំណើរការ ក្រោយបរាជ័យក្នុងការអនុម័តកញ្ចប់ថវិកា

រដ្ឋាភិបាលអាម៉េរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានបិទដំណើរការជាបណ្តោះអាសន្ន ក្រោយការចរចាកញ្ចប់ថវិកាមិនអាចឈានដល់ការ…

តើកម្ពុជា អាចចាយពេលប៉ុន្មានឆ្នាំទើបអាចផលិតផលិតផល ឱ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក?

ចលនានៃការគាំទ្រផលិតផលខ្មែរមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលជាង៣ខែមកនេះ ក្រោយពលរដ្ឋក្រោមស្មារតីជាតិនិយមបាននាំគ្នាធ្វើពហិការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ