ហាមប្រាមTikTokនៅអាមេរិក

រដ្ឋកាន់តែច្រើននៅអាមេរិកសម្រេចហាមប្រាមមិនឱ្យប្រើប្រាស់កម្មវិធី TikTok ដោយខ្លាចថា វាជាប្រព័ន្ធចារកម្មរបស់រដ្ឋាភិបាលចិន


រដ្ឋលូស៊ាណា (Louisiana) និងរដ្ឋ West Virginia កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ បានក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិកចុងក្រោយគេ ដែលបានសម្រេចហាមឃាត់ការប្រើប្រាស់សេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមរបស់ចិន TikTok លើឧបករណ៍រដ្ឋាភិបាលជុំវិញការព្រួយបារម្ភថា រដ្ឋាភិបាលចិនអាចប្រើវាជាមធ្យោបាយ ដើម្បីតាមដានជនជាតិអាមេរិក និងត្រួតពិនិត្យទិន្នន័យសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិកជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រូបតំណាង៖ ហាមប្រាមប្រើប្រាស់ TikTok ក្នុងរដ្ឋជាច្រើននៅអាមេរិក
ដោយ

គិតមកទល់ពេលនេះ មានរដ្ឋចំនួន ១៩ ក្នុងចំណោមរដ្ឋចំនួន ៥០ របស់សហរដ្ឋអាមេរិក បានរារាំងការប្រើប្រាស់កម្មវិធី TikTok នៅតាមឧបករណ៍កុំព្យូទ័ររបស់រដ្ឋាភិបាល ដោយពួកគេបារម្ភថាកម្មវិធី TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ ByteDance និងមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ អាចនឹងត្រូវបានរដ្ឋអំណាចចិនប្រើប្រាស់ ដើម្បីប្រមូលទិន្នន័យអ្នកប្រើប្រាស់របស់អាមេរិក ដែលអាចជាការបង្កអសន្ដិសុខសម្រាប់អាមេរិក។ ការរឹតបន្តឹងភាគច្រើននេះបានកើតឡើងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ហើយសមាជិកមួយចំនួននៃសភាអាមេរិកកាលពីសប្តាហ៍មុន ក៏បានស្នើសុំឲ្យមានការហាមឃាត់ប្រើប្រាស់កម្មវិធី TikTok នេះនៅទូទាំងសហរដ្ឋអាមេរិកតែម្ដង ដែលនឹងធ្វើតាមដូចប្រទេសឥណ្ឌាយ៉ាងដូច្នេះដែរ ដោយឥណ្ឌាបានហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នេះរួចហើយ។

ក្រុមហ៊ុន Jamf Holding ដែលលក់កម្មវិធីទៅឱ្យអង្គការស្ថាប័ននានា បាននិយាយថា អតិថិជនជារដ្ឋាភិបាលដែលទិញកម្មវិធីពីក្រុមហ៊ុននេះ បានបិទការចូលប្រើប្រាស់ TikTok កាន់តែខ្លាំងឡើងចាប់តាំងពីពាក់កណ្តាលឆ្នាំនេះ។

ក្រុមហ៊ុនដដែលនេះ បាននិយាយថា ប្រហែល ៦៥% នៃការព្យាយាមភ្ជាប់ទៅ TikTok ត្រូវបានរាំងខ្ទប់ក្នុងខែនេះនៅលើឧបករណ៍ដែលគ្រប់គ្រងដោយស្ថាប័នរដ្ឋ ដែលជាអតិជនរបស់ក្រុមហ៊ុននេះរួមទាំងឧបករណ៍នៅតាម សាលារៀន និងភ្នាក់ងារផ្សេងៗ ពោលគឺកើនឡើងពី ១០% នៃការតភ្ជាប់ដែលត្រូវបានបិទនៅក្នុងខែមិថុនាកន្លងទៅ។

យ៉ាងណាមិញ ក្រុមហ៊ុន TikTok កាលពីថ្ងៃទី ១៩ ខែធ្នូបានអះអាងសារជាថ្មីតាមរយៈសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ក្រុមហ៊ុនមានការខកចិត្តដែលរដ្ឋជាច្រើននៅអាមេរិកកំពុងដើរតាមក្រុមអ្នកនយោបាយ ដើម្បីអនុវត្តគោលនយោបាយដោយផ្អែកលើការភូតកុហក ដែលគ្មានមូលដ្ឋានច្បាស់លាស់ ជុំវិញការចោទប្រកាន់កម្មវិធី TikTok ដែលថាវាប៉ះពាល់លើសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនោះ។

រដ្ឋលេខាធិការនៅរដ្ឋ Louisian លោក Kyle Ardoin បាននិយាយថា ពួកគេបានហាមឃាត់ TikTok នៅលើឧបករណ៍ទាំងអស់ដែលភ្នាក់ងាររដ្ឋាភិបាលមាន ដោយលើកហេតុផលថា វាអាចគំរាមកំហែងដល់ប្រព័ន្ធសន្តិសុខ ប៉ុន្តែលោកមិនបានកំណត់អត្តសញ្ញាណនៃបញ្ហាបច្ចុប្បន្នណាមួយឡើយ។

សូមបញ្ជាក់ថា នៅជាច្រើនខែមកនេះ ក្រុមហ៊ុនមេរបស់ TikTok បានព្យាយាមចរចាជាមួយនឹងអាជ្ញាធរអាមេរិកយ៉ាងខ្លាំងក្នុងគោលបំណងឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្ដិសុខជាតិ ដើម្បីឆ្លើយតបនូវក្ដីបារម្ភរបស់អាមេរិក និងការពារទិន្នន័យអ្នកប្រើប្រាស់ជាង ១០០លាននាក់នៅអាមេរិក។ ក៏ប៉ុន្ដែ ដំណើរការចរចាកន្លងមកនេះ ហាក់មិនមានភាពវិជ្ជមាននោះឡើយ៕




អត្ថបទបន្ទាប់


កក់សំបុត្ររថយន្ត និងទូកជាមួយប្រព័ន្ធឌីជីថលរបស់ វិរៈប៊ុនថាំ ទទួលបានការបញ្ចុះតម្លៃពិសេស ដើម្បីអបអររដូវកាលឆ្លងឆ្នាំ

ព័ត៌មាន
ខណៈដែលរដូវកាលបុណ្យឆ្លងឆ្នាំថ្មីកំពុងឈានជិតមកដល់នោះ លោកអ្នកប្រហែលជាកំពុងរៀបចំផែនការដើម្បីធ្វើដំណើរកម្សាន្តមិនថានៅក្នុងស្រុក ឬទៅប្រទេសជិតខា…

វិមានក្រឹមឡាំង៖ ជំនួបកំពូលរវាងលោក ពូទីន និងមេដឹកនាំបេឡារុស្ស មិនមានផែនវាយលុកតាមព្រំដែនអ៊ុយក្រែនឡើយ

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបេឡារុស្ស បានលើកតម្កើងទំនាក់ទំនងរវាងគ្នាឱ្យកាន់តែជិតស្និទ្ធកាលពីថ្ងៃចន្ទ ទី១៩ ធ្នូ ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ