Advertisement
អាជីវកម្ម​​វិស័យ​ដូរ្យតន្ត្រី

អាជីវកម្ម​សាលា​បង្រៀន​ដូរ្យ​តន្ត្រី​កំពុង​កាក់​កប ខណៈ​ដែល​ចំនួន​សាលា​កើន​កាន់​តែ​ច្រើន


ដូរ្យ​តន្ត្រី មិន​ត្រឹមតែ​ជា​ចំណី​អារម្មណ៍​មួយ​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​បាន​និង​កំពុង​ក្លាយ​ជា​របរ​មួយ​ដែល​អាច​រក​ចំណូល​បាន​ច្រើន​គួរសម​ដែរ។ ក្រៅ​ពី​អ្នក​ចេះ​ភ្លេង​អាច​យក​ចំណេះ​វិជ្ជា​នេះ ទៅ​សម្ដែង​ក្នុង​កម្មវិធី​ផ្សេងៗ​ដើម្បី​រក​ចំណូល បច្ចុប្បន្ន អ្នក​ប្រកប​អាជីវកម្ម​សាលា​បង្រៀន​ផ្នែក​ដូរ្យ​តន្ត្រី​នេះ ក៏​កំពុង​កាក់​កប​ខ្លាំង​ផង​ដែរ ខណៈ​ដែល​ចំនួន​សាលា​បង្រៀន​ផ្នែក​នេះ បាន​កើន​ឡើង​ច្រើន​ជាង​មុន​ផង​ដែរ។
អាជីវកម្ម​សាលា​បង្រៀន​ដូរ្យ​តន្ត្រី​កំពុង​កាក់​កប ខណៈ​ដែល​ចំនួន​សាលា​កើន​កាន់​តែ​ច្រើន។
ដោយ
Advertisement

ដ្បិត​ថា ការ​ចាប់​អារម្មណ៍​ក្នុង​ការ​រៀន​ដូរ្យ​តន្ត្រី​ដើម្បី​ចាប់​យក​ជា​របរ​រក​ចំណូល មិន​សូវ​ជា​មាន​ច្រើន​ដូច​ការ​រៀន​មុខ​វិជ្ជា​ផ្សេងៗ​ទៀត​ក៏​ពិត​មែន ប៉ុន្ដែ បច្ចុប្បន្ន ការ​រៀន​ដូរ្យ​តន្ត្រី​ហាក់​កំពុង​មាន​ការ​និយម​ច្រើន​ជាង​មុន​គួរ​ឲ្យ​កត់​សម្គាល់ ពិសេស​គឺ​ក្មេងៗ​តែ​ម្ដង។

អ្នកនាង ហ៊ុន ជាឡេង ជា​ម្ចាស់​សាលា​ដូរ្យ​តន្ត្រី Simphony ដែល​បាន​បង្កើត​ឡើង​ជិត​១០​មក​ហើយ​នោះ បាន​លើក​ឡើង​ថា សម្រាប់​មុខ​វិជ្ជា​រៀន​ភ្លេង ឬ​ដូរ្យ​តន្ត្រី​នេះ គឺ​ទាមទារ​ឲ្យ​សិស្ស ពិសេស ក្មេងៗ​ដែល​មាន​ការ​ស្រឡាញ់​ចូល​ចិត្ត​ខ្លាំង និង​មាន​ការ​ចងចាំ​ឈ្លាស​វៃ ដែល​វា​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ការ​រៀន​មុខ​វិជ្ជា​ផ្សេងៗ​​ទៀត។

អ្នក​នាង​​បន្ថែម​​ថា បច្ចុប្បន្ន ការ​បើក​សាលា​ដូរ្យ​តន្ត្រី​នៅ​កម្ពុជា ពិសេស រាជ​ធានី​ភ្នំពេញ​ហាក់​មាន​ចំនួន​កើន​ឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​មាន​ប្រមាណ​ជាង​១០​សាលា​ហើយ​មក​ទល់​ពេល​នេះ ខណៈ​ដែល​កាល​ពី​មុន មាន​តែ​២ ឬ ៣​សាលា​ប៉ុណ្ណោះ។ 

តួយ៉ាង នៅ​ក្នុង​សាលា​របស់​អ្នក​នាង​តែ​មួយ​ប៉ុណ្ណោះ មាន​សិស្ស​ចូលរៀន​ដូរ្យ​តន្ត្រី រហូត​ដល់​២០០​នាក់​ឯ​ណោះ ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ សាលា Simphony ក៏គ្រោង​នឹង​ពង្រីក​សាខា​ថ្មី​បន្ថែម​១​ទៀត​ផង​ដែរ។

ទន្ទឹម​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​សាលា​ដូរ្យ​តន្ត្រី​នេះ​ដែរ ក៏​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​កាន់តែ​ខ្លាំង​ក្លា​ជាង​មុន​ដែរ ប៉ុន្ដែ អ្វី​ដែល​សំខាន់​គឺ​ការ​ពង្រឹង​នូវ​គុណភាព​នៃ​បង្ហាត់​បង្រៀន​របស់​គ្រូ គឺ​ជា​កត្តា​គន្លឹះ​មួយ ដែល​អ្នក​នាង ហ៊ុន ជាឡេង ដែល​ជា​ម្ចាស់​សាលា​ដូរ្យ​តន្ត្រី Simphony អះអាង​ថា អាជីវកម្ម​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត។

បើ​តាម​គូស​បញ្ជាក់​ពី​អ្នកនាង ហ៊ុន ជាឡេង ការ​បង្កើត​អាជីវកម្ម​សាលា​ដូរ្យ​តន្ត្រី​នេះ គឺ​មិន​សូវ​ជា​មាន​ភាព​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ដោយសារ​តែ​វា​មាន​ការលំបាក​ខ្លាំង​ក្នុង​ការ​ជ្រើសរើស​គ្រូ​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ល្អ។ 

មិន​តែ​ប៉ុណ្ណោះ ការ​ចំណាយ​ដើម​ទុន​ក្នុង​ការ​បើក​អាជីវកម្ម​សាលា​បង្រៀន​ដូរ្យ​តន្ត្រីខ្នាតអន្តរជាតិទៀតសោត ក៏ត្រូវមានការចំណាយដើមទុនច្រើនម៉ឺនដុល្លារផងដែរ ដោយសារតែតម្លៃនៃសម្ភារ និងឧបករណ៍ភ្លេងនីមួយៗ គឺមានតម្លៃខ្ពស់។ ដូច្នេះ វាទាមទារឲ្យអ្នកដែលចាប់ផ្ដើមអាជីវកម្មនេះ ត្រូវមានចិត្តស្រឡាញ់ផ្នែកដូរតន្ត្រីនេះខ្លាំង ជាងការធ្វើអាជីវកម្មរកប្រាក់ចំណេញតែមួយមុខ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម គ្រោងផ្តល់ពូជ​និង​អ្នកជំនាញ​ដើម្បីសម្រេចផែនការនាំចេញស្វាយចន្ទីពីកម្ពុជា ឲ្យបាន១លានតោន

ព័ត៌មាន
ប្រទេសវៀតណាម ដែលជាទីផ្សារគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទីមួយ កំពុងរៀបចំឯកសារចុះកិច្ចព្រមព្រៀងជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដ...

ឆ្នាំ​២០១៧​ពេញ​មួយឆ្នាំ វិស័យ​សំណង់​កើន​ឡើង​ប្រមាណ​២២%​​

ព័ត៌មាន
វិស័យ​​សំណង់​​ដែល​​ជា​វិស័យ​មួយ​សំខាន់​មួយ ក្នុង​​ចំណោម​វិស័យ​សំខាន់ៗ​ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច នៅតែ​បន្ត​បង្ហាញ​ពី​កំណើន​មួយ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ