Advertisement
បណ្ដាញសង្គម

Facebook បំបែក​ឯតទគ្គកម្មចំនួន​អ្នកប្រើប្រាស់ ឡើង​ដល់​២ពាន់លាននាក់ក្នុងមួយខែ


ក្រុមហ៊ុន Facebook ដែល​ជា​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ល្បី​បានប្រកាស​ពី​ការ​បំបែក​ឯតទគ្គកម្ម​ថ្មី​របស់​ខ្លួន ដែល​មាន​អ្នក​ប្រើប្រាស់​សកម្ម​ប្រមាណ ២​ពាន់​លាន​នាក់​ជា​រៀង​រាល់​ខែ។
ក្រាហ្វិក​នៃ​ចំនួន​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម​នៅ​លើ​ពិភព​លោក។
ដោយ
Advertisement

ចំនួន​នេះ​គឺ​ច្រើន​លើស​លប់​លើ​បណ្តាញ​សង្គម​ដទៃៗ​ទៀត។ 

លោក Mark Zuckerberg ស្ថាបនិក​បណ្តាញ​សង្គម​យក្ស​មួយ​នេះ បាន​ប្រកាស​លើ​គណនី​របស់ខ្លួន​ថា «ព្រឹក​នេះ សហគមន៍​អ្នក​ប្រើប្រាស់​ Facebook មាន​រហូត​ដល់ ២​ពាន់​លាន​នាក់​ហើយ។ ពួកយើង​កំពុង​ខិតខំ​ធ្វើ​ឲ្យ​ពិភព​លោក​កាន់​តែ​មាន​ភាព​ផ្សារ​ភ្ជាប់​គ្នា ហើយ​ឥលូវ យើង​បាន​ធ្វើ​ឲ្យ​ពិភព​លោក​យើង​កាន់​តែ​ជិត​គ្នា​ហើយ»។

ចំនួន​អ្នក​ដែល​ប្រើប្រាស់​ដ៏​ច្រើន​លើស​លប់​​ប្រមាណ​ជាង ២​ពាន់​លាន​នាក់​ជា​រៀង​រាល់​ខែ​នេះ បាន​ធ្វើ​ឲ្យ Facebook ក្លាយ​ជា​បណ្តាញ​សង្គម​ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​គេ​បំផុត ខណៈ​ដែល Youtube មាន​អ្នក​ប្រើប្រាស់​ប្រមាណ ១៥០០​លាន​នាក់ WhatsApp មាន​អ្នក​ប្រើប្រាស់​ប្រមាណ ១២០០​លាន​នាក់ Wechat ដែល​ជា​បណ្តាញ​សង្គម​របស់​ចិន មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៨៨៩​លាន​នាក់។

ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន Facebook មាន​ការ​កើន​ឡើង​ពី​ប្រមាណ​ជាង ៥​ពាន់​លាន​ដុល្លា​ក្នុង​ឆ្នាំ​២០១២ និង​បាន​កើន​ឡើង​រហូត​ដល់​ជិត ២៨​ពាន់​លាន​ដុល្លា​ក្នុង​ឆ្នាំ​២០១៦៕

Advertisement



អត្ថបទបន្ទាប់


សួន​សត្វ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា គ្រោង​​បើក​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

ព័ត៌មាន
បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ តាម​គម្រោង​សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ សាហ្វារី គ្រោង​នឹង​បើក​ឲ្...

ប្ដូរ​ម៉ោង​ធ្វើការ ម៉ោងរៀន ដើម្បី​ដោះស្រាយ​បញ្ហា​ស្ទះ​ចរាចរណ៍។ ទំនង​ម្យ៉ាងដែរ!

ព័ត៌មាន
ដោយសារតែ​ការ​កក​ស្ទះ​ចរាចណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ អាជ្ញាធរ​ក្រុង​ហាណូយ​ ប្រទេស​វៀតណាម ក៏កាន់តែ​មាន​គំនិត​ច្នៃ​ប្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ