Advertisement
កម្ចីខុសច្បាប់

ធនាគារជាតិ ប្រកាសពីផលវិបាកនៃកម្ចីខុសច្បាប់ តែអ្នកជំនាញស្នើឲ្យបង្ហាញឈ្មោះក្រុមហ៊ុនខុសច្បាប់ទាំងនោះ


បន្ទាប់ពីកត់សម្គាល់ឃើញថា ថ្មីៗនេះ មានក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយតាមបណ្តាញសង្គម ការចែកចាយនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទជាដើម ដើម្បីផ្តល់កម្ចីដែលមិនស្របច្បាប់នោះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសមួយ ដើម្បីបញ្ជាក់ពីផលវិបាកនៃការប្រើប្រាស់កម្ចីមិនស្របច្បាប់របស់ក្រុមហ៊ុនទាំងនោះ។ តើមានផលវិបាកអ្វីខ្លះ?
រូបភាព (ហេង ភារម្យ)
ដោយ
Advertisement
  1. អតិថិជនអាចប្រឈមនឹងបំណុលវ័ណ្ឌក ដោយសារតែការប្រាក់ និងកម្រៃសេវាផ្សេងៗខ្ពស់ជាងគ្រឹះស្ថានដែលស្របច្បាប់ និងការគណនាការប្រាក់មិនត្រឹមត្រូវតាមច្បាប់។
  2. អតិថិជនអាចប្រឈមមុខនិងការគំរាមកំហែង គាបសង្កត់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងការប្រាក់ និងប្រាក់ពិន័យដែលមិនសមហេតុផលទៅក្រុមហ៊ុនវិញ។
  3. ទ្រព្យធានារបស់អតិថិជនអាចត្រូវបានក្រុមហ៊ុន ឬអ្នកផ្តល់កម្ចី រឹបអូសយកដោយមិនបានឆ្លងកាត់តុលាការជាដើម។

ទន្ទឹមនេះគ្នា ធនាគារជាតិ បានស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងកុំប្រើប្រាស់សេវាកម្ចីខុសច្បាប់ទាំងនេះ ហើយបានស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន ឬអ្នកផ្តល់កម្ចីខុសច្បាប់គ្រប់រូបភាពទាំងអស់។

ទាក់ទងនឹងបញ្ហានេះ លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអត្ថាធិប្បាយថា ក្រុមហ៊ុនឲ្យខ្ចីលុយតាមអនឡាញនេះ កំពុងមានវត្តមាននៅកម្ពុជាហើយ ប៉ុន្ដែ មានមិនច្រើនប៉ុន្មាននោះទេ។

លោកពន្យល់យ៉ាងដូច្នេះថា៖ «បើធនាគារជាតិចេញប្រកាស គួរតែបង្ហាញឈ្មោះក្រុមហ៊ុនណាស្របច្បាប់ ក្រុមហ៊ុនណាមិនស្របច្បាប់ ព្រោះពលរដ្ឋពួកគាត់មិនដឹងនោះទេ។ បើប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន តែមិនបង្ហាញឈ្មោះក្រុមហ៊ុន សូម្បីខ្ញុំធ្វើការលើវិស័យហ្នឹង ក៏ខ្ញុំមិនដឹងដែរ។ មិនខុសពីរដ្ឋាភិបាលប្រកាសឲ្យពលរដ្ឋកុំហូបបន្លែគីមី តែពលរដ្ឋម៉េចនឹងដឹងថា បន្លែណាមានឬគ្មានជាតិគីមីនោះ។ ហើយបើមានក្រុមហ៊ុនមិនស្របច្បាប់ បិទចោលទៅ កុំបណ្ដោយឲ្យពួកហ្នឹងរកស៊ីខុសច្បាប់ទៀត»។ 

លោក ង៉ែត ជូ បានបន្ថែមថា៖ «ក្រុមហ៊ុនដែលឲ្យលុយខ្ចីតាមអនឡាញ ពួកហ្នឹងផ្តល់កម្ចីកាប់ដាវ គាត់ឲ្យអតិថិជនខ្ចីដោយងាយស្រួលនិងមិនមានឯកសារស្មុគស្មាញច្រើនទេ ប៉ុន្តែ ការប្រាក់ថ្លៃខ្លាំងណាស់ ថ្លៃជាងមីក្រូហិរញ្ញវត្ថុ និងធនាគារ ហើយជាការប្រាក់ខ្ពស់ហួសការកំណត់របស់ធនាគារជាតិទៀតផង។ សម្រាប់ខ្ញុំ បើមិនបានផ្តល់អាជ្ញាប័ណ្ណជារឿងល្អហើយ។ ធនាគារជាតិត្រូវចាត់វិធានការបិទចោល បើបិទចោល យើងអត់បារម្ភថា ពលរដ្ឋប្រើកម្ចីហ្នឹងទៀតនោះទេ ព្រោះ ក្រុមហ៊ុនបែបនេះ គ្មានបានជួយជីវភាពពលរដ្ឋអីនោះទេ មានតែធ្វើឲ្យពលរដ្ឋកាន់តែក្រទៅៗ ដោយសារការប្រាក់ខ្ពស់ហួសហេតុ ហើយខូចកេរ្តិ៍ឈ្មោះស្ថាប័នគេមានវិជ្ជាជីវៈ ដែលគេឲ្យខ្ចីទៅរកស៊ី និងមានគោលការណ៍ច្បាស់លាស់ និងការប្រាក់ទាប។ តែក្រុមហ៊ុនគាត់នោះ អាចខ្ចីពេលយប់ក៏បាន ខ្ចីពេលថ្ងៃក៏បាន ខ្ចីពេលណាក៏បាន ធ្វើឲ្យមនុស្សគ្មានវិន័យហិរញ្ញវត្ថុអស់ហើយ…»៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


JICA រៀបចំផែនការមេ៥ឆ្នាំ ជួយវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជាឲ្យមានតម្លៃថោក

ព័ត៌មាន
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានធ្វើផែនការមេរយៈពេល៥ឆ្នាំ ដើម្បីកែលម្អប្រព័ន្ធភស្តុភារកម្ម (បណ្តាញដឹកជញ្ជូនទំនិ...

សង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិក និងចិន កំពុងធ្វើឲ្យ​ក្រុមហ៊ុន​នាំចេញថៃ ភ័យបុកពោះ

ព័ត៌មាន
តាមការព្យាករមួយ ដែលបានចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្ដិ៍ បានឲ្យដឹងថា ការនាំចេញរបស់ថៃ នឹងមានការខាតបង់ ច្រើនជាងការចំណេញ អំពីជម្លោះពា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ