ក្រុមហ៊ុន McDonald

តើមានកត្តាអ្វីធ្វើឱ្យការលក់របស់ក្រុមហ៊ុន McDonald ធ្លាក់ចុះជាសកលលើកដំបូង នៅជាង៣ឆ្នាំមកនេះ?


ក្រុមហ៊ុន McDonald បានរាយការណ៍អំពីការធ្លាក់ចុះនូវការលក់នៅទូទាំងពិភពលោកកាលពីថ្ងៃចន្ទ ដែលជាការធ្លាក់ចុះលើកដំបូងរបស់ខ្លួននៅក្នុងត្រីមាសទី១៣ ខណៈដែលអ្នកប្រើប្រាស់ដែលកំពុងត្បិតត្បៀតចំណាយបានគេចចេញពីមុខទំនិញដែលមានតម្លៃថ្លៃៗរួមទាំងហេមប៊ឺហ្គឺ Big Mac ផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
ក្រុមហ៊ុន McDonald
ដោយ

អតិផរណារ៉ាំរ៉ៃបានបង្ខំឱ្យអ្នកប្រើប្រាស់ ដែលមានចំណូលទាបងាកទៅរកជម្រើសអាហារក្នុងស្រុកដែលមានតម្លៃសមរម្យ ជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនលក់អាហារទាន់ចិត្តមួយចំនួនដូចជាក្រុមហ៊ុន McDonald ក្រុមហ៊ុន Burger King Wendy និងក្រុមហ៊ុន Taco Bell ជាដើម ខណៈដែលពួកគេសុទ្ធតែពឹងលើអាហារដែលមានតម្លៃថ្លៃ។

ការលក់ជាសកលរបស់ក្រុមហ៊ុនអាហារទាន់ចិត្ត McDonald បានធ្លាក់ចុះ១% នៅក្នុងត្រីមាសទី២ ឆ្នាំនេះ បើធៀបនឹងការរំពឹងទុកអំពីការកើនឡើងបាន០.៥% ប៉ុន្តែប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះបានកើនឡើង១%។ ចំណែកការលក់នៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះ០.៧% នៅក្នុងត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ធៀបនឹងការកើនឡើងជាង១០% កាលពីឆ្នាំមុន។

ក្រុមហ៊ុននេះបានបន្តការព្យាករឆ្នាំ២០២៤ របស់ខ្លួនសម្រាប់ប្រាក់ចំណេញប្រតិបត្តិការពីកម្រិតពាក់កណ្តាលដល់កម្រិតខ្ពស់៤០% ហើយបាននិយាយថា ក្រុមហ៊ុននេះនឹងជ្រើសរើសវិធីបង្កើនតម្លៃបន្ថែមទៀត ដើម្បីការពារប្រាក់ចំណេញរបស់ខ្លួន។

នាយកប្រតិបត្តិក្រុមហ៊ុន McDonald លោក គ្រីស ខេមស៊ីនស្គី (Chris Kempczinski) បាននិយាយថា អ្នកប្រើប្រាស់កំពុងគិតគូរពីមុខទំនិញកាន់តែច្រើន ដែលវាបានក្លាយទៅជាការរើសអើងមុខទំនិញទៅហើយ ខណៈការផ្ដោតរបស់អតិថិជនទៅលើទំនិញរបស់ក្រុមហ៊ុននេះនៅតាមទីផ្សារធំៗភាគច្រើន គឺនៅមានកម្រិតទាបនៅឡើយ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនតាក់ស៊ីរបស់ចិនមួយ ដាក់ពាក្យស្នើសុំបោះផ្សាយលក់ភាគហ៊ុននៅសហរដ្ឋអាម៉េរិក

ព័ត៌មាន
ក្រុមហ៊ុនប្រតិបត្តិករបម្រើសេវាតាក់ស៊ីបើកបរដោយខ្លួនឯងរបស់ចិន WeRide បានដាក់ពាក្យសុំបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ លើកដំបូង(IPO) នៅលើទីផ្…

តើអេស៊ីលីដាម៉ូបាល ជំនាន់ទី 7 មានអ្វីប្លែក? តស់សាក Update ប្រើប្រាស់ទាំងអស់គ្នា!

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ បាននិងកំពុងបន្ដអភិវឌ្ឍនូវប្រព័ន្ធបច្ចេកវិទ្យាធនាគារកាន់តែទំនើប ស្របទៅតាមការលូតលាស់ឥត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ