អំពើពុករលួយ

ពលរដ្ឋពេញវ័យនៅអាម៉េរិក ដល់ទៅ៨៩% ជឿថា អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋាភិបាលកំពុងរីករាលដាល


ទោះបីជាសហរដ្ឋអាម៉េរិក មិនមែនជាប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរបំផុតលើពិភពលោកក៏ដោយ ប៉ុន្តែកម្រិតទំនុកចិត្តរបស់ពលរដ្ឋអាម៉េរិក ចំពោះភាពស្អាតស្អំរបស់រដ្ឋាភិបាលខ្លួនឯងកំពុងតែដុនដាប និងធ្លាក់ចុះយ៉ាងគំហុក។ ផ្អែកតាមលទ្ធផលស្ទង់មតិរបស់ស្ថាប័ន Gallup ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានបង្ហាញថា ពលរដ្ឋអាម៉េរិក ពេញវ័យរហូតដល់ទៅ៨៩% បានសម្តែងការជឿជាក់យ៉ាងមុតមាំថា អំពើពុករលួយកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងស្ថាប័នរដ្ឋាភិបាលនៃមហាអំណាចមួយនេះ។
អំពើពុករលួយ
ដោយ

ទស្សនៈរបស់ប្រជាពលរដ្ឋអាម៉េរិក ទៅលើអំពើពុករលួយក្នុងស្ថាប័នរដ្ឋាភិបាល បានហក់ឡើងដល់កម្រិតកំពូលស្ទើរមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយប្រជាពលរដ្ឋរហូតដល់៨៩% បានអះអាងថា អំពើពុករលួយបាន និងកំពុងចាក់ឫសយ៉ាងជ្រៅនៅក្នុងស្ថាប័នរដ្ឋនានា។ អត្រានៃការបាត់បង់ទំនុកចិត្តនេះបានស្ទុះឡើងប្រមាណ១០% បើធៀបនឹងសន្ទស្សន៍ដែលបានកត់ត្រាកាលពីឆ្នាំ២០២៥។
ទិន្នន័យនេះកាន់តែស្តែងឱ្យឃើញពីការបែកបាក់នយោបាយយ៉ាងស៊ីជម្រៅ ស្របពេលដែលក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់ថា អំពើពុករលួយបានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងអាណត្តិទី២ នៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។
ជាក់ស្តែងនៅឆ្នាំចុងក្រោយ នៃរដ្ឋបាលលោកប្រធានាធិបតី ជូ បៃដិន (Joe Biden) ពលរដ្ឋអាម៉េរិកដែលជឿថា មានអំពើពុករលួយក្នុងរដ្ឋាភិបាលមានត្រឹមតែ៥៧%ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលលោក ត្រាំ ឡើងកាន់អំណាចក្នុងឆ្នាំដំបូងនាឆ្នាំ២០២៥ តួលេខនេះបានហក់ឡើងដល់៧៦% ហើយបានស្ទុះបន្តរហូតដល់ ៩១% នៅក្នុងឆ្នាំ២០២៦ នេះ។
ដោយឡែកនៅក្នុងចំណោមអ្នកនយោបាយ និងអ្នកបោះឆ្នោតឯករាជ្យ អត្រានៃការជឿថា មានអំពើពុករលួយបានហក់ឡើងជិតប្រហាក់ប្រហែលនឹងក្រុមអ្នកប្រជាធិបតេយ្យដែរ គឺស្ថិតក្នុងរង្វង់៩០%។ ផ្ទុយទៅវិញនៅក្នុងចំណោមក្រុមអ្នកគាំទ្រគណបក្សសាធារណរដ្ឋ អត្រានៃការជឿថា មានអំពើពុករលួយក្នុងរដ្ឋបាលសាធារណៈមានកម្រិតទាបជាងគេ គឺត្រឹមតែ៨៣%ប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


​ សិង្ហបុរី បានពង្រីកផ្ទៃដីបាន២៨%! តើសិង្ហបុរី ពង្រីកផ្ទៃដីប្រទេសដោយរបៀបណា?

សិង្ហបុរី ដែលជាប្រជាជាតិកោះដ៏តូចច្រឡឹងមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ​កំពុងអនុវត្តយ៉ាងជោគជ័យនូវគោលនយោបាយពង្រីកដែនដីយ៉ាងស្ងៀមស្ងាត់ ប៉ុន្…

UN ព្រមានថា បាតុភូត អែលនីណូ នឹងអូសបន្លាយឥទ្ធិពលវាយប្រហាររហូតដល់ដើមឆ្នាំក្រោយ

អង្គការឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិ បានចេញការព្រមាននៅថ្ងៃទី៣ ខែកញ្ញា ថា បាតុភូត «អែលនីណូ នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងក្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ