ទេសចរណ៍

សួន​សត្វ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា គ្រោង​​បើក​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ


បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ តាម​គម្រោង​សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ សាហ្វារី គ្រោង​នឹង​បើក​ឲ្យ​ចូល​ទស្សនា​កម្សាន្ត យ៉ាងយូរ​នៅ​ក្នុង​ខែ​កញ្ញា ឬ​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ហើយ។
ទិដ្ឋភាព​ពី​ខាង​មុខ​នៃ​សួន​សត្វ ភ្នំពេញ សាហ្វារី ដែលគ្រោង​នឹង​បើក​នា​ខែ​កញ្ញា-តុលា ឆ្នាំ​២០១៧។
ដោយ

សួន​សត្វ​នេះ​បាន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ជនជាតិ​ថៃ ជា​អ្នក​គ្រប់គ្រង​សួន​សត្វ ភ្នំពេញ សាហ្វារី ដែល​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស។

សួន​សត្វ​ដ៏​ធំ​មួយ​នេះ អភិវឌ្ឍ​សាងសង់​ដោយ​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។

សួនសត្វ ភ្នំពេញ សាហ្វារី សាងសង់​វិនិយោគ​ក្នុងទឹក​ប្រាក់​ជាង ១០លាន​ដុល្លារ​អាមេរិក ដោយ​អ្នក​ឧកញ៉ា លី យ៉ុងផាត់។

លក្ខណៈ​ពិសេស​របស់​សួនសត្វ ភ្នំពេញ សាហ្វារី ចែក​ចេញ​ជា​បួន​តំបន់​សំខាន់ៗ មាន​ដូចជា ទី១ កន្លែង​សម្តែង​សត្វ​ខ្លា ទី២ កន្លែង​សម្តែង​សត្វ​ក្រពើ ទី៣ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​ទី៤ កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។

ក្រៅ​ពី​បួន​ទីតាំង​សំខាន់ៗ​ខាង​លើ​នេះ នៅ​មាន​កន្លែង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ទស្សនា ហើយ​ក៏​មាន​សួន​ទឹក​សម្រាប់​ជិះ​ទូក​កម្សាន្ត និង​កន្លែង​ក្មេង​លេង​ផង​ដែរ។ 

ទិដ្ឋភាព​ខាង​ក្នុង​មួយ​ផ្នែក​នៃ​សួន​សត្វ​ សាហ្វារី វើល ភ្នំពេញ។

សួន​សត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ ហ៊ុមព័ទ្ធ​ទៅ​ដោយ​រចនា​បថ​ដ៏​សម្បូរ​បែប​ទាំង​ក្នុង​និង​ក្រៅ អម​ជាមួយ​នឹង​ព្រៃឈើ​រាប់​សិប​ហិកតា នឹង​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ពោល​ជា​តំបន់​ទេសចរណ៍​ដ៏​​សំខាន់​​សម្រាប់​រាជ​ធានី​ភ្នំពេញ ក៏​ដូចជា​ប្រទេស​កម្ពុជា​ផង​ដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចេញ​ប្រកាស​សេចក្តី​ជូន​ដំណឹង​នៅ​កញ្ចក់​ទូរទស្សន៍ PNN ស្វែង​រក​អាជីវករ​ណា​ដែល​មាន​បំណង​ចង់​ជួល​ហាង​ក្នុង​ទីតាំង​សួន​សត្វ ភ្នំពេញ សាហ្វារី ពីព្រោះ​ សួន​សត្វ​នឹង​បើក​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក​ជំទាវ​ លឹម ឈីវហូ-ស្ត្រី​នៅ​ពីក្រោយ​ភាព​ជោគជ័យ​នៃ​ក្រុមហ៊ុន អ៊ែតវូត

ព័ត៌មាន
កម្ពុជា​ស្ថិត​ជា​ប្រទេស​មួយ​កំពុង​អភិវឌ្ឍន៍ ដែល​មាន​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ខណៈ​ដែល​ឱកាស​វិនិយោគ​ក្នុង​…

Facebook បំបែក​ឯតទគ្គកម្មចំនួន​អ្នកប្រើប្រាស់ ឡើង​ដល់​២ពាន់លាននាក់ក្នុងមួយខែ

ព័ត៌មាន
ក្រុមហ៊ុន Facebook ដែល​ជា​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ល្បី​បានប្រកាស​ពី​ការ​បំបែក​ឯតទគ្គកម្ម​ថ្មី​របស់​ខ្លួន ដែល​មាន​អ្នក​ប្រើប្រាស់​សកម្ម​ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ