អត្ថបទក្រុមហ៊ុន

រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា


ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។
ពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023
ដោយ

កម្មវិធីនេះត្រូវបានបែងចែកជា 2 ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ដែលអតិថិជនទាំងអស់អាចអញ្ជើញចូលរួមបើកបរសាកល្បងជាមួយរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ជាច្រើនគ្រឿងទាំងប្រភេទ Ford Ranger XLT និង Ford Ranger Wildtrak ជាមួយនឹងអ្នកជំនាញបច្ចេកទេស Ford និងទទួលបានការរៀនពីវគ្គបណ្តុះបណ្តាលស្តីពីការបើកបរដែលធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៏បើកបរដ៏ថ្មីស្រឡាងជាមួយនឹងបច្ចេកវិទ្យាយ៉ាងច្រើនលើសពីការរំពឹងទុក។ សម្រាប់កម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះដែលបានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន Ford ផងដែរ។

កម្មវិធីនេះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សារអាស៊ាននៃក្រុមហ៊ុន Ford Motor Company លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន Ford Motor Company និងបណ្តាមិត្តអ្នកសារព័ត៌មានជាច្រើន។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានថ្លែងសុន្ទរកថានៅក្នុងអង្គពិធីនេះដែរ ដែលលោកបានមានប្រសាសន៍ថា៖ “រថយន្ត Ford មានភាពល្បីល្បាញទូទំាងប្រទេសកម្ពុជា នឹងត្រូវបានប្រជាជនខ្មែរទទួលស្គាល់ដោយសារគុណភាព សុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនៃរថយន្ត Ford។ អាស្រ័យហេតុនេះហើយទើបរថយន្ត Ford បានទទួលចំណាត់ថ្នាក់លេខ 1 ក្នុងចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ហើយមួយផ្នែកធំនៃ​សមិទ្ធិផលនេះបានមកពីការលក់រថយន្ត Ford Ranger ហើយសម្រាប់ថ្ងៃនេះក្រុមហ៊ុននឹងនាំយកអ្វីដែលថ្មីមកជូនដល់អតិថិជនទាំងអស់គ្នា ដែលក្រុមហ៊ុននឹងធ្វើពិធីសម្ពោធជាផ្លូវកា​រខ្នាតធំពុំធ្លាប់មាននៅប្រទេសកម្ពុជាសម្រាប់រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។

លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះនឹងបានមានប្រសាសន៍ថា៖ “ រថយន្ត Ford Ranger គឺជាដៃគូដ៏ជឿជាក់មួយរបស់ម្ចាស់អាជីវកម្មខ្នាតតូច កសិករ គ្រួសារ អ្នកផ្សងព្រេង និងអាជីវកម្មនានានៅតាមទីផ្សារបណ្តាប្រទេសជាង 180 នៅជុំវិញពិភពលោក។ ទីផ្សារមួយក្នុងចំណោមនោះគឺព្រះរាជាណាចក្រកម្ពុជាដែលមានចំណែកទីផ្សារខ្ពស់គួរឲ្យកត់សម្គាល់។ ពួកយើងពិតជាមានមោទនភាពចំពោះលទ្ធផលនេះ ហើយសម្រាប់រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 នេះពួកយើងរំពឹងថានឹងមានកំណើនខ្ពស់ជាងមុននៅក្នុងចំណែកទីផ្សារដោយសារតែនេះរថយន្ត Pickup ខ្នាតកណ្តាលនេះបានបំពាក់ដោយប្រព័ន្ធជើងក្រោមហាប់ណែន ធន់រឹងមាំ​ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយលើសដៃគូប្រកួតប្រជែង។”

លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានសម្តែងនូវការកោតសរសើរមកកាន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផងដែរ ដែលលោកបានមានប្រសាសន៍ថា៖ “ក្នុងនាមជាមន្រ្តីការទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាសេចក្តីសោមនស្សរីករាយនៅពេលបានឃើញការគាំទ្រយ៉ាងពេញទំហឹងនៃផលិតផលអាមេរិក ជាក់ស្តែងគឺរថយន្ត Ford តែម្តង។ គួរបញ្ជាក់ផងដែរថាទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកមាន ភាពរឹងមាំ ដោយសារកត្តាជាច្រើនដូចជា៖ ទំនាក់ទំនងការទូត ការវិនិយោគ និងការគាំទ្រទៅលើផលិតផលអាមេរិក។ ពួកយើងពិតជាសង្ឃឹមថានឹងអាចឃើញម៉ាកយីហោផលិតផលអាមេរិក និងផលិតផលអាមេរិកបន្ថែមទៀតក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជារថយន្ត Ford ដែលត្រូវបានបើកបរពាសពេញផ្ទៃប្រទេស។ ”

ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ “យើងសង្ឃឹមថាការដាក់សម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 នេះគឺផ្តល់នូវសារៈសំខាន់ មិនត្រឹមតែជាប្រយោជន៍ដល់ក្រុមហ៊ុនប៉ុណ្ណោះទេ តែក៏ផ្តល់ប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ផ្នែកពាណិជ្ជកម្ម ហើយក៏ដូចជាបណ្តាប្រទេសជាច្រើនដែលពាក់ព័ន្ធដែលបានមកវិនិយោគនៅកម្ពុជាយើងនេះផងដែរ។”

គួរបញ្ជាក់ផងដែរថានេះជាកម្មវិធីសម្ពោធរថយន្តដែលធំជាងគេពុំធ្លាប់នៅឯប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធឡើងរហូតដល់ទៅ 7 អគារ និងមានអតិថិជនចូលរួមយ៉ាងច្រើនកុះកររហូតដល់ជាង 6,000 នាក់។ គេជឿជាក់ថារថយន្តនេះនឹងមកបន្តតំណែងពីរថយន្ត Ford Ranger ស៊េរីមុនដែលឈរជើងជារថយន្ត Pickup ថ្មីដែលលក់ដាច់ជាងគេក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែរថយន្តនេះមាននូវភាពឆ្លាតវៃ ធន់រឹងមាំ និងទំនើបអស្ចារ្យលើសគេ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិបាកទារលុយគេមែន? មុខងារថ្មី Pay Me របស់អេស៊ីលីដាម៉ូបាល អាចជួយអ្នកបាន!

ព័ត៌មាន
អេស៊ីលីដាម៉ូបាល គឺជាអេប (app) មួយមានបច្ចកេវិទ្យាខ្ពស់ ទាន់សម័យ មានមុខងារជារច្រើនសម្រាប់អតិថិនប្រើប្រាស់ បានយ៉ាងងាយស្រួល រហ័សទាន់ចិត្ត…

មិត្តហ្វូន បន្តឧបត្ថម្ភដល់លីកបាល់ទាត់កំពូលរបស់កម្ពុជា

ព័ត៌មាន
មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានបន្តការឧបត្ថម្ភគាំទ្ររបស់ខ្លួនសម្រាប់ លីកកំពូលកម្ពុជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ