វៀតណាម-​តំបន់​សេដ្ឋកិច្ច​ពិសេស

ជន​បរទេស​អាច​កាន់កាប់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​ត្រឹម ៣០%​ប៉ុណ្ណោះ​នៅ​វៀតណាម


វិនិយោគិន​បរទេស​នឹង​ត្រូវ​រឹតត្បិត​លើ​ការ​កាន់​កាប់​​កម្មសិទ្ធិ​លើ​គម្រោង​អចលនទ្រព្យ​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​គ្រោង​នឹង​បង្កើត​ថ្មី​ នៅ​ក្នុង​ប្រទេស​វៀតណាម។
កោះ​ភូកុក ឬ​ខ្មែរ​ហៅ​ កោះត្រល់ ស្ថិត​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស ៣ ដែល​វៀតណាម​គ្រោង​ស្នើ​ឲ្យ​មាន​សង្កាត់​ពេស្យា​ស្រប​ច្បាប់។ រូបភាព៖ Pixabay
ដោយ

ការរឹតត្បិត ប្រសិន​បើ​សេចក្ដីព្រាង​ច្បាប់​ថ្មីត្រូវ​បាន​អនុម័ត នឹង​មាន​ន័យថា ជន​បរទេស​ដែល​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេសវៀតណាម អាច​កាន់កាប់​ជា​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​បានតែ ៣០%​ប៉ុណ្ណោះ។ 

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អនឡាញ​វៀតណាម VN Express

ការដាក់​ពិដាន​លើ​ការ​កាន់​កាប់​ជា​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​ពី​សំណាក់​ជន​បរទេសនេះ គឺ​ដូច​គ្នា​នឹង​ពិដាន​ដែល​មានស្រាប់​និង​អនុវត្ត​ទូទាំង​ប្រទេស​ផង​ដែរ។

ច្បាប់​ស្ដីពី​អង្គភាព​សេដ្ឋកិច្ច​និង​រដ្ឋបាល​ពិសេស ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សេចក្ដី​ព្រាង​នៅ​ឡើយ នឹង​អនុញ្ញាត​ឲ្យ​បរទេស​អាច​ជួល​អចលនទ្រព្យ​នៅ​ក្នុង​តំបន់​វិនិយោគ​ថ្មីៗ បាន​រយៈពេល ៩៩ឆ្នាំ ខណៈ​ដែល​ការជួល​នៅ​តំបន់​ផ្សេងពីនេះ​នៅ​ក្នុង​ប្រទេស​វៀតណាម ច្បាប់​អនុញ្ញាត​ត្រឹម​តែ​ ៥០ឆ្នាំ​ប៉ុណ្ណោះ។ 

ប៉ុន្តែ ច្បាប់​ថ្មី​នេះ​ចែងរឹតត្បិត​លើ​កម្មសិទ្ធិករ​បរទេស ដោយ​អនុញ្ញាត​ឲ្យ​ជន​បរទេស​អាច​ទិញ​អគារ​អាផាតមិន ឬ​គម្រោង​រមណីយដ្ឋាន​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស បានតែ ៣០ភាគរយ​ប៉ុណ្ណោះ។ 

គួរ​រំឭកថា វៀតណាម​កំពុង​ត្រៀម​រៀបចំ​សេចក្ដី​សម្រេចចុង​ក្រោយ​ដើម្បី​ផ្ដល់​ការ​លើក​ទឹកចិត្ត​មួយ​ចំនួន ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៣ គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស វ៉ាន់ ដន នៅខេត្ត​កាងនិញ ភាគខាងជើង តំបន់​សេដ្ឋកិច្ច​ពិសេស វ៉ាន់ ភុង នៅ​ខេត្ត​ខាញ់​ហួ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ​កោះ​ភូកុក (កោះត្រល់)។

រដ្ឋាភិបាល​វៀតណាម​គ្រោង​ប្រែ​ក្លាយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នេះ ឲ្យ​ក្លាយ​ជា​តំបន់​ទាក់ទាញ​វិនិយោគ ដូច​គ្នា​ទៅ​នឹង​សិង្ហ​បុរី និង​ហុងកុង ដែល​នៅ​តាម​តំបន់​ទាំង​នេះ កាស៊ីណូ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​រួច​ស្រេច​ទៅ​ហើយ៕




អត្ថបទបន្ទាប់


«ខ្ញុំចង់ទៅរៀនវិញ តែខ្ញុំមិនអាចទៅបាន!»

ព័ត៌មាន
ក្នុង​វ័យ​១៧​ឆ្នាំ ផន គន្ធា គួរតែ​កំពុង​រៀបចំ​ខ្លួន​ប្រាណ សម្លៀក​បំពាក់​ឯកសណ្ឋាន​សាលា និង​សម្ភារៈ​សិក្សា​សម្រាប់​បវេសនកាល​ដែល​ខិត​ជិត​…

VietJet គ្រោង​បើក​ផ្លូវ​ហោះហើរ​ថ្មី​ ហូជីមិញ-​ភ្នំពេញ នៅ​ចុង​ឆ្នាំ​នេះ

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​តម្លៃ​ទាប​​របស់​វៀតណាម ឈ្មោះ Vietjet Air បាន​ប្រកាស​ថា ខ្លួន​នឹង​បើក​ការហោះហើរ​នៅ​លើ​ផ្លូវ​ថ្មី​មួយ​ទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ