បណ្ណបំណុលរដ្ឋ

តើដំណើរការដេញថ្លៃមូលបត្របំណុលលើកទី២ ក្នុងទំហំទឹកប្រាក់ជិត៥០លានដុល្លារ សម្រេចបានលទ្ធផលយ៉ាងណា?


នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបានបន្តប្រកាសការដេញថ្លៃមូលបត្របំណុលលើកទី២ របស់ខ្លួន ដែលមានទំហំទឹកប្រាក់ជិត៥០លានដុល្លារ។ យ៉ាងណាមិញ ចំពោះការដេញថ្លៃមូលបត្របំណុលលើកទី២នេះ មានគ្រឹះស្ថានចំនួន៨ ដែលជាសមាជិកធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងប្រតិបត្តិការដេញថ្លៃ។ ក៏ប៉ុន្តែ សម្រាប់លទ្ធផលការដេញថ្លៃមូលបត្របំណុលលើកទី២នេះ មិនមានគ្រឹះស្ថានណាមួយទទួលជោគជ័យក្នុងការដេញថ្លៃនោះទេ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
តើដំណើរការដេញថ្លៃមូលបត្របំណុលលើកទី២ ក្នុងទំហំទឹកប្រាក់ជិត៥០លានដុល្លារ សម្រេចបានលទ្ធផលយ៉ាងណា?
ដោយ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ការដេញថ្លៃមូលបត្ររដ្ឋលើកទី២នេះ មានទំហំទឹកប្រាក់ ២០០ប៊ីលានរៀល ឬប្រមាណជិត៥០លានដុល្លារអាមេរិក។ តម្លៃនៃបណ្ណបំណុលនេះ គឺមួយបណ្ណតម្លៃ ១លានរៀល មានអត្រាកូប៉ុង ឬការប្រាក់ថេរ ២,៤៤% និងមានការទូទាត់សងកូប៉ុង ឬការប្រាក់រៀងរាល់ ៦ខែម្ដង។ យ៉ាងណាមិញ ចំពោះលទ្ធផលនៃការដេញថ្លៃមូលបត្ររដ្ឋលើកទី២ ត្រូវបានធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា មានគ្រឹះស្ថានចំនួន៦ បានចូលរួមដេញថ្លៃតាមប្រព័ន្ធ NBCP របស់ធនាគារជាតិ។ ក៏ប៉ុន្តែ សម្រាប់លទ្ធផលនៃការដេញថ្លៃវិញ មិនទទួលបានលទ្ធផលល្អនោះទេ ព្រោះតែគ្មានក្រុមណាមួយទទួលបានជោគជ័យ ក្នុងប្រតិបត្តិការនេះឡើយ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការមិនទទួលបានភាពជោគជ័យលើការដេញថ្លៃមូលបត្របំណុលរដ្ឋលើកទី២នេះ ដោយសារភាគីខាងអ្នកលក់ និងភាគីអ្នកទិញ មិនអាចទទួលយកនូវលក្ខខណ្ឌនៃការដោះដូរបាន។

ដោយឡែក ចំពោះការដេញថ្លៃមូលបត្របំណុលនៅដំណាក់កាលទី១ វិញត្រូវបានថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះ អះអាងថា បានប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ ដោយនៅដំណាក់កាលទី១ មានក្រុមហ៊ុន និងស្ថាប័នចំនួន៨ បានចូលរួមក្នុងការដេញថ្លៃនេះ។ បើតាមឯកឧត្តម ហុង សុហួរ តាមផែនការ ការបោះផ្សាយលក់បណ្ណបំណុលរដ្ឋ មានទំហំទឹកប្រាក់សរុប ៣០០លានដុល្លារអាមេរិក គឺជាទឹកប្រាក់អតិបរមា ដែលរដ្ឋមានការឯកភាពពីរដ្ឋសភាដើម្បីបោះផ្សាយ ដូច្នេះ រដ្ឋអាចបោះផ្សាយមូលបត្រក្នុងរង្វង់ក្រោម៣០០លានដុល្លារ ឬត្រឹម ៣០០លានុដល្លារ។ ក៏ប៉ុន្តែ ត្រង់ថា រាជរដ្ឋាភិបាលនឹងអាចលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ប៉ុន្មាន នៅឆ្នាំ២០២២នេះ លោកមិនទាន់អាចវាយតម្លៃបាននៅឡើយទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជនជាតិចិនជាច្រើនសម្រុកចាកចេញពីខេត្តព្រះសីហនុ ក្រោយរាជរដ្ឋាភិបាលចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស

ព័ត៌មាន
ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកាលពីពេលថ្មីៗនេះមក គេសង្កេតឃើញថាមានជនជាតិចិនជាច្រើននាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ